តើ​ហេតុអ្វី​អ្នក​ស្រុក​គេ ​តែង​​បណ្ដុះ​បណ្ដាល​​ឲ្យ​ចូលចិត្ត​អាន​សៀវភៅ​ពី​ក្មេង​ៗ​ទៅ?​



យើង​តែង​តែ​ឃើញ​នឹង​ភ្នែក​ហើយ​ ដែល​ជនបរទេស​ភាគ​ច្រើន​តែង​តែ​បង្គាប់​ឲ្យ​កូន​ៗ របស់​គេ​រៀន​អាន​សៀវភៅ​តាំង​ពី​ក្មេង​ៗ ទៅ​។ ហើយ​ទម្លាប់​អស់​ទាំង​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​​របស់​ពួក​​គេ​សម្បូរ​​ធនធាន​មនុស្ស​ល្អ​ ៗ ហើយ​ពូកែ ក៏​ដោយ​សារ​ទម្លាប់​តូច​ៗ​ទាំង​​នេះ​​។

តែ​នៅ​មាន​មូលហេតុ​ច្រើន ទៀត​ដែរ ដែល​​ឲ្យ​ឪពុកម្ដាយ​បង្រៀន​​កូន​តូច​ៗ ឲ្យ​អាន​សៀវភៅ​ពី​ក្មេង​ទៅ​ ក្នុង​នោះ​មាន​៖

១) បំប៉ន​ការ​ចងចាំ​​ក្មេង​ៗ

សកម្មភាព​ដ៏​ល្អ​ក្នុង​ការ​បំប៉ន​ការ​ចងចាំ​របស់​ក្មេង​គឺ​តាម​ការ​អាន​នេះ​។ ដើម្បី​យល់​ពី​អត្ថន័យ​នៃ​រឿង ពួក​គេ​ត្រូវ​​ចងចាំ​ឈ្មោះ​តួ​អង្គ, ទីកន្លែង និង​ពិធី​ផ្សេង​ៗ​ទៀត​នៃ​រឿង​។

២) ហ្វឹកហាត់​ខួរក្បាល

ការ​អាន​សៀវភៅ​គឺ​ជា​ការ​ហ្វឹកហាត់​ខួរក្បាល​របស់​កូន​ក្មេង​ ។ ដោយ​ពួក​គែ​គ្មាន​រឿង​អី​ត្រូវ​គិត​ ក្រៅ​ពី​ការ​លេង​ទេ , តែ​បន្ទាប់​ពី​លេង​រួច ការ​អាន​សៀវភៅ​នេះ​ក៏​​ចូល​ទៅ​​ហ្វឹកហាត់​ខួរក្បាល​បន្ថែម​ឲ្យ​កាន់​តែ​ធ្វើ​ការ​ខ្លាំង​ផង​ដែរ​។​

៣) បង្រៀន​ឲ្យ​គិត​ស៊ី​ជម្រៅ

អ្នក​ប្រហែល​​ជា​មិន​ចង់​ឲ្យ​កូន​ៗ គិត​តែ​រឿង​ភ្លាម​ៗ មួយ​ភ្លែត​ៗ ទេ​មែន​ទេ​? អ្នក​​តែង​តែ​ចង់​ឲ្យ​កូន​គិត​វែកញែក​ច្រើន​, គិត​ជ្រៅ, ហើយ​គិត​វែង​ឆ្ងាយ​​ជាង​ក្មេង​ៗ​ឯ​ទៀត​មែន​ទេ​? ដូចនេះ​គួរ​​​តែ​ហ្វឹកហាត់​ឲ្យ​ពួក​គេ​រៀន​អាន​សៀវភៅ​ពី​តូច​ ដើម្បី ឆាប់​ឆ្ងល់ ហើយ​រៀន​គិត​ដោយ​ខ្លួន​ឯង។

៤) រៀន​ភាសា​ផ្សេង​​ទៀត​បាន​៖ មិន​ត្រឹម​តែ​ចេះ​ភាសា​របស់​ខ្លួន​ទេ ថែម​ទាំង​អាច​ចេះ​ភាសា​ទី​២ ឬ​ទី​៣ ទៀត​ទៅ​តាម​ប្រភេទ​នៃ​សៀវភៅ​ដែល​គេ​​បាន​អាន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ edarabia.com

X
5s