ចំណុចទាំង ១២នេះអាចជាដើមហេតុបង្ករឲ្យកើតជំងឺមហារីសុដន់ ដែលអ្នកគួរចៀសវាង​



ជំងឺ​មហា​រី​ក​សុដន់​កំពុង​រីក​រាល​ដាលយ៉ាង​ខ្លាំង​​ក្នុង​សង្គម​យើង​បច្ចុប្បន្ន ហើយ​ជំងឺ​មួយ​នេះ​គ្រោះ​ថ្នាក់​ខ្លាំង​បំផុត​ព្រោះ​វាគ្មា​ន​អាការៈ​បង្ហាញ​ពី​រោគ​សញ្ញា​បង្ក​រនោះ​ទេ។ កំហុស​មួយ​ចំនួន​ដែល​ជា​ទំលាប់​អាក្រក់​របស់​យើង​ដែល​អា​ច​បង្ករ​ទៅជាជំងឹ​មហា​រី​ក​សុដន់ ​និង​បំផ្លាញ​ជីវិត​យើង​បានដែលក្នុង​នោះមានដូចជា÷

១) ទិញ​ផលិត​ផល​បំបាត់​ក្លិន​ខ្លួន​ដោយ​មិនបាន​ពិនិត្យផ្លាក​សញ្ញា​ ឬធាតុ​ផ្សំ​ វាពិតជា​សំខាន់​ណាស់​ដែល​អ្នក​គួរ​ដឹង​ថា​ខ្លួន​ឯង​មាន​ប្រតិកម្ម​ជា​មួយ​អ្វី ការ​ប្រើ​ប្រាស់​ផលិត​ផល​បំ​បាត់​ក្លិន​ខ្លួន​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់។ ដូច​នេះ​ទិញ ផលិត​ផល​មិន​បាន​ពិនិត្យ​ផ្លាក​សញ្ញា​ ឬ​ធាតុ​ផ្សំ​វាឲ្យ​បាន​ច្បាស់​ទេ វានឹង​បង្ក​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​សុខភាព​អ្នក។

២) ប្រើ​ប្រាស់​ថ្នាំ​លាប​សក់​មាន​សារធាតុ​គីមី ​ភាគរយ​នៃ​មនុស្ស​ស្រី​ច្រើន​ជាង​បុរស​ដែល​ចូល​ចិត្ត​លាប​ពណ៌សក់ ហើយ​អ្នក​ខ្លះ​មិនបាន​គិត​ដល់​គុណ​ភាព​ផលិត​ផល​ប្រើ​ប្រាស់​ទេ ឬ​ការដែល​ទៅ​លាប​នៅ​ហាង​មួយ​ចំនួន​គេអា​ច​ប្រើ​ថ្នាំ​មិន​ល្អ​ដែល​មាន​តម្លៃ​ទាប នេះ​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​ខ្លាំង​ដោយ​សារ​សារធាតុ​គីមី​ច្រើន។​

៣) ជក់​បារី ការ​ជក់​បារី​បង្ក​ផល​វិបាក​ច្រើនណាស់​ទាំង​ផ្លូវ​ដង្ហើម ទាំង​ខួរ​ក្បាល ដោយ​សារសារធាតុ​នី​កូទីន​ក្នុង​បារី។ បន្ថែម​ពី​នេះ​ជា​ក៏ជា​អ្នក​បង្ករ​ឲ្យ​កើតជំងឺ​មហា​រីក​សុដន់​ដែរ។ មិន​ត្រឹម​តែជក់​ខ្លួន​ឯងទេ សូម្បី​នៅ​ក្បែរ​អ្នក​ជក់​បារី ក៏អ្នកអាច​ស្រូប​ផ្សែង​បារី​អាច​មានបញ្ហា​ខ្លាំង​ជាង​អ្នក​ជក់​ទៅទៀត។

៤) ពាក់អាវ​ទ្រនាប់​ក្នុង​ (Bra) ខុស​ទំហំ​ខ្លួន មាន​មនុស្ស​ស្រី​មួយ​ចំនួន​ចូល​ចិត្ត​ពាក់​អា​វទ្រនាប់ដែល​មាន​ទំហំ​តូច​ជាង​ខ្លួន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​រឹប​ខ្លាំង​ពេក។ វា​បា​ន​ធ្វើ​ឲ្យ​ក្រពេញខាង​ក្នុងដំណើរ​ការ​មិន​ល្អ​ ហើយបង្ករ​ជា​ដុំ​មួយ​និង​វិ​វត្ត​ក្លា​យ​ជា​ជំ​ងឺ​មហា​រីក​។

៥) ប្រើ​សារធាតុគីមី​សម្រាប់​សម្អាត​ផ្ទះ ទឹកលាង​សម្អាត​ផ្ទះ​មួយ​ចំនួនមានសារធាតុគីមី (អាម៉ូញ៉ាក់) ខ្ពស់​ដែល​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង។ ដូច​នេះ​វិធីល្អអ្នក​គួរ​ប្រើ​ទឹក​ខ្មេះ និង Baking Soda ដើម្បីសម្អាតជំនួស​វិញ។

៦) ប្រើថ្នាំបំបាត់ក្លិន mothball ​ ដែលជាសារធាតុ​គីមី​មួយ​ប្រភេទ​ដែលគេ​និយម​ប្រើ​សម្រាប់កំចាត់​សត្វ​ល្អិត សត្វកណ្តុរ កន្លាតជាដើម។ អ្នក​ខ្លះ​ប្រើ​វា​ដាក់​ក្នុង​បន្ទប់​ទឹក​ដើម្បី​កំចាត់​ក្លិន​មិន​ល្អ​ តែ​វា​ប៉ះ​ពាល់​ខ្លាំង​។

៧) ប្រើ​គ្រឿង​សម្អាង​គ្មា​ន​ផ្លាក​សញ្ញាត្រឹម​ត្រូវ​ដែល​មាន​សារធាតុគីមី​ខ្ពស់ គ្មាន​មនុស្សស្រីគ្រប់រូបតែងតែប្រើប្រាស់​គ្រឿង​សម្អាងនោះ​ទេ ដូច្នេះ​មុន​ពេល​ទិញត្រូវពិនិត្យ​សិន​ថា​វា​មា​ន​គុណភាព​ល្អ​ឬអត់ កុំ​យក​តែ​តម្លៃ​ថោក​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ខ្លួន​ឯងអី។​​

៨) មិន​យក​ចិត្ត​ទុក​ដាក់​ពី​សុខភាព ការ​ដែល​មិ​ន​លេង​កី​ឡា មិន​ហាត់​ប្រាណ​បញ្ចេញ​ជាតិ​ពុល ជា​ហេតុ​នាំឲ្យ​​មានជំងឺច្រើនណាស់។

៩) ផឹកស្រា គ្រឿង​ស្រវឹង​នានា​ដែល​មាន​ជាតិអាល់​កុល ជាតិ​អាល់​កុល​ដែលមាន​នៅ​ក្នុង​គ្រឿង​ស្រវឹងមិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​សុដន់ទេ តែ​វាក៏​បង្ករ​ជា​ជំងឺ​មហារីក​ក្រពះ មហា​រីក​ពោះវៀន ប្រព័ន្ធ​ប្រសាទ និង​ជំងឺ​ផ្សេងៗទៀត។

១០) ក្លិន​មិន​ល្អ​អសោច​នៅ​ក្នុង​ផ្ទះ ស្រលាញ់​សុខភាព​គួរ​សម្អាត​ផ្ទះ​ឲ្យ​មានស្អាត បើកទ្វារ​ បង្អួច​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់។ ការធ្វើ​បែបនេះអាច​សម្លាប់​បាក់​តេរី​ក្នុង​ផ្ទះ​បាន​។ វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ។

១១) ផ្ទុក​ឥវ៉ាន់​ទាំង​អស់​នៅ​ក្នុង​ធុង​ប្លាស្ទិក សារធាតុ​ប្លាស្ទិកមិន​ល្អ​ទេ ពិសេស​អ្នក​ដាក់​ម្ហូប​អាហារ​នៅក្នុង​របស់​ប្លាស្ទិកទុក និង​យក​វាទៅ​កំដៅ​ក្នុង​ទូ​ដុតនំជាដើម។ ដូចនេះ​គួរ​ប្រើ​ចាន​អំបែង ឬ​ចាន​ធ្វើ​ពី​សេរ៉ាមិច​ល្អជាង។

១២) ទិញ​និង​ញ៉ាំ​ម្ហូប​ខុសដែល​ងាយ​ប៉ះពាល់​ដល់​សុខភាព អ្វី​ដែលអ្នកធ្វើ​គឺ​គួរ​ទិញ​ម្ហូប​អា​ហារ​ស្រស់ៗ ចៀស​វាង​ការ​ក្លាសេយូរ​ពេក ព្រោះ​វាអាច​មាន​ផ្ទុកសារធាតុ​រក្សាទុកដែល​បង្ក​ជា​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព៕

ដោយ៖ យ៉ាយ៉ា
ប្រភព៖ Ali Lawrence

X
5s