"បរាជ័យលុះត្រាតែយើងស្លាប់"​



មានមនុស្សជាច្រើនបានយល់ខុសបរាជ័យគឺជាចុងបញ្ចប់នៃជីវិតរបស់ពួកគេ។ មនុស្សមួយចំនួនទៀតឆ្ងល់ថាមូលហេតុអ្វីបានជាខ្លួនខំដែរ ប្រឹងប្រែងដែរ តែនៅតែដូចជាមិនទាន់មានពន្លកជោគជ័យទាល់តែសោះ? ហើយមានមនុស្សជាច្រើនទៀតបានកំពុងនឹងអស់សង្ឃឹមជាមួយនឹងអ្វីដែលខ្លួនកំពុងធ្វើ ដោយសារតែបរាជ័យ។

មិនថ្វីទេ ពេលនេះអ្នកត្រូវតែដឹងថា ភាពបរាជ័យតែងតែមានមិនថាតិចឬច្រើននោះទេក្នុងជីវិតរបស់អ្នក។ តែការបរាជ័យគឺគ្រាន់តែជាសុបិនអាក្រក់តែប៉ុណ្ណោះ បន្ទាប់ពីអ្នកងើបពីដេកមកវិញសុបិននោះនឹងរលាយបាត់ បន្ទាប់មកថ្ងៃថ្មី។ ប្រសិនបើអ្នកនៅមានជីវិត ហើយការបរាជ័យនោះកើតឡើងស្របពេលដែលយើងធ្វើរឿងណាមួយមិនទាន់បានជោគជ័យតែប៉ុណ្ណោះ។ ភាពជោគជ័យនឹងកើតមានឡើងចំពោះអ្នកនៅចន្លោះណាមួយជាមិនខាន នៅពេលដែលអ្នកនៅតែបន្តធ្វើរឿងមួយនោះមិនបោះបង់។

ដូច្នេះឈប់បន្ទោសខ្លួនឯង និង អ្នកនៅជុំវិញបន្តទៀតទៅ ត្រូវខិតខំបន្តនូវសកម្មភាពវិជ្ជមានថែមទៀត ព្រមទាំងបន្តនូវការអភិវឌ្ឍខ្លួនជានិច្ច។ បរាជ័យលុះត្រាតែអ្នកបោះបង់ តែបើអ្នកមិនបោះបង់ នៅតស៊ូក្រាញននៀល ពុះពារបន្តទៀតនោះ អ្នកនឹងទទួលបានលទ្ធផលផ្លែផ្កាជាមិនខាន។ អ្នកត្រូវចងចាំថា បរាជ័យគឺជាថ្នាំប៉ូវ។

ត្រូវចងចាំថា "បរាជ័យឬមិនបរាជ័យគឺអាស្រ័យលើអ្នកខ្លួនឯង" ហើយភាពបរាជ័យពិតប្រាកដកើតមាននៅពេលដែលអ្នកស្លាប់ បើសិនជាអ្នកនៅមានជីវិត ហើយបន្តធ្វើរឿងល្អៗនោះ ភាពជោគជ័យនឹងរត់មករកអ្នកនៅថ្ងៃណាមួយជាមិនខាន៕

X
5s