មធ្យោបាយ១៨ យ៉ាងក្នុងការគៀងគរប្រភពទុនសម្រាប់អាជីវកម្ម
ការស្វែងរកទុនសម្រាប់ដំណើរការអាជីវកម្មដំបូងរបស់អ្នកគឺជាបញ្ហាចោទសំខាន់បំផុតសម្រាប់ម្ចាស់អាជីវកម្មថ្មីថ្មោង។ សំនួរដ៏ពិបាកមួយពេលអ្នកគិតថាចង់បើកអាជីវកម្ម ឬរកស៊ីនោះគឺ “តើអ្នកបានប្រាក់ឬដើមទុននោះមកពីណា?”។ ថ្ងៃនេះ BizKhmer សូមនាំយកនូវមធ្យោបាយ១៨ ចំណុចជួយអ្នកក្នុងការគៀងគរប្រភពទុនដើម្បីដំណើរការអាជីវកម្មថ្មីថ្មោងរបស់អ្នក៖
១) ចាប់ផ្តើមអាជីវកម្មក្រៅម៉ោង÷ បើអ្នកមិនទាន់មានពេលវេលាគ្រប់គ្រាន់សម្រាប់ដំណើរការអាជីវកម្មទាំងស្រុងទេ អ្នកអាចចាប់ផ្តើមធ្វើវាក្រៅម៉ោងសិន មានន័យថាអ្នកត្រូវធ្វើការសន្សំប្រាក់ខ្លះរកស៊ីខ្លះ ដោយមិនកុំបោះបង់ចោលការងាររបស់អ្នកទាំងស្រុងដើម្បីមកបើកអាជីវកម្មព្រោះវាប្រឈមនឹងហានិភ័យខ្ពស់។ តែអ្នកអាចរង់ចាំរហូតដល់អាជីវកម្មអ្នកអាចឈរជើងបានរឹងមាំហើយ នោះអ្នកបោះបង់ការងាររបស់អ្នកក៏មិនហួសពេលដែល។
២) រកការងារក្រៅម៉ោង÷ ប្រសិនបើអ្នកមិនទាន់មានលទ្ធភាពបើកអាជីវកម្មក្រៅម៉ោងបានទេ នោះអ្នកគួរតែស្វែងរកការងារក្រៅម៉ោងបន្ថែមដើម្បីទទួលបានប្រភពចំណូលបន្ថែមដើម្បីជាទុនខ្លះអាចយកទៅបើកអាជីវកម្ម។
៣) ចាប់ផ្តើមអាជីវកម្មនៅផ្ទះ÷ អ្នកគួរចាប់ផ្តើមអាជីកម្មនៅផ្ទះ ឬបន្ទប់ជួលសិន បើអ្នកមិនទាន់មានលទ្ធភាពសាងសង់ឬជួលអគារនៅឡើយ។ ការធ្វើបែបនេះជួយអ្នកក្នុងការកាត់បន្ថយថ្លៃជួលអគារបានមួយចំណែកដែរ។
៤) កុំចំណាយលើការទិញទំនិញស្ដុកទុកច្រើនពេក÷ កុំព្យាយាមចំណាយលើការទិញទំនិញស្ដុកទុកច្រើនលើសលប់ពេក ព្រោះពេលដែលអ្នកចំណាយប្រាក់ទិញទំនិញស្ដុកទុកទាំងនោះវាមិនអាចឲ្យអ្នកដកវាមកវិញដើម្បីផ្គត់ផ្គង់តម្រូវការផ្សេងបានឡើយ។
៥) ប្តេជ្ញាចិត្តជាមុនសម្រាប់ធ្វើការងារ÷ ប្តេជ្ញាចិត្តធ្វើការងារដើម្បីនាំយកដើមទុនមកដំណើរការអាជីវកម្មរបស់អ្នក។ អ្នកត្រូវចាំថាអ្នកគួរតែមានប្រភពទុនមួយឬពីរដើម្បីទប់ទល់នឹងការចំណាយលើអាជីវកម្ម ចៀសវាងការដាំក្បាលចុះដោយសារតែបញ្ហាហិរញ្ញវត្ថុ។
អ្នកអាចទាញយកផលប្រយោជន៍ពីក្រុមហ៊ុនធំៗមួយចំនួនដែលគេអាចនឹងចែករំលែកការងារខ្លះមកឲ្យក្រុមហ៊ុនឬអាជីវកម្មដែលទើបដំណើរការដូចអ្នក ឬជាការងារតូចតាចដែលពួកគេមិនចង់ធ្វើហើយស្វែងរកជំនួយពីអាជីវកម្មថ្មីដើម្បីធ្វើជំនួសគេ។ ពេលនោះអ្នកនឹងបានចំណេញទាំងបទពិសោធន៍និងលុយកាក់។
៦) ជួលសម្ភារបរិក្ខារ និងឧបករណ៍ផ្សេង÷ បើអ្នកទើបចាប់ដំណើរការអាជីវកម្មទេអ្នកគួរជួលបរិក្ខារនិងឧបរណ៍ផ្សេងចៀងវាងចំណាយទាំងស្រុង។ ការធ្វើបៀបនេះនឹងជួយកាត់បន្ថយការចំណាយរបស់អ្នក ដែលធ្វើឲ្យអ្នកអាចមានលទ្ធភាពដំណើរការអាជីវកម្មរបស់អ្នក។
៧) ទិញសម្ភារបរិក្ខារដែលប្រើប្រាស់រួច÷ ពិតណាស់អាជីវកម្មថ្មីគួរតែប្រើបរិក្ខារថ្មីដែរ តែវាមិនអាក្រក់ពេកទេដែលយើងគួរចំណាយលើរបស់ដែលប្រើប្រាស់រួច (ជជុះ) ដើម្បីជាការសន្សំមួយផ្នែក។ ការទិញសម្ភារ បរិក្ខារថ្មី គឺត្រូវការចំណាយទុនច្រើន ប៉ុន្តែដើម្បីកាត់បន្ថយការចំណាយ អ្នកគួរទិញរបស់មួយទឹកវិញល្អជាង។
៨) ប្រើប្រាស់ Credit Card÷ ការប្រើប្រាស់ក្រេឌីតកាតមិនមែនចេះតែជាការជាប់បំណុលទេ តែវានឹងល្អដើម្បីអ្នកអាចទទួលបានប្រាក់សំរាប់អាជីវកម្មរបស់ព្រោះអ្នកជាមនុស្សដែលមានក្រេឌីតល្អ។ បរិក្ខារ អ្នកផ្គត់ផ្គង់ ការផ្សព្វផ្សាយឃោសនា និងPostage ទាំងអស់នោះអ្នកអាចទិញឬចំណាយដោយក្រេឌីត (ជំពាក់បាន)។ តែយ៉ាងណាអ្នកគួរប្រុងប្រយ័ត្នខ្ពស់ដូចគ្នាលើចំនុចនេះព្រោះវាងាយបង្កហានិភ័យបើអ្នកជាប់បំណុលកាន់តែច្រើន។
៩) ស្នើសុំកម្ចីអាជីវកម្មខ្នាតតូច÷ វាជាផ្នែកមួយដែលអាចឲ្យអ្នកស្វែងរកប្រភពទុនសម្រាប់អាជីវកម្មថ្មីថ្មោងរបស់អ្នក។ ប្រសិនបើអ្នកមានផែនការអាជីវកម្មច្បាស់លាស់ មានផែនការ ចក្ខុវិស័យ ហើយមានជំនឿជាក់មុតមាំហើយ អ្នកអាចស្នើសុំប្រាក់កម្ចីដើម្បីយកមកធ្វើជាទុករកស៊ីបានហើយ។
១០) ធ្វើការកៀងគរប្រភពចំនូល÷ ការកៀងគរប្រភពចំនូលគឺសំខាន់ណាស់ជាផ្លូវមួយដែលជួយឲ្យអ្នកទទួលបានដើមទុនងាយ។ អ្នកអាចស្វែងរកប្រភពទុនពីមិត្តភក្ដិរបស់អ្នក គ្រួសារ បងប្អូនជាដើម។ ការធ្វើបែបនេះ អ្នកអាចនឹងធ្វើការដំណើរការអាជីវកម្មរបស់អ្នកបានឆាប់រហ័ស។
១១) បញ្ចាំប្លង់ផ្ទះ ឬអចលនទ្រព្យ÷ អ្នកអាចដាក់ប្លង់ដីឬផ្ទះដើម្បីទទួលបានកម្ចីព្រោះវាអាចទទួលបានរហូតទៅដល់ ៧៥% នៃការវាយតម្លៃលើអចលនទ្រព្យរបស់អ្នក។ តែត្រូវចាំថាពេលអ្នកដាក់ប្លង់ដី ឬអចនលទ្រព្យវាប្រឈមនឹងហានិភ័យ ព្រោះថាបើអាជីវកម្មអ្នកក្ស័យធនអចលនទ្រព្យអ្នកក៏បាត់បង់ទៅជាមួយដែល។
១២) ស្នើសុំកម្ចីខ្នាតតូច÷ ជាជម្រើសល្អមួយដែលអ្នកគួរងាកទៅរកកម្ចីខ្នាតតូចជាជាងដាក់បញ្ចាំប្លង់ផ្ទះ។ ហើយព័តមានដែលអ្នកត្រូវបង្ហាញទៅធនាគារឬមីក្រូហិរញ្ញវត្ថុមានដូចជា ផែនការអាជីវកម្ម គោលបំណងអាជីវកម្ម គម្រោងនៃថ្ងៃបើកដំណើរការអាជីវកម្ម របាយការណ៍តុល្យការណ៍ ការជួលលម្អិត ទំហំទឹកប្រាក់វិនិយោគលើអាជីវកម្ម (ដោយម្ចាស់) គម្រោងចំណូលចំណាយ លំហូរសាច់ប្រាក់ របាយការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងប្រវត្តិរូបសង្ខេបជាដើម។
១៣) ស្នើទៅធនាគារពីការធានាកម្ចីពី SBA (Small Business Administration) ÷ ក្នុងករណីធនាគារបដិសេធកម្ចីអ្នក អ្នកគួរស្នើគេដើម្បីទទួលបានកម្មវិធីធានាកម្ចីពី SBA។
១៤) ខ្ចីពីគ្រួសារឬមិត្តភក្តិ÷ ប្រភពដែលអាចឲ្យអ្នកងាយស្វែងរកជាងគេគឺគ្រួសារនិងមិត្តរបស់អ្នក។ តែត្រូវចាំថាអ្នកត្រូវរស់នៅជាមួយគ្រួសារអ្នកយូរតទៀត ហើយអ្នកក៏ត្រូវរាប់អានមិត្តភក្តិយូរអង្វែងដែរ។ ដូច្នេះកុំខ្ចីពីពួកគេរហូតអស់ពីខ្លួនអីហើយត្រូវប្រាកដថាបន្ទាប់ពីខ្ចីអ្នកអាចបង្វិលសងពួកគេវិញបាន។
១៥) ងាកទៅរក Angle Capital Group÷ អ្នកអាចស្វែងរក Angle Capital Group ក្នុងប្រទេសរបស់អ្នកពេលអាជីវកម្មមានសញ្ញាថានឹងរីកចម្រើន។ អ្នកអាចនឹងត្រូវការផែនការអាជីវកម្ម ហើយត្រូវបញ្ជាក់ថាអ្នកធ្លាប់មានបទពិសោធន៍ក្នុងការធ្វើអាជីវកម្មនេះ ហើយវាអាចផ្តល់ចំនូលប្រសើរដល់វិនិយោគិន។
១៦) ពិចារណាស្នើសុំកម្ចីតាមរយៈអ្នកផ្តល់កម្ចី
១៧) រស់នៅបែបសន្សំសំចៃ÷ មិនមែនឲ្យអ្នករស់នៅដូចជាមនុស្សទីទ័លក្រទេ តែអ្នកត្រូវចេះសន្សំសំចៃ។ អ្នកគួរញ៉ាំអាហារមួយថ្ងៃបីពេលដូចគ្នា តែកាត់បន្ថយការចំណាយលើកាហ្វេ brand ហើយប្តូរមកជាការឆុងកាហ្វេនៅផ្ទះ រៀបចំអាហារថ្ងៃត្រង់ពេលទៅធ្វើការចៀសវាងការហូបអាហារខាងក្រៅរាល់ថ្ងៃ កាត់បន្ថយការដើរលេងឥតប្រយោជន៍ហើយសន្សំប្រាក់ទុក។ ការសន្សំជាវិធីមួយជួយអ្នកសម្រេចបំណងប្រាថ្នាបើកអាជីវកម្មរកស៊ីរបស់អ្នក។
១៨) រៀនសន្សំ÷ ពេលសន្សំអ្នកត្រូវពិចារណាថាអ្នកសន្សំដើម្បីបើកអាជីវកម្ម។ ការសន្សំម្ដងបន្ដិចមែន ប៉ុន្តែអ្នកអាចមានលុយគ្រប់គ្រាន់ក្នុងពេលណាមួយ នោះអ្នកនឹងអាចបើកការរកស៊ីរបស់អ្នកជាមិនខាន៕
ដោយ÷ យ៉ាយ៉ា
ប្រភព÷ Janet Attard