​ឆ្នាំ​២០២៥ មនុស្ស​យន្ត​នឹង​ក្រសោប​​ឱកាស​ការងារ​​មនុស្ស​ពាក់​កណ្ដាល​​​​



ទីផ្សារ​ការងារ​ នឹង​មាន​ការប្រែប្រួល​នៅ​ប៉ុន្មាន​ឆ្នាំ​​ទៅ​មុខ​ទៀត​នេះ​ ដោយសារតែ​មនុស្ស​យន្ត​នឹង​ប្រតិបត្តិ​លើ​កិច្ច​ការងារ​ និង​កន្លែងធ្វើការ​ប្រមាណ​ជាង​ពាក់​កណ្ដាល​នៅ​ឆ្នាំ​២០២៥។ ការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ដូចជា មនុស្ស​យន្ត និង​ឧបករណ៍​សិប្ប​និមិត្ត អាច​បង្កើត​និង​ធ្វើការ​បាន​ដូច​មនុស្ស​​នឹង​កាន់​តែ​មាន​ចំនួន​កើន​​ឡើង។ ​

យោង​តាម​របាយការណ៍​ថ្មីៗ​នេះ​ដែល​ចេញ​​ផ្សាយ​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​​ដែល​មាន​ឈ្មោះ​ថា​ «Future of Jobs» បាន​ធ្វើការ​ប៉ាន​ស្មាន​ថា ​៥២%​នៃ​ការងារ​ដែល​មាន​ នឹង​ត្រូវ​បែងចែក​ឲ្យ​ទៅ​មនុស្ស​យន្ត​ក្នុង​​រយៈពេល​ ៧​ឆ្នាំ​ទៀត ដោយឡែក​នា​ពេល​បច្ចុប្បន្ន​ ​ការងារ​ដែល​ប្រតិបត្តិ​ដោយ​មនុស្ស​យន្ត​មាន​ចំនួន​២៩%​​ដែល​ជា​ចំនួន​មួយ​ធំ​គួរសម។​  ​

​តើ​អនាគត​នឺង​មាន​អ្វី​កើតឡើង​?​ ​ ​ ​ ​ ​ ​ ​ បើ​យោង​តាម​លោក Saadia Sahidi ​​​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក បាន​មានប្រសាសន៍ថា ៖«នៅ​ឆ្នាំ​២០២៥ ​កិច្ចការ​ជាច្រើន​នឹង​ត្រូវ​ប្រតិបត្តិ​ដោយ​មនុស្ស​យន្ត ស្រប​ពេល​ជាមួយគ្នា​នោះ តួលេខ​នៃ​ការងារ​ថ្មី​នឹង​ត្រូវ​បាន​បង្កើត​ផង​ដែរ​ ទោះ​យ៉ាង​ណា​ក៏ដោយ ​តាម​ការស្រាវជ្រាវ​របស់​យើង​បាន​បញ្ជាក់​ថា ទាំង​ម្ចាស់​អាជីវកម្ម និង រដ្ឋាភិបាល មិនបាន​ចាប់អារម្មណ៍​លើ​បញ្ហា​ដែល​ប្រឈម​​ នឹង​ការ​បដិវត្ត​ឧស្សាហកម្ម​លើក​ទី​បួន​នេះ​ទេ»​។ ​ ​របាយការណ៍​នេះ​ផ្អែកលើ​ការសិក្សា​​នៃ​ដំណើរ​ប្រតិបត្តិការ​ការងារ​របស់​​អ្នក​ជំនាញ​​និយោជិក​ ​១៥​លាន​នាក់ មកពី​ ១២​ឧស្សាហកម្ម​​ផ្សេងៗ​គ្នា។

​តម្រូវការ​កើន​ឡើង​ ​របាយ​កា​រ៍​នេះ​បាន​បង្ហាញ ​នូវ​និន្នាការ​​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ចំនួន​ក្នុង​រយ​:​ពេល​ ៤​ឆ្នាំ​បន្ទាប់​នេះ​ថា ស្ទើរតែ​ពាក់​កណ្ដាល​នៃ​ក្រុមហ៊ុន​ទាំងអស់​រំពឹង​ថា​នឹង​កាត់បន្ថយ​កម្លាំង​ពលកម្ម​របស់​ខ្លួន ខណៈ​:​ដែល​២/៥​ប៉ុណ្ណោះ​បាន​អះអាង​ថា​ ​នឹង​បន្ថែម​លើ​ចំនួន​នេះ​។ ​

​ទោះជា​មានការ​កើន​ឡើង​យ៉ាង​នេះ​ក្តី វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​ព្យាករណ៍​ថា ៖«​ការផ្លាស់ប្តូរ​ដែល​សំខាន់​គឺ គុណភាព ទីតាំង ទ្រង់ទ្រាយ និង លំនឹង​នៃ​មុខងារ​ថ្មី ក្រុមហ៊ុន​អាជីវកម្ម​និង​​ពង្រីក​បន្ថែម​នូវ​អ្នក​​ត្រួតពិនិត្យ​ការងារ កម្មករ​​ ឬ​បុគ្គលិក​សម្រាប់​រៀបចំ និង​ផ្លាស់ប្តូរ​ទីតាំង​លើ​ដំណើរការ​ណាមួយ ហើយ​មុខងារ​ដ៏​សំខាន់​​ធ្វើ​ឲ្យ​ប្រ​សើរឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​»​។ ​របាយការណ៍​ក៏បាន​បញ្ជាក់ទៀតថា មុខងារ​ដទៃទៀត​ដែល​នឹង​កើនឡើង “Human Skills”​មានដូចជា បុគ្គលិក​បម្រើសេវា​កម្ម​ដល់​អតិថិជន ជំនាញការ​ផ្នែក​លក់ ការបណ្ដុះបណ្តាល​និង​អភិវឌ្ឍ និង​អ្នកឯកទេស​អភិវឌ្ឍ​អង្កា ព្រមទាំង​អ្នកគ្រប់គ្រង​នូវ​​ការ​ច្នៃប្រឌិត​ផងដែរ​។ ​ ​

ចំណុច​ដែល​ព្រួយបារម្ភ​ ​បញ្ហា​ប្រឈម​ដែល​របាយការណ៍​ដដែល​នោះ​បាន​លើកឡើង​មាន​ដូច​ជា​ ការ​បង្រៀន​និង​បណ្ដុះបណ្ដាល​​និយោជិក​​ចំពោះ​ការងារ​ដែល​បង្កើត​ថ្មី​។​ ​របាយការណ៍​នេះ​កត់សម្គាល់​ពី​យុទ្ធសាស្ត្រ​នា​ពេល​អនាគត​ចំនួន​ ៣​ដែល​ក្រុមហ៊ុន​បាន​សម្ភាសន៍​ជា​មួយ​អ្នក​ចូលរួម ​បាន​គូ​ស​បញ្ជាក់​ដើម្បី​គ្រប់គ្រង​គម្លាត​ជំនាញ​ដែល​បាន​ពង្រីក​ដោយ​ការ​ អនុម័ត​នូវ​បច្ចេកវិទ្យា​ថ្មី ពួកគេ​រំពឹង​ថា​នឹង​ជួល​បុគ្គលិក​អចិន្ត្រៃយ៍​ថ្មី​ដែល​មាន​ជំនាញ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ថ្មីៗ ស្វែងរក​ស្វ័យប្រវត្តិកម្ម​ភារកិច្ច​ការងារ​ពាក់ព័ន្ធ​ទាំងស្រុង និង​បណ្តុះ​បណ្ដាល​និយោជិក​​ដែល​មាន​ស្រាប់​។ ​

សរុប​សេចក្ដី​មក របាយការណ៍​នេះ​អំពាវនាវ​ឱ្យ​មាន ​យុទ្ធសាស្ត្រ​បន្ថែម​ ដែល​ក្រុមការងារ​មានបំណង​ប្រើប្រាស់​នូវ​ការងារ​ស្វ័យប្រវត្តិកម្ម​នៃ​ភារកិច្ច​ការងារ​មួយ​ចំនួន​ដើម្បី​បំពេញ​បន្ថែម​និង​លើកកម្ពស់​កម្លាំង​ខ្លាំង​នៃ​កម្លាំង​ពលកម្ម​របស់​មនុស្ស​ ហើយ​នៅ​ទីបំផុត​នឹង​ជួយ​​​ផ្ដល់​សិទ្ធិ​អំណាច​ដល់​បុគ្គលិក​ដើម្បី​ពង្រីក​សក្ដានុពល​ពេញលេញ​របស់​ពួកគេ​៕​

ដោយ៖ មាន រ៉ា​ម៉ាញ​ ​​

X
5s