ពាក្យប្រើក្នុងសេដ្ឋកិច្ច ដែលអ្នកគួរដឹង និងស្វែងយល់
ពេលនរណាម្នាក់ និយាយពាក្យសេដ្ឋកិច្ច អ្នកអាចនឹងមិនសូវយល់ ព្រោះមិនធ្លាប់ជួបពាក្យទាំងនោះ។ ខាងក្រោមនេះ ជាពាក្យខ្លះដែលអ្នកគួរដឹង៖
១) Foreign Capital : ប្រាក់វិនិយោគដំបូងរបស់បរទេស។
២) Emerging Market : សំដៅប្រទេសមានសេដ្ឋកិច្ចទីផ្សារកំពុងងើប និងកំពុងអភិវឌ្ឍខ្លួន ដើម្បីឆ្ពោះទៅជាប្រទេសមានទីផ្សាររីកចម្រើនខ្លាំង។ ឧទាហរណ៍ ទីផ្សារចិន ឥណ្ឌា និងអាស៊ានជាដើម។
៣) Developed Market: ប្រទេសមានីផ្សារអភិវឌ្ឍន៍ ដូចជា សិង្ហបុរី អាមេរិក។
៤) Nominal GDP: ផលិតផលក្នុងស្រុកសរុប គិតតាមតម្លៃទីផ្សារ។
៥) Perchasing Power parity GDP (PPP GDP): ផលិតផលក្នុងស្រុកសរុប គិតតាមតម្លៃយុគភាព ឬនិយាយឱ្យស្រួលស្ដាប់ ផលិតផលក្នុងស្រុកសរុប គិតតាម ប្រាក់ដុល្លារអាមេរិក (យកលុយអាមេរិកជាគោល)។ ឧទាហរណ៍ ១០០ ដុល្លារនៅខ្មែរ អាចទិញបានទំនិញអ្វីខ្លះ និង១០០ដុល្លារនៅអាមេរិក ទិញបានអ្វីខ្លះ? ១០០ ដុល្លារនៅចិន ទិញបានអ្វីខ្លះ និង១០០ដុល្លារនៅអាមេរិក ទិញអ្វីបានខ្លះ?
៦) អតិរេក (Surplus) : លើសតម្រូវការ។
៧) អតិផរណា (inflation) : ការធ្លាក់ចុះនៃតម្លៃប្រាក់។ សូមតាមដានពាក្យផ្សេងៗទៀតជាមួយ Biz Khmer!!!
ដោយ៖ សុម៉ាលីន