ប្រវត្តិសេដ្ឋកិច្ច មីយ៉ាន់ម៉ា មិនធម្មតា ធ្លាប់ជាប្រទេសមានទី ២ នៅអាស៊ីអាគ្នេយ៍
វិបត្តិជនជាតិដើមភាកតិច រ៉ហ៊ីងយ៉ា កំពុងធ្វើឱ្យមីយ៉ាន់ម៉ាឈឺក្បាល ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ សេដ្ឋលកិច្ចប្រទេសមីយ៉ាន់ម៉ា ហាក់មិនសូវល្អសោះ ប៉ុន្តែបើក្រឡេកទៅមើលអតីតកាល មីយ៉ាន់ម៉ា ជាប្រទេសខ្លាំងក្លា សំបូរធនធានរ៉ែធម្មជាតិ ជាប្រទេសមានលំដាប់ទី២នៅប្លក់អាស៊ាន។ មិនតែប៉ុណ្ណោះ បើតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ទំហំ GDP របស់ប្រទេសមានព្រំដែនភាគខាងជើង និងភាគឦសាន ជាប់មហាអំណាចចិននេះ នឹងមានកំណើនខ្លាំងជាងគេបំផុត ៧,២% ត្រឹមឆ្នាំ ២០១៩។
ប្រវត្តិសេដ្ឋកិច្ច ក្រោមរដ្ឋបាល របស់អង់គ្លេស មីយ៉ាន់ម៉ា ជាប្រទេសអ្នកមានទី២ នៅអាស៊ីអាគ្នេយ៍។ មីយ៉ាន់ម៉ា ធ្លាប់ជាប្រទេសនាំអង្ករចេញធំបំផុតលើពិភពលោក មានធនធានធម្មជាតិ និងធនធានការងារច្រើន។ នៅឆ្នាំ ១៨៥៣ មីយ៉ាន់ម៉ា បាននាំចេញប្រេងឆៅ ធ្វើឱ្យប្រទេសនេះក្លាយ ជាប្រជាជាតិផលិតប្រេងមុនគេបង្អស់ លើពិភពលោកផងដែរ។ មីយ៉ាន់ម៉ា ផលិតប្រេងបាន ៧៥% នៃប្រេង Teak សរុបលើពិភពលោក និងមានអត្រាប្រជាជនចេះដឹងខ្ពស់។ ទោះបីជាយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិភាគច្រើន ត្រូវបានក្ដោបក្ដាប់ដោយដៃជនជាតិអឺរ៉ុប។
នៅទសវត្សឆ្នាំ ១៩៣០ ផលិតកម្មកសិកម្ម បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែតម្លៃស្រូវអង្ករអន្តរជាតិធ្លាក់ចុះ ហើយមិនបានងើបឡើងវិញ អស់រយៈពេលជាច្រើនទសវត្ស។ ផែនការ ពង្រីកភាពរុងរឿងថ្មី និងពង្រីកវិសាលភាព នៃអារ្យធម៌សម័យទំនើប ត្រូវបានបញ្ឈប់ដោយការផ្ទុះសង្គ្រាមលោក លើកទីពីរ។ ក្នុងកំឡុងពេលការលុកលុយរបស់ជប៉ុន នៅតំបន់ក្នុងសង្គ្រាមលោកលើកទី២ ចក្រភពអង់គ្លេស បានធ្វើតាមគោលនយោបាយកម្ទេចទីតាំង ហៅថា Scorched Earth Policy (ជាយុទ្ធសាស្ត្រមួយ ដើម្បីទប់ស្កាត់ការចង់បានរបស់សត្រូវ)។ ពួកគេបាន បំផ្លាញអាគាររដ្ឋាភិបាលធំៗ អណ្ដូងប្រេង និងរ៉ែសម្រាប់ធ្វើភេសជ្ជៈ រ៉ែមាស សំណ និងប្រាក់ ដើម្បីកុំឱ្យជប៉ុនដណ្ដើមបាន។ មីយ៉ាន់ម៉ា ជាផ្ទាំងស៊ីបទម្លាក់គ្រាប់បែក របស់មហាអំណាចទាំងពីរ។
ទម្រាំបានបានឯករាជ្យភាព (១៩៤៨–១៩៦២) ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់មីយ៉ាន់ម៉ា ត្រូវបានបំផ្លាញខ្ទេចស្ទើរទាំងស្រុង។ ចក្រភពអង់គ្លេស បានផ្ដល់ឯករាជ្យ និងគម្រោងរបស់ខ្លួន ដល់មីយ៉ាន់ម៉ាវិញ ដើម្បីស្ដាររដ្ឋាភិបាលថ្មី។ បន្ទាប់ពីមានរដ្ឋាភិបាល រដ្ឋសភាថ្មីមួយត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៨ នាយករដ្ឋមន្ត្រី U Nu បានចាប់ផ្ដើមគោលនយោបាយជាតូបនីយកម្ម (nationalisation) ហើយប្រកាសខ្លួនជាម្ចាស់ដីទាំងស្រុង។ រដ្ឋាភិបាល ក៏បានព្យាយាមអនុវត្តផែនការរយៈពេល ៨ ឆ្នាំ ដោយមិនបានពិចារណាល្អិតល្អន់។ នៅទសវត្សឆ្នាំ ១៩៥០ ការនាំចេញស្រូវអង្ករ បានធ្លាក់ចុះពីរភាគបី។ គម្រោងផែនការ ត្រូវបានផ្ដល់ហិរញ្ញប្បទានមួយផ្នែក ដោយការបោះពុម្ពលុយ ដែលនាំឱ្យមានអតិផរណា។ រដ្ឋប្រហារឆ្នាំ ១៩៦២ មីយ៉ាន់ម៉ា ត្រូវបានគេឱ្យអនុវត្តតាមផែនការសេដ្ឋកិច្ច ហៅថា មាគ៌ាភូមាឆ្ពោះទៅកាន់សង្គមនិយម ដែលជាផែនការដើម្បីធ្វើជាតូបនីយកម្មឧស្សាហកម្មទាំងអស់ លើកលែងតែវិស័យកសិកម្ម។
គោលនយោបាយបំផ្លិចបំផ្លាញ (Catastrophic Program) ធ្វើឱ្យមីយ៉ាន់ម៉ាក្លាយជាប្រទេសក្រីក្រមួយ ក្នុងចំណោមប្រទេសក្រីក្របំផុត លើពិភពលោក។ វិស័យកសិកម្ម ផលិតផលកសិកម្មសំខាន់បំផុតគឺស្រូវ ដែលគ្របដណ្ដប់ប្រហែល ៦០% នៃផ្ទៃដីដាំដុះសរុបរ។ ស្រូវមានចំនួន ៩៧% នៃផលិតកម្មគ្រាប់ធញ្ញជាតិសរុបតាមទម្ងន់។ តាមរយៈកិច្ចសហការ ជាមួយវិទ្យាស្ថានស្រាវជ្រាវ ស្រូវអង្ករអន្តរជាតិ ពូជស្រូវ ៥២ ប្រភេទ ត្រូវបានដាក់ឱ្យដាំដុះចាប់ពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៩៧ ដែលជួយបង្កើនផលិតកម្មស្រូវជាតិ រហូតដល់ ១៤ លានតោន ក្នុងឆ្នាំ ១៩៨៧ និង ១៩ លានតោន ក្នុងឆ្នាំ ១៩៩៦។ ក្នុងឆ្នាំ ២០០៨ ផលិតកម្មស្រូវ ត្រូវបានប៉ាន់ប្រមាណថាមាន ៥០ លានតោន។ ផលិតកម្មគ្រឿងញៀន មីយ៉ាន់ម៉ា ជាអ្នកផលិតអាភៀនធំបំផុតលំដាប់ទី២ នៅលើពិភពលោក មានចំនួន ២៥% និងជាប្រភពដ៏សំខាន់មួយនៃគ្រឿងញៀនខុសច្បាប់ រួមមានថ្នាំអំហ្វេមីន (amphetamines)។ បំរាមអាភៀន បានអនុវត្តចាប់តាំងពីឆ្នាំ២០០២ បន្ទាប់ពីមានសម្ពាធពីអន្តរជាតិ។
ទណ្ឌកម្មសេដ្ឋកិច្ច រដ្ឋាភិបាលមីយ៉ាន់ម៉ា ស្ថិតក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយក្រសួងរតនាគារសហរដ្ឋអាមេរិក (31 CFR Part 537, 16 August 2005) និងបទបញ្ជាប្រតិបត្តិ 13047 (1997) 13310 (2003) 13448 (2007) , [256] 13464 (ឆ្នាំ 2008) និងថ្មីបំផុត 13619 (2012)។ មានការជជែកវែកញែក អំពីវិសាលភាព ដែលទណ្ឌកម្មដឹកនាំដោយអាមេរិក មានផលប៉ះពាល់ច្រើន ទៅលើប្រជាជនស៊ីវិល ច្រើនជាង មេដឹកនាំយោធា។ ចាប់ពីខែ ឧសភា ឆ្នាំ ២០១២ ដល់ខែកុម្ភៈ ឆ្នាំ ២០១៣ សហរដ្ឋអាមេរិក បានដកទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួនពីប្រទេសមីយ៉ាន់ម៉ា ដើម្បីជាការឆ្លើយតបទៅនឹងកំណែទម្រង់ប្រវត្តិសាស្ត្រ ដែលកំពុងកើតឡើងនៅក្នុងប្រទេសនេះ។ ការដាក់ទណ្ឌកម្មនៅតែកើតមាន។ លោក បារ៉ាក់ អូបាម៉ា បានប្រកាសថា ការដាក់ទណ្ឌកម្មពាណិជ្ជកម្មរយៈពេលយូរអង្វែង ប្រឆាំងនឹងមីយ៉ាន់ម៉ា នឹងកើតមាន ប៉ុន្តែក្រោយដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងរបស់លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សាយោបល់របស់មីយ៉ាន់ម៉ា ទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅខែ កញ្ញា ឆ្នាំ ២០១៦ ការគម្រាមដាក់ទណ្ឌកម្មនោះ ត្រូវបានអាមេរិកដកចេញវិញ្។
សេដ្ឋកិច្ច GDP ឆ្នាំ២០១៣ ដល់ ២០១៧ ផ្អែកតាមរបាយការណ៍របស់ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ឆ្នាំ ២០១៣ មាន ៨,៤% ឆ្នាំ ២០១៤ មាន ៨% ឆ្នាំ ២០១៥ មាន ៧% ឆ្នាំ ២០១៦ មាន ៥,៩% ឆ្នាំ ២០១៧ មាន ៦,៨% ADB បានព្យាករណ៍ថា ឆ្នាំ២០១៨នេះ GDP របស់មីយ៉ាន់ម៉ានៅថេរ ៦.៨% ដដែល ប៉ុន្តែនៅឆ្នាំ ២០១៩ នឹងកើនឡើង ៧,២% ខ្លាំងជាងគេបំផុតនៅអាស៊ាន ខណៈកម្ពុជានៅលេខ២ មាន ៧% ឡាវ ៧% ហ្វីលីពីន ៦,៩% វៀតណាម ៦,៨% ឥណ្ឌូណេស៊ី ៥,៣% ម៉ាឡេស៊ី ៥% ថៃ ៤,១% សិង្ហបុរី ២,៩% និងប្រ៊ុយណេ ២%។ ឧស្សាហកម្មសំខាន់ៗ កែច្នៃកសិកម្ម ផលិតផលឈើសម្រេច និងឈើ ស្ពាន់ សំណប៉ាហាំង tungsten ដែក។ ស៊ីម៉ងត៍ សម្ភារៈសំណង់ ឱសថ ជី ប្រេង ឧស្ម័ន ធម្មជាតិ សំលៀកបំពាក់ ថ្លើមថ្ម និងត្បូង។ ទំនិញនាំចេញ៖ ឧស្ម័នធម្មជាតិ ផលិតផលឈើ គ្រាប់ពូជ សណ្ដែក ត្រី ស្រូវអង្ករ សំលៀកបំពាក់ ថ្លើមថ្ម និងត្បូង។ ទំហំការនាំចេញ៖ ១៤,៨៤ ពាន់លានដុល្លារ (របាយការណ៍ផ្លូវការឆ្នាំ ២០១៨) ដៃគូនាំចេញធំៗឆ្នាំ២០១៧ ៖ ចិន ៤២,១៣% ថៃ ១៨,៣៥% ឥណ្ឌា ៧,៨៧% ជប៉ុន ៦,៥៤% សិង្ហបុរី ៣,៩៤% ទំនិញនាំចូល៖ កំណាត់ ប្រេងសាំង ប្លាស្ទិក ជី គ្រឿងម៉ាស៊ីន ឧបករណ៍ដឹកជញ្ជូន ស៊ីម៉ងត៍ សម្ភារៈសំណង់ ប្រេងឆៅ ផលិតផលម្ហូបអាហារ ប្រេងដែលអាចបរិភោគបាន។ ទំហំទឹកប្រាក់ នាំចូល៖ ១៨,៦៨ ពាន់លានដុល្លារ (របាយការណ៍ផ្លូវការឆ្នាំ២០១៨) ដៃគូនាំចូលធំៗឆ្នាំ២០១៧៖ ចិន ៣៣,៤% សិង្ហបុរី ១៤,៤៩% ថៃ ១២,១២% ជប៉ុន ៧,២៥% ឥណ្ឌា ៥,៨%។ ភូមិសាស្ត្រនយោបាយ -ផ្ទៃដីគោក៖ ៦៧៦,៥៧៨ គីឡូម៉ែត្រការ៉េ -ដីទឹក៖ ៣,០៦% -អត្រាប្រជាជន៖ ៥៣,៥៨២,៨៥ នាក់ -GDP (PPP) ៣៣៤,៨៥៦ ពាន់លានដុល្លារ ក្នុងម្នាក់ ៦,១៣៩ ដុល្លារ -GDP (Nominal) ៦៩,៣២២ ពាន់លានដុល្លារ ក្នុងម្នាក់ ១,២៩៩ ដុល្លារ -រូបិយប័ណ្ណ៖ គីយ៉ាត់ (kyat ) -មានព្រំប្រទល់ខាងលិចជាប់ ឥណ្ឌា បង់ក្លាដេស ខាងកើតជាប់ថៃ ឡាវ ភាគខាងជើង និងភាគឦសាន ជាប់ចិន៕
ដោយ៖ សុម៉ាលីន
ប្រភពៈ Wikipedia, Asian Development Bank