ចំណុចទាំង ៣ដែលបញ្ចាក់ថា «បរាជ័យក្នុងសាលា» មិនប្រាកដថា​ «បរាជ័យក្នុងជីវិត»​



នៅពេលយើងនៅតូច យើងតែងតែត្រូវម្ដាយឪពុក ឬលោកគ្រួអ្នកគ្រូរបស់យើងបង្រៀនថា ប្រសិនបើចង់ជោគជ័យ យើងត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពិន្ទុល្អ។ ប្រសិនបើចង់ជោគជ័យទាល់តែទទួលបាននិទ្ទេស A ។ ប៉ុន្តែតើអ្នកដឹងទេថាសិស្សដែលទទួលបាននិទ្ទេស A ប៉ុន្មានភាគដែលទទួលបានជោគជ័យក្នុងជីវិត? ខាងក្រោមនេះគឺជាចំណុចទាំង ៣ ដែលបញ្ចាក់ថាជោគជ័យក្នុងសាលាមិនប្រាកដថាជោគជ័យក្នុងជីវិត ដែលដកស្រង់ពី Lifehack៖

១) អ្វីដែលអ្នកត្រូវការដើម្បីភាពជោគជ័យក្នុងជីវិតមិនប្រកដថាអ្វីដែលអ្នករៀនក្នុងថ្នាក់នោះទេ៖ នេះមិនមែនចង់បំបាក់ទឹកចិត្តអ្នកឲ្យបោះបង់ការសិក្សានោះទេ។ ប៉ុន្តែ មានមេរៀនជាច្រើនដែលអ្នកមានសារៈសំខាន់សម្រាប់ជីវិតរបស់អ្នកដែលមិនមានក្នុងកម្មវិធីសិក្សារបស់សាលា។ ជាទូទៅ ដើម្បីជោគជ័យនៅសាលា អ្នកត្រូវស្ដាប់បង្គាប់គ្រូរបស់អ្នក។ គ្រូរបស់អ្នកតែងតែឲ្យអ្នកធ្វើតាមច្បាប់ទម្លាប់ ជាដើម។ ប៉ុន្តែ ជីវិតមិនមែនធ្វើតាមរឿងនេះទាំងស្រុងនោះទេ។ ដើម្បីជោគជ័យក្នុងជីវិត អ្នកត្រូវចេះរៀនគិត ជាជាងធ្វើអ្វីដែលអ្នកដ៏ទៃបង្គាប់ឲ្យអ្នកធ្វើ។ អ្នកត្រូវដឹងរឿងជាច្រើនក្រៅពីមេរៀននៅសាលា។ អ្នកត្រូវដឹងពីរបៀបក្លាយជាមនុស្សរីករាយ ការថែរក្សាសុខភាព ការថែរក្សាចំណងទំនាក់ទំនង របៀបធ្វើការដោយភាពឆ្លាតវៃ និងរបៀបដឹកនាំជីវិតអ្នកឲ្យមានន័យជាដើម។

២) រៀនមិនពូកែមិនមែនមានន័យថាបរាជ័យក្នុងជីវិត៖ បុគ្គលមួយចំនួនដែលរៀនមិនពូកែ និងអ្នកខ្លះបោះបង់ការសិក្សា ដូចនេះ Steve Jobs, Richard Branson, Oprah Winfrey, Mark Zuckerberg និង Jim Carey ជាដើម តែអ្នកទាំងនោះសុទ្ធតែក្លាយជាមហាសេដ្ឋីប្រាក់រាប់លានដុល្លារ។ មិនមែនសុទ្ធតែសិស្សពូកែទើបអាចក្លាយជាមនុស្សជោគជ័យនោះទេ។

៣) ជីវិតគឺជាមេរៀនដ៏វែងឆ្ងាយ៖ ប្រសិនបើអ្នករៀនចប់ហើយ អ្នកត្រូវតែរៀនបន្តរៀនបន្តទៀត ពីព្រោះថាការរៀននៅសាលាតែមួយមុខនឹងមិនអាចជួយឲ្យអ្នកទទួលបានជីវិតដ៏អស្ចារ្យនោះទេ។ ប្រសិនបើអ្នកនៅតែបន្តរៀន បើទោះបីមិនទទួលបានពិន្ទុល្អក៏ដោយ អ្នកកុំយកចិត្តទុក្ខដាក់នឹងវាពេក។ ប្រសិនបើអ្នកជាឳពុកម្ដាយ អ្នកគួរតែកុំបង្ខំកូនរបស់អ្នកឲ្យផ្ដោតតែលើពិន្ទុតែមួយមុខ ប៉ុន្តែព្យាយាមស្វែងរកសក្ដានុពលរបស់ពួកគេ រកទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់ពួកគេ។ នេះទើបអាចជួយពួកគេឲ្យទទួលបានជោគជ័យក្នុងជីវិត៕

ចុចអាន៖ និស្សិត​​តែងទទួលបាន​និទ្ទេស​A ​ភាគ​ច្រើន​មិន​ដែល​មើល​រំលង​កត្តា​ទាំង​នេះ​ទេ​!

ដោយ៖ លង់ វណ្ណៈ

X
5s