អ្នកអាចមានជំងឺធ្ងន់ធ្ងរ បើមានអាការៈខុសប្លែកនៅលើក្រចកដូចរូបទាំងនេះ
នៅពេលក្រចករបស់អ្នកមានការប្រែប្រួលរូបរាងចម្លែក វាមិនមែនជារឿងដែលលោកអ្នកត្រូវធ្វេសប្រហែសនោះទេ ព្រោះវាបានបង្ហាញជំងឺដែលលោកត្រូវយកចិត្តទុកដាក់ នឹងទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់។ តាមការចេញផ្សាយដោយប្រភពអន្តរជាតិគួរឱ្យទុកចិត្តមួយ បានបង្ហាញថា មានសញ្ញាក្រចកចំនួន ៣០ ដែលអាចមានទំនាក់ទំនងទៅនឹងជំងឺមួយចំនួន។ ដោយឡែកថ្ងៃនេះ គេហទំព័រ BizKhmer សូមបង្ហាញសញ្ញាក្រចកចំនួន ៦ដែលអាចពាក់ព័ន្ធនឹងជំងឺផ្សេងៗ ៖
១) ក្រចកដៃខុបចុះក្រោម៖ អាចមានជំងឺពាក់ព័ន្ធនឹងសួត ដូចជា Emphysema និងជំងឺផ្សេងៗទៀត។
២) ក្រចកពណ៌ខៀវ៖ បង្ហាញពីកង្វះអុកស៊ីហ្សែន។
៣) ក្រចកដៃខុបចុះក្រោម និងងើបឡើងវិញដូចស្លាបព្រា៖ បង្ហាញពីកង្វះជាតិដែក។
៤) ក្រចកពណ៌ផ្សេងៗគ្នា៖ បង្ហាញពីលក្ខខណ្ឌនៃជំងឺផ្សេងៗ។ ក្រចកពណ៌លឿង គឺជាសញ្ញានៃជំងឺរបេង និងជំងឺសួតផ្សេងៗ។ បើពណ៌សមួយកំណាត់ ពណ៌ខ្មៅមួយកំណាត់គឺអាចមានជំងឺតម្រងនោម។
៥) របកក្រចកដៃ និងមានសញ្ញាដូចដំបៅ៖ អាចនឹងមានជំងឺឆ្លងមួយចំនួន ដូចរបួស ឬរលាក់ ប៉ុន្តែវាក៏កើតមានចំពោះអ្នកកើតជំងឺទឹកនោមផ្អែម និងអេដស៍ផងដែរ។
៦) ស្នាមបន្ទាត់ស៖ គេហៅថាស្នាម Muehrcke។ ស្នាមបន្ទាត់ស បង្ហាញពីជំងឺតម្រងនោម ថ្លើម ឬ ក៏កង្វះប្រូតេអ៊ីន និងកង្វះសារធាតុចិញ្ចឹម៕
ដោយ៖ រតនៈវិភូ