​តិចនិក​​ងាយៗ​​ជួយ​​​ឲ្យ​អ្នក​​​​​អារម្មណ៍​ល្អ​ឡើង​វិញ​​ ​នៅពេល​​កំពុង​ស្ថិត​ក្នុង​​​ភាព​តានតឹង​ខ្លាំង​​​​​​​



នៅ​ក្នុង​ជីវិត​របស់​មនុស្ស​តែង​តែ​ជួប​ប្រទះ​នៅ​រឿង​រ៉ាវ​លាយ​លំ​គ្នា​ទាំង​អារម្មណ៍​សប្បាយ​រីក​រាយ​ ចំពោះ​ជីវិត និង​អារម្មណ៍​នឿយ​ណាយ​មិន​រីករាយ​ផង​ដែរ។ ប៉ុន្តែ​រវាង​រឿង​ទាំង​ពីរ​នេះ​ រឿង​ដែល​មនុស្ស​មិន​ចង់​ជួប​នោះ​គឺ​រឿង​ដែល​នាំ​ឲ្យ​​មាន​នឿយ​ហត់​ស្មុគ​ស្មាញ​​ និង​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត​ខ្លាំង​បំផុត។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​​គ្មាន​នរណា​ម្នាក់​អាច​​គេច​វា​បាន​ឡើយ​ ហេតុ​នេះ​ហើយ​នៅ​ពេល​ដែល​អ្នក​ជួប​វា​អ្នក​ត្រូវ​មាន​ភាព​វៃឆ្លាត​ក្នុង​ការ​ស្វែង​រក​ដំណោះ​​ស្រាយ​ដើម្បី​​ ឲ្យ​មាន​ភាព​​ល្អ​ប្រសើរ​ឡើង​វិញ​។ ដូច​នេះ​ហើយ​ខាង​ក្រោម​នេះ​និង​បង្ហាញ​អំពី​វិធី​សាស្ត្រ​ទាំង​១៤ ដែល​អាច​ជួយ​អ្នក​បាន​៖​

​១) ស្តាប់​ចំរៀង​ដែល​ អ្នក​មាន​អារម្មណ៍​ថា​ស្រលាញ់​ចូល​ចិត្ត​ខ្លាំង​បំផុត នៅ​ពេល​ដែល​រៀន​នៅ​វិទ្យាល័យ​ឫ​​​សាកលវិទ្យាល័យ​ដែល​អាច​នាំ​អារម្មណ៍​របស់​អ្នក​នឹក​ដល់​ពេល​វេលា​សប្បាយ​ៗកន្លង​មក​ដែល​នាំ​ឲ្យ​អារម្មណ៍​របស់​អ្នក​ធូរ​ស្បើយ។

២)​ សរសេរ​រឿង​រ៉ាវ​ដែល​អ្នក​កំពុង​តែ​ជួប​ប្រទះ​ និង​រឿង​រ៉ាវ​ដែល​អ្នក​កំពុង​តែ​ពិបាក​ ប៉ុន្តែ​អ្នក​មិន​​ចង់​បញ្ចេញ​អារម្មណ៍​ដែល​លំបាក​ទាំង​នោះ​ទៅ​ប្រាប់​នរណា​ម្នាក់​ឡើយ​ហេតុ​នេះ​ហើយ​ ការ​សរសេរ​គឺ​ជា​រឿង​ប្រសើរ​។

៣) ការ​គូរ​រូប​៖​ពិត​ណាស់​ប្រសិន​បើ​ការ​សរសេរ​មិន​មែន​ជា​ចំណង​ចំណូល​ចិត្ត​របស់​អ្នក​ទេ អ្នក​អាច​ប្តូរ​មក​ជា​ការ​គូរ​រូប​វិញ​ម្តង​ អ្នក​អាច​គូរ​អ្វី​ដែល​អ្នក​ចង់​គូរ​និង​អាច​ឲ្យ​អ្នក​បន្ធូរ​អារម្មណ៍​ស្មុគ​ស្មាញ​របស់​បាន​ផង​ដែរ។

៤) អាន​សារ​ចាស់​ៗដែល​មិត្ត​របស់​អ្នក​ ក្រុម​គ្រួសារ​របស់​​អ្នក​បាន​ផ្ញើរ​មក​អ្នក​​ដែល​វា​អាច​ឲ្យ​អ្នក​ដឹង​ថា​មាន​មនុស្ស​ពិសេស​ជា​ច្រើន​ដែល​នៅ​ជុំ​វិញ​ខ្លួន​អ្នក​ ស្រលាញ់​អ្នក​បារម្ភ​ពី​អ្នក​ផង​ដែរ។

៥) ចំអិន​អាហារ​សម្រាប់​ខ្លួន​ឯង​ ឬ​ក៏​សម្រាប់​ក្រុម​គ្រួសារ​ជា​ទី​ស្រលាញ់។

៦) ស្លៀក​ពាក់​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ ដើម្បី​ឲ្យ​អ្នក​មាន​​អារម្មណ៍​រីក​រាយ។ ៧) ចេញ​ទៅ​ក្រៅ​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ។​​​

៨)​ យក​ឧបករណ៍​តន្ត្រី​ដែល​អ្នក​ធ្លាប់​លេង ហើយ​ចាប់​ផ្តើម​លេង​វា។

៩)​ កុំ​គេង​នៅ​លើ​គ្រែ​អី​ យកlaptop​ របស់​អ្នក​ឬ​ក៏​សៀវភៅ​ដែល​អ្នក​ចូល​ចិត្ត​រួច​ទៅ​អង្គុយ​​នៅ​ក្នុង​ហាង​កាហ្វេ។

១០) ទៅលេង​កីឡា​ណា​ដែល​អ្នក​ចូល​ចិត្ត​ ដើម្បី​ឲ្យ​រាង​កាយ​របស់​អ្នក​បែក​ញើស។​

១១) ហៅ​ទូរស័ព្ទ​ទៅ​កាន់​មិត្ត​ភក្តី​របស់​អ្នក​ដើម្បី​ចែក​រំ​លែក​អ្វី​ដែល​អ្នក​បាន​ជួប​ប្រទះ។

​១២) ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​ដែល​ចុះ​ជួយ​មនុស្ស​ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ខាត់។

១៣) មើល​ខ្សែ​ភាព​យន្ត​ថ្មីៗ ដែល​អ្នក​ចាប់​អារម្មណ៍​ប៉ុន្តែ​អ្នក​មិន​មាន​ពេល​សម្រាប់​មើល​វា​ ហេតុ​នេះ​ហើយ​ពេល​នេះ​ហើយ​ដែល​ល្អ​ក្នុង​ការ​ចំណាយ​ពេល​ទៅ​មើល​រឿង​ទាំង​នោះ​ ដែល​​អាច​ជួយ​អ្នក​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ។

១៤) ច្រៀង​ឲ្យ​​ខ្លាំង​ៗតាម​ដែល​អ្នក​​ចូល​ចិត្ត​ ប៉ុន្តែ​អ្នក​ត្រូវ​ជ្រើស​រើស​ទីកន្លែង​ រួច​ប្រាកដ​ផង​ថា​វា​មិន​រំខាន​ និង​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ។ ​​

ប្រែសម្រួលដោយ៖ អ៊ុន​ ស្រីនាង

X
5s