គន្លឹះទាំង ១០យ៉ាងរបស់សង្ឃសៅលិញពីរបៀបថែរក្សាសុខភាព
សុខភាពគឺជារបស់ដែលមានតម្លៃបំផុតក្នុងជីវិតរបស់មនុស្សគ្រប់រូប មិនថាសុខភាពផ្លូវចិត្ត ឬសុខភាពភាពផ្លូវកាយនោះទេ។ ខាងក្រោមនេះគឺជាគន្លឹះ ១០យ៉ាងរបស់សង្ឃសៅលិញ អំពីរបៀបថែរក្សាសុខភាពឲ្យល្អ និងរក្សាសម្រស់ឲ្យក្មេងជាងវ័យ ដែលដកស្រង់ពី Trulymind.org៖
១) កុំគិតច្រើនពេក ពីព្រោះការគិតច្រើនធ្វើឲ្យអ្នកបាត់បង់ថាមពលនិងធ្វើឲ្យអ្នកកាន់តែចាស់។ ២) កុំនិយាយច្រើនពេក។ មនុស្សជាច្រើនចូលចិត្តនិយាយច្រើនជាងធ្វើ។
៣) ពេលអ្នកធ្វើការ ធ្វើតែ៤០នាទីបានហើយ ទុក១០នាទីសម្រាក។ ពេលអ្នកសំឡឹងអ្វីមួយយូរ វានឹងធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពភ្នែករបស់អ្នក។
៤) ពេលអ្នកសប្បាយ អ្នកត្រូវចេះគ្រប់គ្រងភាពសប្បាយរីករាយរបស់អ្នក។ ប្រសិនបើអ្នកបាត់បង់ការគ្រប់គ្រង វាធ្វើឲ្យប៉ះពាល់ដល់សួតរបស់អ្នក។
៥) កុំទុក្ខព្រួយពេក កុំឆាប់ខឹងពេក ពីព្រោះវាប៉ះពាល់ទៅដល់ថ្លើមនិងពោះវៀនរបស់អ្នក។ ៦) ពេលអ្នកទទួលទានអាហារ កុំទទួលទានច្រើនពេក។ អ្នកត្រូវប្រាកដថាមិនទទួលទានឆ្អែតពេក។ ពេលអ្នកឃ្លានអ្នកអាចញ៉ាំតែបន្ដិចបានហើយ។
៧) ពេលអ្នកធ្វើអ្វីមួយ កុំប្រញាប់ប្រញាល់ពេក។ អ្វីក៏ដោយត្រូវការពេលវេលា។ ពាក្យចាស់បុរាណខ្មែរពោលថា៖ «សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា»។
៨) ប្រសិនបើអ្នកធ្វើលំហាត់ប្រាណតែម្យ៉ាងដោយមិនហាត់ឈីកុង (Qigong) នោះអ្នក នឹងបាត់បង់តុល្យភាពនិងធ្វើឲ្យអ្នកខ្វះភាពអំនត់ក្នុងខ្លួន។
៩) អ្នកត្រូវធ្វើលំហាត់ប្រាណ ធ្វើសមាធិក ដើម្បីឲ្យអារម្មណ៍ស្ងប់និងផ្ដល់ថាមពលដល់រាងកាយរបស់អ្នក។
១០) កុងហ្វូផ្ដល់ឲ្យអ្នកនូវអ្វីៗទាំងអស់។ ការហាត់កុងហ្វូធ្វើឲ្យអ្នកអាចរក្សាលំនឹងធាតុ Yin និង Yangក្នុងខ្លួនរបស់អ្នក៕
ចុចអាន៖ សកម្មភាពទាំង ៤ដែលអ្នកអាចធ្វើនៅពេលទំនេរ និងមានផលល្អចំពោះសុខភាពរបស់អ្នក
ដោយ៖ លង់ វណ្ណៈ