សញ្ញាទាំង ៧ដែលបញ្ជាក់ថា អ្នកជាមនុស្សមានបុគ្គលិកលក្ខណៈរឹងប៉ឹង មានឥទ្ធិពលលើអ្នកដទៃ​



ប្រសិនបើអ្នកជាមនុស្សដែលមានបុគ្គលិកលក្ខណៈរឹងប៉ឹង មានគំនិតអស្ចារ្យ ប្រហែលជាមានមនុស្សជាច្រើន មើលអ្នកថាជាមនុស្សក្រអឺតក្រទោមជាមិនខាន។ មនុស្សមួយចំនួនមើលអ្នកថា ជាមនុស្សឈ្លើយ និងមានមនុស្សមួយចំនួនទៀតគិតថាអ្នកជាមនុស្សដែលមានឥទ្ធិពលទៅវិញ។ ខាងក្រោមនេះគឺជាសញ្ញាទាំង ៨ដែលបញ្ជាក់ថាអ្នកជាមនុស្សដែលមានបុគ្គលិកលក្ខណៈរឹងប៉ឹង មានអំណាចលើអ្នកដទៃ៖

១) មិនព្យាយាមបំពេញចិត្តអ្នកដទៃ៖ អ្នកមិនព្យាយាមធ្វើអ្វីមួយដើម្បីតែអ្នកដ៏ទៃ។ ប៉ុន្តែអ្នកហ៊ានទទួលយកអ្វីដែលជារបស់អ្នក ហើយមិនព្យាយាមបិទបាំងចរិត​ពិតរបស់អ្នក។ អ្នកតែងតែគោរព ឲ្យតម្លៃដល់អ្នកដទៃដោយមិនព្យាយាមបន្ទាបខ្លួនដើម្បីបំពេញចិត្តអ្នកដទៃនោះឡើយ។

២) មិនព្យាយាមស្វែងរកការចាប់អារម្មណ៍៖ មនុស្សជាច្រើនមានភាពមមាញឹកជាមួយនឹងការងារនិងគោលដៅរបស់ពួកគេ ដោយមិនមានពេលវាលាខ្វាយខ្វល់ក្នុងធ្វើអ្វីមួយឲ្យដើម្បីឲ្យអ្នកដទៃចាប់អារម្មណ៍នោះឡើយ។ ពួកគេប្ដេជ្ញាចិត្តក្នុងការធ្វើអ្វីមួយដោយមានទំនុកចិត្តក្នុងខ្លួន។ ដូចនេះ អ្នកមិនត្រូវការការកោតសរសើរ ឬការចាប់អារម្មណ៍ពីអ្នកដទៃនោះឡើយ។ បើទោះបីជាអ្នកមិនមែនជាមនុស្សដែលស្វែងរកការចាប់អារម្មណ៍ក៏ដោយ ក៏នៅតែមានមនុស្សជាច្រើនដែលពេញចិត្តនិងចូលចិត្តអ្នក ពីព្រោះឥទ្ធិពលរបស់អ្នកក្នុងការទាក់ទាញពួកគេ។

៣) ហ៊ានទទួលយកកំហុស៖ កុំគិតថាអ្នកជាមនុស្សដែលល្អឥតខ្ចេះ ពីព្រោះតែលើលោកនេះគ្មានមនុស្សដែលល្អឥតខ្ចេះនោះឡើយ។ មនុស្សតែងតែមានចំណុចល្អនិងចំណុចអាក្រក់រៀងៗខ្លួន។ នៅពេលដែលអ្នកបង្កើតកំហុស អ្នកមិនមែនជាមនុស្សដែលរឹងរូស ទម្លាក់កំហុសលើអ្នកដទៃ ឬស្ថានការណ៍នោះទេ តែអ្នកជាមនុស្សដែលមានភាពស្មោះត្រង់ក្នុងការហ៊ានទទួលយកកំហុសដែលអ្នកបានបង្កើត។

៤) មានក្រមសីលធម៌៖ ខណៈអ្នកកំពុងតែឈរលើពិភពលោកនេះ អ្នកនឹងជួយប្រទៈនូវព្យុះបោកបក់ជីវិតរបស់អ្នកជាមិនខាន។ អ្នកត្រូវតែរក្សាភាពស្មោះត្រង់របស់អ្នក។ គ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលអ្នកឲ្យធ្វើអ្វីមួយដែលប្រាសចាកពីក្រមសីលធម៌របស់អ្នកបានជាដាច់ខាត។

៥) មិនចូលចិត្តយក​លេស​និយាយ​ដោះសារ៖ លេសដោះសារគឺជារឿងដែលឥតប្រយោជន៍។ ប្រសិនបើអ្នកចង់ចាកចេញពីស្ថានភាពដដែលៗ អ្នកត្រូវតែព្យាយាមធ្វើវាឲ្យអស់ពីលទ្ធភាព ដោយមិនដោះសារនោះឡើយ។

៦) មានការគិតពិចារណា៖ អ្នកមិនចូលចិត្តមនុស្សដែលធ្វើអ្វីមួយដែលមិនមានការគិត ត្រិះរិះពិចារណាមានហេតុផលត្រឹមត្រូវនោះឡើយ។ ប៉ុន្តែអ្នកជាមនុស្សដែលមានអត្ត​ចរិត​ចេះភ្ងាក់រលឹក មានការគិតពិចារណាវែងឆ្ងាយ និងចេះយល់អារម្មណ៍របស់អ្នកដទៃ។

៧) មិនចូលចិត្តរឿងមិនបានការ៖ អ្នកមិនចូលចិត្តការនិយាយដែលគ្មានប្រយោជន៍។ ប៉ុន្តែអ្នកជាមនុស្សដែលចូលចិត្តការសន្ទនាអំពីអារម្មណ៍ ចំណេះដឹង អំពីសកលលោកជាដើម ពីព្រោះវាជួយបង្កើនភាពឆ្លាតវៃ។

៨) មានអក្បបកិរិយារឹងប៉ឹង៖ អ្នកដទៃអាចវាយតម្លៃអ្នកថា ជាមនុស្សក្រអឺតក្រទម ពីព្រោះតែអ្នកជាមនុស្សដែលចូលចិត្តនិយាយពីគំនិតអស្ចារ្យ។ ប៉ុន្តែអ្នកនឹងមិនផ្លាស់ប្ដូរអត្តចរិករបស់អ្នកឡើយ បើទោះបីជាអ្នកដទៃគិតយ៉ាងម៉េចក៏ដោយ៕

ចុចអាន៖ សម្រង់គំនិតសំខាន់ៗ ១0ឃ្លាជួយលើកទឹកចិត្តឲ្យអ្នកមានភាពក្លាហាន និងក្លាយជាមនុស្សរឹងប៉ឹង​

ដោយ៖ លង់ វណ្ណៈ

X
5s