បើអ្នកមានអារម្មណ៍ថា អស់សង្ឃឹមលែងចង់ដើរទៅមុខ គួរអានគំនិតសំខាន់ៗទាំងនេះ
១) «ភាគច្រើននៃរឿងអស្ចារ្យក្នុងលោក តែងតែសម្រេចជោគជ័យដោយ មនុស្សដែលព្យាយាមធ្វើវា នៅពេលដែលមនុស្សគ្រប់គ្នាមើលទៅ គ្មានសង្ឃឹមថាជោគជ័យ»។ --- ដោយDale Carnegie
២) «អ្នកឈ្នះមិនដែលបោះបង់ អ្នកបោះបង់មិនដែលឈ្នះ»។ --- ដោយVince Lombardi
៣) «វាមិនមែនជាបញ្ហានោះទេ ទោះបីជាអ្នកដើរទៅមុខយឺតប៉ុណ្ណាក៏ដោយ ដរាបណាអ្នកមិនព្រមឈប់»។--- ដោយខុងជឺ
៤) «ដើម្បីជោគជ័យបាន លុះត្រាតែសេចក្ដីប្រាថ្នាចង់ជោគជ័យរបស់អ្នកធំជាង ភាពភ័យខ្លាចចំពោះការបរាជ័យ»។--- ដោយBill Cosby
៥) «កុំបោះបង់ ចំពោះរឿងទាំងឡាយណាដែលអ្នកជឿជាក់ឲ្យសោះ»។--- ដោយSteve Scalise
៦) «ប្រសិនបើអ្នកមិនព្រមបោះបង់ទេ នោះអ្នកនឹងជោគជ័យមិនខាន»។ --- ដោយDan O'Brien
៧) «បុគ្គលិកជោគជ័យ គឺជាមនុស្សដែលបានព្យាយាមលើសពីមួយដង»។ --- ដោយGeorge M. Moore Jr.