​នេះ​ជា​ដំណើរ​ដើម​ទង​ដែល​​លោក​គីម​ ជុង​អ៊ុន​ក្លាយ​ទៅ​ជា​មេដឹកនាំ​ផ្ដាច់​ការ​​ដ៏​គួរ​ឱ្យ​ខ្លាច​ម្នាក់​ក្នុង​លោក​​​​​​​​​



​ប្រមុខ​ដឹក​នាំ​ក្រុង​ព្យ៉ុងយ៉ាង​ត្រូវ​បាន​ចាត់​ទុក​ថា​ ​ជា​មេ​ដឹក​នាំ​ផ្ដាច់​ការ​វ័យ​ក្មេង​ដែល​គួរ​ឱ្យ​ខ្លាច​បំផុត​​​​​ម្នាក់​ក្នុង​លោក។ ​លោក​មាន​ដំណើរ​ជីវិត​​គួរ​ឱ្យ​កត់​​​សម្គាល់​ មុន​នឹង​ក្លាយ​ជា​មេ​ដឹក​នាំ​​ដូច​សព្វ​ថ្ងៃ។ ​ខាង​ក្រោម​នេះ​ជា​ដំណើរ​ជីវិត​​ត្រួស​​ៗ​ដែល​លោក​អ្នក​គួរ​​ដឹង៖

១) ​កាល​ពី​នៅ​ក្មេង​លោក​ត្រូវ​បាន​​​ពណ៌នា​ថា​ ជា​ក្មេង​​ខ្មាសអៀន​ច្រើន​

២) ​លោក​កើត​នៅ​ថ្ងៃ​ទី​៨ ខែ​មករា​ ​ប៉ុន្តែ​មិន​ទាន់​មាន​ប្រភព​ណា​ដឹង​ច្បាស់​ថា​នៅ​ឆ្នាំ​​១៩៨២ ​ឬ​១៩៨៣​ ឬ​ក៏​ ១៩៨៤​ទេ​

៣) ​របាយការណ៍​ផ្លូវ​ការ​​​កត់​ត្រា​ថា​ ​លោក​កើត​នៅ​​ឆ្នាំ​១៩៨២​ ប៉ុន្តែ​របាយការណ៍​ផ្សេង​ៗ​ទៀត​​អះអាង​ថា​ ​​ឆ្នាំ​កំណើត​​ពិត​ប្រាកដ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ដើម្បី​គម្រប់​ខួប​​កំណើត​​​​លើក​ទី​៧០​ ​នៃ​អតីត​ប្រមុខ​​ដឹក​នាំ​កូរ៉េខាងជើង​លោក​ គីម​អ៊ីល​ស៊ុង​ និង​គម្រប់​​ ៤០​ឆ្នាំ​​នៃ​ខួប​កំណើត​ឪពុក​​របស់​លោក​គឺ​លោក​គីម​ជុង​អ៊ីល​

៤) លោក​គីម​ជុង​អ៊ុន​ បាន​ចូល​រៀន​នៅ​ប្រទេស​ស្វីស​ជា​ទី​ដែល​អតីត​សិស្ស​រួម​ថ្នាក់​អះអាង​ថា​ គេ​ជា​ក្មេង​ចូលចិត្ត​ភាព​ស្ងៀមស្ងាត់​ តែ​​​​ចូលចិត្ត​​កំប្លែង​

៥) លោក​ជា​មនុស្ស​ចូលចិត្ត​កីឡាបាល់ឱប​ ហើយ​លោក​ Michael Jordan ​ជា​​កីឡាករ​សំណព្វ​ចិត្ត​របស់​លោក។ ​ទោះ​ជា​លោក​មាន​កម្ពស់​ទាប​ តែ​គេ​អះអាង​ថា​ លោក​ជា​​អ្នក​កីឡា​​​​បាល់​ឱប​ដ៏​ពូកែ​ម្នាក់​

៦) ក្រោយ​ពី​ចេញ​ពីសាលា​នៅ​ប្រទេស​ស្វីស​ភ្លាម​ លោក​បាន​ត្រឡប់​ចូល​ប្រទេស​វិញ​រៀន​ជំនាញ​យោធា​ភ្លាម​តែ​ម្ដង

៧) ​រយៈ​ពេល​ប៉ុន្មាន​​​​ឆ្នាំ​ក្រោយ​មក​​​ឪពុក​របស់​​លោក​ដែល​កាន់​តំណែង​បាន​ធ្លាក់​ខ្លួន​ឈឺ​

៨) ​លោក​ត្រូវ​បាន​​តំឡើង​តំណែង​​ជា​បន្ទាន់​​​​​​ដែល​ទទួល​បន្ទុក​ផ្នែក​នយោបាយ​ និង​យោធា​

៩) ក្រោយ​មក​ទៀត​ លោក​ត្រូវ​បាន​តំឡើង​តំណែង​ជា​​ឧត្តមសេនីយ៍​​ផ្កាយ​បួន​ និង​ជា​ប្រធាន​​គណៈកម្មការ​នយោបាយ​ជា​ច្រើន​​

១០) លោក​គីម​ជុង​អ៊ីល​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​ ឆ្នាំ​២០១១​

១១) ​ក្នុង​វ័យ​ប្រមាណ​ ៣០​ឆ្នាំ​ លោក​គីម​ជុង​អ៊ុន​បាន​ក្លាយ​ជា​មេដឹកនាំ​មាន​វ័យ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េខាងជើង​

១២) ​ក្រោយ​ពី​ឡើង​កាន់​តំណែង​ភ្លាម​ លោក​បាន​បញ្ចេញ​កណ្ដាប់​ដៃ​ដែក​​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ទោះ​បី​ជា​មាន​ការ​គម្រាម​កំហែង​អំណាច​ក៏​ដោយ​

១៣) នៅ​ឆ្នាំ​២០១៣​ ​លោក​បាន​កាត់​ទោស​ប្រហារ​ជីវិត​​មា​របស់​ខ្លួន​គឺ​លោក​ ចាង​ស៊ុង​តែក​​និង​គ្រួសារ​​​ក្រោម​បទ​ចោទ​ប្រកាន់​​ធ្វើ​រដ្ឋប្រហារ​យោធា​

១៤) មាន​សេចក្ដី​រាយការណ៍​ថា​ លោក​ជា​គោលដៅ​នៃ​ការ​​​ប៉ុន​ប៉ង​ធ្វើ​ឃាត​​​ដោយ​​ក្រុម​ជន​មិន​សប្បាយ​ចិត្ត​​នឹង​អំណាច​របស់​លោក​នៅ​កូរ៉េខាងជើង​

១៥) ​លោក​បាន​បង្កើន​ភាព​តានតឹង​​​ជា​មួយ​នឹង​​មេដឹកនាំ​ពិភពលោក​ជា​ច្រើន​​នាក់​​ដោយ​សារ​តែ​កម្មវិធី​នុយក្លេអ៊ែរ​

ដោយ៖ រតនៈ​វិភូ

 

X
5s