ដំបូន្មានដ៏មានតម្លៃទាំង ៥ ពីស្ត្រីជោគជ័យលើលោក ពង្រឹងក្នុងអាជីពការងារ
មនុស្សគ្រប់រូបសុទ្ធតែត្រូវប្រឡូកក្នុងការងារឬជំនួញក្នុងឆាកជីវិត។ ខាងក្រោមនេះ ជាដំបូន្មានល្អៗពីស្ត្រីដែលជោគជ័យក្នុងអាជីពរបស់ពួកគាត់។ ប្រសិនអ្នកគិតថា អ្នកនៅខ្សោយ ក្រឡេកមើលការណែនាំខាងក្រោមនេះទៅមើល៍៖
១) ធ្វើជាខ្លួនឯង៖ នេះបើតាមសម្ដីរបស់លោកស្រី Karen Lynch ដែលជាម្ចាស់ជំនួញរបស់ Aetna បានលើកឡើងថា លោកស្រីចូលចិត្តពាក់សំលៀកបំពាក់ពណ៌ផ្កាឈូក ប៉ុន្តែអ្នកដទៃមិនចូលចិត្តនោះទេព្រោះពណ៌នេះ មិនបង្ហាញពីភាពខ្លាំងក្លាក្នុងនាមជាអ្នកដឹកនាំ។ យ៉ាងណាក្តី លោកស្រីបានបង្ហាញពីសក្ដានុពលក្នុងខ្លួននិងធ្វើអ្វីដែលជាខ្លួនឯង។
២) ជំនឿចិត្ត គឺជាគន្លឹះ៖ ពេលឱកាសហុចហើយ ចូរចាប់វាឲ្យជាប់ កុំបណ្ដោយឲ្យវាកន្លងទៅ។ មនុស្សស្ត្រីភាគច្រើនខ្វះភាពក្លាហាន។
៣) បើកយកឱកាស៖ កុំផ្ដាច់ស្ពានរបស់អ្នកលឿនពេក។ កុំឆាប់បដិសេធលឿនពេក។ សាកល្បងធ្វើសិនទៅ។
៤) នៅក្បែរមនុស្សល្អៗ៖ បើធ្វើការ ត្រូវរកមេដែលល្អ ត្រូវរកអ្នកដឹកនាំដែលជំរុញអ្នកឲ្យទៅមុខ ផ្ដល់ឱកាសឲ្យរីកចម្រើននិងចាំជួយពេលអ្នកជួបបញ្ហា។ ធ្វើបែបនេះទើបអ្នកនិងក្រុមហ៊ុនរបស់អ្នករីកចម្រើនទាំងអស់គ្នា។
៥) ត្រូវរកតុល្យភាពក្នុងជីវិត៖ ជីវិតគឺវាអ៊ីចឹងឯង។ បញ្ហាអាចកើតឡើងគ្រប់ពេល ហើយពេលខ្លះ អ្នកក៏ត្រូវបែងចែកពេលវេលាសម្រាប់អ្នកផ្ទះដែរ។ ដូច្នេះហើយ ជីវិតដែលមានន័យ លុះត្រាតែការងារនិងគ្រួសារល្អទាំងពីរ៕
ដោយ៖ អ៊ឹង មុយយូ