ខុស​ពី​ការ​គិត! អត្ថប្រយោជន៍​ទាំង​ ៤​យ៉ាង​ដែល​អ្នក​នឹង​ទទួល​បាន​ប្រសិន​អ្នក​គេង​លើ​​ឥដ្ឋ ​​(Floor)​



សម័យ​នេះ​ហើយ នរណា​ម្នាក់​ក៏​ចង់​គេង​លើ​ពូក​ទន់​​ដែរ​ព្រោះ​​ ​វា​ធ្វើ​ឱ្យ​យើង​ស្រួល​ខ្លួន​ក្រោយ​ធ្វើ​ការ​អស់​ជា​ច្រើន​ម៉ោង។ ប៉ុន្តែ អ្នក​ធ្លាប់​ដឹង​​ពី​អត្ថប្រយោជន៍​ដែល​អ្នក​នឹង​ទទួល​បាន​ពី​ការ​គេង​លើ​ឥដ្ឋ​ដែរ​ឬ​ទេ? នេះ​បើ​តាម​គេហទំព័រ Sleep Advisor ខាង​ក្រោម​នេះ​ជា​ផល​ប្រយោជន៍​ដែល​អ្នក​នឹង​ទទួល​បាន៖

១) ជួយ​សម្រួល​​ដល់​ចរន្តឈាម៖ ​អត្ថប្រយោជន៍​មួយ​ដែល​អ្នក​នឹង​ទទួល​បាន​ពី​ការ​គេង​លើ​ឥដ្ឋ​​ គឺ​វា​ជួយ​ឲ្យ​ឈាម​របស់​អ្នក​ដើរ​ស្រួល​ក្នុង​ខ្លួន​ប្រាណ​ទាំង​មូល​​តែ​ម្ដង។ ម៉្យាង​វិញ​ទៀត អ្នក​នឹង​មិន​សូវ​ឈឺ​កញ្ចឹងក​​ឬ​ឈឺ​ចង្កេះ​នោះ​ទេ។

២) ត្រជាក់៖ ការ​គេង​លើ​ឥដ្ឋ​​​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ព្រោះ​វា​ត្រជាក់​បែប​ធម្មជាតិ​ហើយ​វា​មិន​ធ្វើ​ឲ្យ​អ្នក​បែកញើស​​ពេល​យប់​នោះ​ទេ ​និង​ជួយ​ដល់​ការ​ដក​​ដង្ហើម​។

៣)ជួយ​ឲ្យ​ខ្នង​ត្រង់៖ ក្រៅ​ពី​ជួយ​សម្រួល​ដល់​សរសៃ​ឬ​ចរន្ត​ឈាម​​ឲ្យ​ដើរ​ស្រួល​និង​ធ្វើ​ឲ្យ​អ្នក​ងាយ​លក់​ស្រួល ការ​គេង​លើ​ឥដ្ឋ​​ក៏​ធ្វើ​ឲ្យ​ខ្នង​របស់​អ្នក​ត្រង់ មិន​កោរ​ផង​ដែរ។ ប្រសិន​ខ្នង​របស់​អ្នក​កោរ អ្នក​គួរ​តែ​សាកល្បង​គេង​លើ​ឥដ្ឋ​​​​ទៅ​មើល៍។

៤) កាត់​បន្ថយ​ការ​ឈឺ​ស្មា​និង​ត្រគាក៖ មនុស្ស​ភាគ​ច្រើន​មាន​បញ្ហា​ឈឺ​ត្រគាក​ឬ​ឈឺ​ស្មា​ នោះ​ដោយ​សារ​តែ​ពួក​គេ​​មាន​ចលនា​​មិន​ត្រឹមត្រូវ។ ការ​គេង​លើ​ឥដ្ឋ​អាច​ជួយ​សម្រួល​ចលនា​រាងកាយ​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​កាត់​បន្ថយ​ការ​ឈឺចាប់​​ស្មា​និង​ត្រគាក​បាន​ខ្លះ៕

ដោយ៖ អឹុង មុយយូ

X
5s