មេរៀន​​ជីវិត​​ទាំង ​៥​យ៉ាង​ដែល​អ្នក​អាច​រៀន​សូត្រ​តារា​កំប្លែង​និង​ពិធីការិនី​អាមេរិក Ellen DeGeneres​



អ្នក​ស្រី Ellen DeGeneres ជា​​​អ្នក​កំប្លែង​ជនជាតិ​អាមេរិក​ដ៏​ល្បី​ល្បាញ​ម្នាក់​និង​​ជា​ម្ចាស់​កម្មវិធី​ The Ellen Show ហើយ​ក៏​ជា​ម្ចាស់​សៀវភៅ«Seriously, I am kidding»។ អ្នក​ស្រី Ellen DeGeneres ​មិន​ត្រឹម​តែ​ជោគជ័យ​​ក្នុង​ជីវិត​នោះ​ទេ ថែម​ទាំង​នាំ​យក​ភាព​រីករាយ​និង​ជួយ​មនុស្ស​ក្រី​ក្រ​​​ជា​ច្រើន​នាក់​ផង​ដែរ។ ​ខាង​ក្រោម​នេះ ​ជា​​មេរៀន​​ជីវិត​​ទាំង​ ៥​យ៉ាង​ដែល​អ្នក​អាច​រៀន​សូត្រ​បាន​ពី​អ្នក​ស្រី Ellen DeGeneres​៖​

១) ​ចិត្ត​ល្អ​ចំពោះ​អ្នក​ដទៃ​៖ ពិភពលោក​​​ពោរពេញ​ទៅ​ដោយ​ភាព​កាច​សាហាវ​ ​អ្នក​ពុំ​ចាំ​បាច់​បន្ថែម​​ភាព​​អាក្រក់​​ទៀត​ទេ។ ​​ផ្ទុយ​ទៅ​វិញ អ្នក​​ត្រូវ​បង្ហាញ​​ក្តី​ស្រឡាញ់​និង​ធ្វើ​ល្អ​​ឲ្យ​បាន​ច្រើន​​ ត្រូវ​បង្ហាញ​ថា ​​ពិភពលោក​នេះ​ពិត​ជា​ស្រស់​ស្អាត​និង​គួរ​ឲ្យ​​ចង់​រស់​នៅ។ ​

២) ​​ញញឹម​ក៏​អាច​ផ្ដល់​ក្តី​រីករាយ​បាន​ដែរ៖ អ្នក​ពុំ​ចាំ​បាច់​ក្លាយ​ជា​អ្នក​មាន ​​ដើម្បី​​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​ដទៃ​នោះ​ទេ។ ប្រសិន​អ្នក​ពុំ​អាច​ជួយ​ជា​សាច់​ប្រាក់ ​​គ្រាន់​តែ​ញញឹម​ អ្នក​ក៏​អាច​​កែប្រែ​​ថ្ងៃ​ ឬ​ជីវិត​របស់​​អ្នក​ដទៃ​បាន​ផង​ដែរ។

៣) មាន​អ្នក​ដែល​លំបាក​ជាង​អ្នក​ទៅ​ទៀត៖ ​​នៅ​ក្នុង​កម្មវិធី The Ellen Show អ្នក​ស្រី Ellen DeGeneres ​​បាន​ជួយ​មនុស្ស​ដែល​ជួប​ការ​លំបាក​​ជា​ច្រើនរូប។ ​ដូច្នេះ​ហើយ ​ប្រសិន​បើ​​អ្នក​​គិត​ថា​ ​​អ្នក​កំពុង​ជួប​ការ​លំបាក ​ចូរ​ក្រឡេក​មើល​​អ្នក​ដទៃ​ ឬ​អ្នក​ជុំវិញ​ខ្លួន​របស់​អ្នក​វិញ ជីវិត​របស់​ពួក​គេ ​អាច​លំបាក​ជាង​អ្នក​ទៅ​ទៀត។ ​ឈប់​អស់​សង្ឃឹម​ទៀត​ទៅ​​ហើយ​​ព្យាយាម​ជម្នះ​ឧបសគ្គ​ទៅ។

៤) សើច​ឲ្យ​ច្រើន៖ ​​មិន​ថា​ស្ថាន​ភាព​របស់​អ្នក​អាក្រក់​យ៉ាង​ណា​នោះ​ទេ ​ពេល​ខ្លះ​ អ្នក​​គ្រាន់​តែ​សើច​ដើម្បី​បំបាត់​​ទុក្ខ​ ​ហើយ​ការ​សើច​នោះ​ក៏​ជួយ​​ឲ្យ​​អ្នក​បាន​ធូរស្រាល​ផង​ដែរ។

៥) ​រស់​នៅ​ជីវិត​អ្នក​ចង់​បាន៖ ​​កុំ​ខ្វល់​អ្នក​ដទៃ​ គិត​អ្វី​​មក​លើ​អ្នក អ្វី​ដែល​សំខាន់ ​គឺ​អ្នក​រីករាយ​នូវ​អ្វី​ដែល​អ្នក​ធ្វើ​ឬ​ជីវិត​ដែល​អ្នក​កំពុង​រស់​នៅ​ទៅ​បាន​ហើយ៕

ប្រែ​សម្រួល៖ មុយយូ​​ ប្រភព៖​ ​readunwritten.com

X
5s