អាហារ ១០មុខជួយសម្រកទម្ងន់របស់អ្នក យ៉ាងមានប្រសិទ្ធភាព
មានរាងធាត់សំបូរដោយជាតិខ្លាញ់ច្រើន ក្បាលពោះដុះឡើងធំ នេះមិនមែនជាក្តីប្រាថ្នារបស់ប្រិយមិត្តគ្រប់រូបនោះឡើយព្រោះវាអាចធ្វើឲ្យលោកអ្នកបាត់បង់សម្រស់ និង រូបរាងដ៏គួរឲ្យទាក់ទាញរបស់លោកអ្នក។ ជាពិសេសសម្រាប់មិត្តនារីៗ បើបញ្ហានេះកើតមានចំពោះខ្លួនកាលណាហើយនោះច្បាស់ជាស៊យធំជាក់ជាមិនខាន។
យ៉ាងណាមិញ បើសិនជាមិត្តអ្នកអានមិនចង់ធ្លាក់ចូលទៅក្នុងស្ថានភាពបែបនេះសូមទទួលទានអាហារទាំង១០ មុខខាងក្រោមនេះដែលត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពសម្រាប់ការពារមិនឲ្យធាត់ ឬ ជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។
១) ស៊ុត ការទទួលទានស៊ុត (ស៊ុតទាំងមូល)មានប្រយោជន៍សម្រាប់ជួយទប់ស្កាត់ភាពធាត់។ ការសិក្សាស្រាវជ្រាវថ្មីៗបានរកឃើញថា ស៊ុតតាមពិតមិនប៉ះពាល់បង្កឲ្យមានជាតកូលេសស្ទ័ររ៉ូល (Cholesterol) និង មិនបណ្តាលឲ្យមានជំងឺគាំងបេះដូង ដូចការស្រាវជ្រាវមុនៗនោះឡើយនោះគឺការជួយសម្រកទម្ងន់នេះឯង។
២) ត្រីសាម៉ុង (Salmon) ប្រភេទខ្លាញ់ត្រី ជាពិសេសមាននៅក្នុងត្រីសាម៉ុង គឺមានប្រយោជន៍ខ្ពស់សម្រាប់សុខភាព ត្បិតអីវាផ្ទុកជាតិប្រូតេអ៊ីន និង សារធាតុចិញ្ចឹមអាចជួយរក្សាសារពាង្គកាយរបស់អ្នកមិនឲ្យឆាប់ហេវហត់ ឬ ឆាប់ឃ្លាន។ នេះមានគុណប្រយោជន៍ល្អសម្រាប់អ្នកតមអាហារដែលជួយការពារមិនឲ្យឆាប់ធាត់។
៣) ដោះមាន់ និង សាច់គោក្រហម សាច់សត្វ ជាពិសេសសាច់ក្រហម និង ដោះមាន់ត្រូវបានគេអះអាងថា មានផល់ប៉ះពាល់ដល់សុខភាព ជាពិសេសជំងឺបេះដូង។ យ៉ាងណាមិញ ការសិក្សាបានបង្ហាញថា សាច់ក្រហមមិនបង្កឲ្យមានជំងឺបេះដូង ឬ ទឹកនោមផ្អែមនោះឡើយ ហើយវាក៏មិនមែនជាភ្នាក់ងារបង្កឲ្យមានរោគសញ្ញាជំងឺមហារីកនោះដែរ។ ស្រីមួយចំនួនដែលទទួលទានសាច់ក្រហមមិនមែនសុទ្ធតែប៉ះពាល់បង្កឲ្យមានជំងឺមហារីកនោះទេដែលនេះមានសារសំខាន់សម្រាប់អ្នកចង់សម្រកទម្ងន់យកទៅទទួលទាន។
៤) ដំឡូងស្ងោរ ដំឡូងការពិតត្រូវបានគេទទួលស្គាល់យូរហើយថា វាគុណប្រយោជន៍ច្រើនយ៉ាងណាស់។ ទោះបីជាបែបនេះក្តី ហេតុផលមួយដែលធ្វើឲ្យវាមានគុណប្រយោជន៍នៅទីនេះ គឺការជួយសម្រកទម្ងន់ និង រក្សារាង។ វាមានផ្ទុកសារធាតុប្រូតេអ៊ីនច្រើនមុខ និង ជាតិសរសៃ ដែលជាតម្រូវការសម្រាប់សុខភាពរាងកាយ មានដូចជាវាទប់ទល់មិនឲ្យឆាប់អស់កម្លាំង ឬ ហេវហត់ជាដើម។ នោះហើយជាអ្វីដែលអ្នកតមអាហារត្រូវការ។
៥) សាច់ត្រីធូណា (Tuna) ត្រីធូណាហាក់មានតម្លៃថ្លៃ ហើយប្រិយមិត្តដែលនៅប្រទេសកម្ពុជាពិបាករកទទួលទានបន្តិច ហើយវាមានលក់ភាគច្រើននៅហាងទំនើបធំៗតែប៉ុណ្ណោះ។ យ៉ាងណាមិញ បើសិនជាមានលទ្ធភាព ជាពិសេសសម្រាប់អ្នកដែលចង់សម្រកទម្ងន់អាចទទួលទានត្រីប្រភេទនេះបាន ព្រោះវាមានផ្ទុកប្រូតេអ៊ីនខ្ពស់ តែមានជាតិខ្លាញ់តិចជួយកាត់បន្ថយជាតិកាឡូរីនៅក្នុងខ្លួនបាន។
៦) សណ្តែកគុយ សណ្តែកគុយត្រូវបានគេអះអាងថា មានគុណប្រយោជន៍ខ្ពស់ផងដែរដើម្បីជួយសម្រកទម្ងន់។ វាមានផ្ទុកសារធាតុប្រូតេអ៊ីនច្រើនយ៉ាង និង ជាតិសរសៃដែលជាសារធាតុសំខាន់ៗចំនួនពីរជួយឲ្យអ្នកឆាប់ឆ្អែតមិនឆាប់ហាវហត់ ឬ ស្រេកឃ្លាន។
៧) សណ្តែកដី ទន្ទឹមនឹងមានផ្ទុកសារធាតុប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុមានគុណប្រយោជន៍ផ្សេងៗជាច្រើនទៀត សណ្តែកដីគឺជាអាហារមួយប្រភេទមានសារសំខាន់បំផុតមួយសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ព្រោះថាវាអាចជួយសម្រួលដល់ភាពស្រេចឃ្លាតយកទៅពិសារធ្វើជាអាហារសម្រន់បានជំនួសឲ្យអាហារ៣ពេលរបស់អ្នក។
៨) ផ្លែឈើ ជាពិសេសផ្លែឈើមានផ្ទុកជាតិសរសៃខ្ពស់ ផ្លែឈើត្រូវបានគេទទួលស្គាល់ជាទូទៅថា មានសារសំខាន់ខ្លាំងណាស់សម្រាប់សុខភាពក្រៅពីអាហារទាំង៣ ពេលរបស់អ្នក។ យ៉ាងណាមិញទោះបីជាវាមានផ្ទុកជាតិស្ករខ្ពស់អ្វីដែលមានគុណប្រយោជន៍ក្រៅពីការអះអាងនេះ គឺការជួយសម្រកទម្ងន់តែម្តង។ ផ្លែឈើដែលមានជាតិសរសៃខ្ពស់ដូចជាផ្លែក្រូច ចេក ផ្លែម្នាស់ជាដើម អាចជួយការពារមិនអាចមានសម្ពាធឈាម និង រក្សាថាមពលជាប់ជានិច្ច។
៩) គ្រាប់ជី តាមការសិក្សាស្រាវជ្រាវ គ្រាប់ជីគឺជាអាហារដ៏មានគុណប្រយោជន៍ និង ផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ជាងគេបំផុតនៅលើពិភពលោក ហើយក្នុងចំណោមគុណប្រយោជន៍ទាំងនោះគឺការជួយសម្រកទម្ងន់នេះឯង។ ដោយសារតែវារីកមាឌនៅពេលដាក់ជាមួយទឹក ដូច្នេះនៅពេលដែលអ្នកទទួលទានទៅវាប្រាកដជារីកមាឌធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតមិនងាយទទួលទានអាហារផ្តេសផ្តាសជាច្រើនទៀត។
១០) ប្រេងដូង នៅក្នុងប្រេងដូងមានអាស៊ីតមួយប្រភេទឲ្យឈ្មោះថា Medium Chain Triglycerides (MCTs)។អាស៊ីតនេះជួយឲ្យអ្នកឆាប់ឆ្អែតនៅពេលដែលទទួលទានអាហារដែលមានដាក់លាយជាមួយប្រេងដូង និង ជួយដុតកម្លោចជាតិកាឡូរីទៀតផង។ ការជួយសម្រកក្បាលពោះក៏ត្រូវបានអ្នកស្រាវជ្រាវរកឃើញនៅក្នុងប្រេងដូងផងដែរ៕