អ្នកជំនាញបង្ហាញពីរឿងរ៉ាវ ៥យ៉ាង ដែលអ្នកមិនគួរបង្ហាញលើបណ្ដាញសង្គមរបស់អ្នក
បណ្ដាញសង្គមមួយក៏អាចកំណត់វាសនានាពេលអនាគតរបស់អ្នកបានដែរ។ បណ្ដាញសង្គមបានក្លាយជាកន្លែងមួយ ផ្លាស់ប្ដូរ ផ្នត់គំនិតរបស់មិត្ត និងក្រុមគ្រួសារអ្នកមកលើអ្នក។ ហេតុនេះបើអ្នកហ៊ានតែថ្លោះធ្លោយ បង្ហោះអ្វីដែលមិនសមគួរនោះ អ្នកនឹងស្អុយឈ្មោះជាក់ជាមិនខាន។ នេះជាចំណុចដែលអ្នកគួរស្វែងយល់៖
១) កុំបង្ហាញទីតាំងដែលអ្នកកំពុងនៅ៖ មនុស្សមួយចំនួនមិនបានចាប់អារម្មណ៍ឡើយ ព្រោះថាពួកគេបានបង្ហោះរូបហើយទីតាំងក៏នៅបង្ហាញជាប់នៅទីនោះ។ ការបង្ហាញទីតាំងដែលអ្នកកំពុងនៅ អាចឲ្យចោរឬជនណាម្នាក់មកធ្វើបាបអ្នកឬក៏ទៅកាន់ផ្ទះអ្នកជាដើម។
២) លេខទូរស័ព្ទផ្ទាល់ខ្លួន៖ ពេលខ្លះអ្នកបង្ហាញលេខទូរស័ព្ទខ្លួន ដើម្បីឲ្យមិត្តភ័ក្ដិអាចទាក់ទងបានដោយងាយ ។ ចុះបើវាធ្លាក់ទៅក្នុងដៃមនុស្សអាក្រក់វិញនោះ? គេអាចទាក់ទងមកបោកបញ្ឆោតឬមួយរំខានអ្នក មិនឲ្យរស់នៅបានដោយសុខស្រួលក៏ថាបាន។
៣) សារផ្ទាល់ខ្លួន៖ មិនថាសារអ្វីនោះទេ ឲ្យតែជាសារផ្ទាល់ខ្លួន។ វាមិនស័ក្ដិសមឡើយដែលអ្នកនិយាយជជែកគ្នាតែ២អ្នក ហើយបង្ហាញសារទាំងនោះឲ្យពិភពលោកបានឃើញអញ្ចឹង។
៤) រឿងរ៉ាវស្នេហា៖ វាក៏ជារឿងមួយដែរពេញនិយមសម្រាប់ពេលបច្ចុប្បន្ននេះដែរ។ រាល់ពេលមានបញ្ហា គូស្នេហាតែងបង្ហោះជារូបភាព និងសរសេរពាក្យពេចន៍អាក្រក់ ហើយបរិហារកេរ្តិ៍ទៀត។ ទាំងនេះគឺសុទ្ធតែជាអ្វីដែលអ្នកមិនគួរបញ្ចេញឲ្យគេដឹងទាំងអស់។
៥) ទ្រព្យសម្បត្តិមានតម្លៃ៖ មានជនរងគ្រោះជាច្រើនហើយ ដែលត្រូវបានគេលួច ប្លន់និងធ្វើបាប ដោយសារតែការបង្ហោះសម្ភារៈមានតម្លៃជាច្រើនតាមបណ្ដាញសង្គម។ ពួកជនខិលខូច ដឹងថាអ្នកនៅទីណា ដឹងថាអ្នកធ្វើអី ដឹងពីព័ត៌មានអ្នកទាំងអស់ ដឹងថាអ្នកនៅជាមួយអ្នកណាទៀត ដូចនេះពួកគេអាចធ្វើបាបអ្នកបានដោយងាយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ viralportal