កំពុង​ដាក់​​ចិត្ត​​រៀន​សុខ​ៗ ស្រាប់​តែ​ឮ​សំឡេង​រំខាន! តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ឲ្យ​អារម្មណ៍​មូល​វិញ​?​



វា​ពិត​ណាស់​ ដែល​សំឡេង​រំខាន​ខ្លាំង​ៗ គឺ​អាច​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​រៀន​សូត្រ​របស់​អ្នក​។​ ហេតុ​នេះ​ហើយ​ទើប​វា​លំបាក​ ក្នុង​ការ​ប្រមូល​អារម្មណ៍​មក​រៀន​ឲ្យ​​ធម្មតា​វិញ​។ តែ​វិធីសាស្ត្រ​ខាង​ក្រោម​នេះ នឹងអាច​​ជួយ​អ្នក​បាន​ច្រើន​ ក្នុង​ការ​ប្រមែប្រមូល​អារម្មណ៍​​មក​ចូល​ខ្លួន​វិញ ដើម្បី​រៀន​សូត្រ​បន្ត​៖

១) រក​កន្លែង​រៀន​ដ៏​ល្អ​សម្រាប់​អ្នក​ ៖ ការ​ជ្រើសរើស​កន្លែង​រៀន​បាន​ត្រឹមត្រូវ​គឺ ជះឥទ្ធិពល​ខ្លាំង​ណាស់​មក​លើ​ការ​សិក្សា​អ្នក​។​ បើ​បណ្ណាល័យ​សំបូរ​មនុស្ស បើ​នៅ​ផ្ទះ​ថ្លង់​បងប្អូនរំខាន​ បើ​នៅ​ហាង​កាហ្វេ​អ៊ូអរពេក​ អ្នក​ត្រូវ​គិត​មើល​ថា​តើ​កន្លែង​ណា​​ស័ក្ដិសម​សម្រាប់​​ការ​រៀន​សូត្រ​?

២) អាច​ប្រាប់​គេ​ឲ្យ​បញ្ឈប់​សំឡេង​នោះ​៖ បើ​សំឡេង​នៅ​តែ​បន្ត​ ការ​រៀន​ក៏​នៅ​តែ​ដាច់​ដែរ​។ ហេតុនេះ​ហើយ​ អ្នក​គួរ​ទៅ​បញ្ឈប់​សំឡេង​នោះ​ជា​បន្ទាន់។ ពេល​នោះ​ហើយ​ទើប​អ្នក​អាច​​បន្ដ​វិញ​បាន​។​

៣) កុំ​បែក​គំនិត​៖ បើ​គិត​ថា​ខ្លួន​ចង់​រៀន​ គួរ​យក​ពេលវេលា​នោះ​មក​រៀន​។ ហើយ​មិនបាច់​ខ្ជះខ្ជាយ​ពេលវេលា​ទៅ​គិត​អ្វី​ផ្សេង​ទៀត​ទេ​ ព្រោះ​ថា​ ពេលវេលា​បើ​ទៅ​ហួស​ហើយ​គឺ​មិន​អាច​ទិញ​មក​វិញ​បាន​ឡើយ។ ដូចនេះ​បើ​មាន​វា​ហើយ​ ត្រូវ​ថែរក្សា​ហើយ​ធ្វើ​អ្វី​ឲ្យ​មាន​ប្រយោជន៍​ដល់​ខ្លួន​៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow

X
5s