ប្រទេសទាំង ៥នេះដែលអនុញ្ញាតឲ្យសិស្សអាហារូបករណ៍ អាចរៀនផងធ្វើការផង
មិនមែនប្រទេសទាំងអស់សុទ្ធតែអនុញ្ញាតឲ្យសិស្សអាហារូបករណ៍ធ្វើការកំឡុងពេលសិក្សាបានតាមចិត្តនោះទេ។ ការរៀនផងធ្វើការផងវា ល្អ ពិតមែន ប៉ុន្តែវាអាចប៉ះពាល់ដល់ពិន្ទុ ពេលអ្នកមិនអាចរៀបចំពេលវេលាបានល្អ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖
១) សហរដ្ឋអាមេរិក៖ សម្រាប់ប្រទេសនេះ កាលណាសិស្សបរទេសបានទទួលសិទ្ធិទៅរៀននៅទីនោះហើយ ពួកគេអាចមានសិទ្ធិធ្វើការបាន ២០ម៉ោងក្នុងមួយអាទិត្យកំឡុងពេលសិក្សា ហើយ ៤០ម៉ោង កំឡុងពេលវិស្សមកាល។
២) ចក្រភពអង់គ្លេស៖ អ្នកអាចធ្វើការកំឡុងពេលសិក្សាបាន គឺផ្អែកទៅតាមសាលាដែលអ្នករៀន។សាលាខ្លះអាចអនុញ្ញាត តែសាលាខ្លះគឺមិនអនុញ្ញាតឡើយ។
៣) អូស្ត្រាលី៖ ដូចសហរដ្ឋអាមេរិកដែរ គឺអ្នកអាច មានសិទ្ធិធ្វើការបាន ២០ម៉ោងក្នុងមួយអាទិត្យកំឡុងពេលសិក្សា ហើយ ៤០ម៉ោង កំឡុងពេលវិស្សមកាល។
៤) បារាំង៖ សិស្សនៅប្រទេសបារាំងអាចមានសិទ្ធិធ្វើការតាមដែលពួកគេចង់បាន មិនថានៅកន្លែងសិក្សាផ្ទាល់ឬនៅក្រៅពីទីនោះ ។ ពួកគេអាចធ្វើការបាន ៩៦៤ម៉ោងក្នុងមួយឆ្នាំ។
៥) អាល្លឺម៉ង់៖ នៅប្រទេសនេះ អ្នកអាចធ្វើការបាន ២៤០ថ្ងៃ ក្នុងមួយឆ្នាំ សម្រាប់ការងារក្រៅ ម៉ោង រីឯការងារពេញម៉ោងវិញគឺ១២០ ថ្ងៃ៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ viva