តើគួរលៃលកពេលវេលារបៀបណា ដើម្បីឲ្យធ្វើការផងរៀនផងដើរទៅមុខទន្ទឹមគ្នាបានរលូន ?
វាពិតជាសំខាន់ណាស់ដែលអ្នកអាចមានពេល ឮរៀនផងនិងធ្វើការផង។ តែក្នុងនោះ បើអ្នកមិនចេះវែកញែកពេលវេលាឲ្យល្អ ទេ អ្នកអាចបោះបង់ចោលការសិក្សាហើយស្រវារកតែការងារក៏ថាបាន។ តើមាន វិធីអ្វីខ្លះដើម្បីលៃលកខ្លួនឯង ឲ្យធ្វើការផងរៀនផង?
១) ធ្វើអ្វីដែលសំខាន់មុនហើយរៀនគ្រប់គ្រងពេលវេលា៖ បើអ្នកដឹងថាការងារសំខាន់ណាគួរធ្វើមុនគេ អ្នកនឹងមិនងាយ បរាជ័យនោះទេ។ គួបផ្សំនឹង ការរៀនគ្រប់គ្រងពេលវេលា អ្នកគួរបែងចែកឲ្យដាច់ថាតើពេលណា អ្នករៀន ពេលណាអ្នកគួរធ្វើការ ពេលណាអ្នកធ្វើកិច្ចការសាលា ពេលណាអ្នកត្រូវទៅសាលាដើម្បីចូលរួមកម្មវិធីផ្សេងៗ ។ អ្នកគួរលៃលកពេលវេលា ធ្វើយ៉ាងណាឲ្យសមាមាត្រគ្នា។
២) ត្រូវដឹងថាតើ កាលវិភាគសិក្សាអ្នក មានអ្វីខ្លះ ដើម្បីងាយស្រួលក្នុងការរៀបចំពេលវេលា កុំឲ្យរវល់។
៣) ត្រូវទាក់ទងមិត្តភ័ក្ដិអ្នកឲ្យបានជាប់លាប់ ដើម្បីឆាប់ទទួលបានព័ត៌មាននានាទាក់ទងនឹងការរៀនសូត្រ។
៤) ប្រាប់សាស្ត្រាចារ្យ និងម្ចាស់ក្រុមហ៊ុនអ្នកថា អ្នកគឺជានិស្សិតនៅឡើយ ពេលនោះពួកគេនឹងបន្ធូរបន្ថយពេលវេលាសម្រាប់អ្នកដើម្បីទៅរៀនបានទាន់ពេល។
៥) កុំភ្លេចពេលវេលាសម្រាប់សម្រាក ហើយពេលវេលាសម្រាប់មើលថែសុខភាពខ្លួនឯងផង។
៦) ត្រូវផ្ដល់កម្លាំងចិត្តដល់ខ្លួន ឲ្យបានកាន់តែច្រើនកាន់តែល្អ ព្រោះថាកម្លាំងចិត្តទាំងនោះហើយ នឹងធ្វើឲ្យអ្នកខំរៀនកាន់តែខ្លាំងមិនថាអ្នកហត់នឹងការងារកម្រិតណានោះទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ citycollegepeterborough