​បើ​មិត្តភ័ក្ដិ​​របស់​អ្នក​មាន​ចំណុច​ទាំង​ ១០នេះ​ មាន​ន័យ​ថា​ពួកគេ​​​​ជា​​មនុស្ស​មុខ​២​



មិត្ត​មុខ​២ គឺ​ជា​មនុស្ស​ដែល​​អ្នក​ណា​​ ក៏​​ មិន​ចង់​​​យក​ខ្លួន​ បៀត​ដែរ ព្រោះ​ថា ពួក​គេ​មិន​បាន​ផ្ដល់​ចំណុច​ល្អ​ណា សម្រាប់​មិត្តភាព​នេះ​​​ឡើយ។ វា​មាន​តែ​រឿង​ឈឺក្បាល ឈ្នានីស​​គ្នា​មិន​ចេះ​​ចប់​មិន​ចប់​ហើយ​ ។ ទាំង​នេះ គឺ​ជា​​អ្វី​ដែល​អ្នក​គួរ​ដឹង​៖

១) អ្នក​មិន​ដែល​ទទួល​បាន​អារម្មណ៍​ថា ល្អ ឬ​ទុក​ចិត្ត​ម្ដង​ណា​ទេ ពេល​ដែល​អ្នក​ប្រាប់​​គេ​រឿង​អាថ៌កំបាំង​ណា​មួយ​។​

២) អ្នក​ មិន​ដែល​លាក់​បាំង​រឿង​ណា​មួយ​ឡើយ តែ​បើ​គេ​វិញ​តែង​តែ​លាក់បាំង និង​មិន ចង់​និយាយ​ការ​ពិត​ ទោះ​បី​អ្នក​អាច​នឹង​​ដឹង​យ៉ាង​ណា​ក្ដី។​

៣) គេ​​តែង​តែ​មាន​រឿង​និយាយ​ពី​អ្នក​ ជាពិសេស​យក​ចំណុច​មិន​ល្អ​អ្នក​មក​និយាយ​បរិហារ​ ឲ្យ​គេ​​ឯង​ដឹង​។​

៤) តែង​តែ​ស្ដាប់​អ្នក​និយាយ​​ ហើយ​យក​រឿង​ទាំង​នោះ​ទៅ​ពន្លើស​​បន្ថែម​​ឲ្យ​អ្នក​ដទៃ​ស្ដាប់​។​ ៥) មិន​ដែល​អបអរ​និង​ពេញចិត្ត​ ភាព​ជោគជ័យ​អ្នក​ម្ដង​ណា​ទេ​។​

៦) តែង​តែ​ លួច​សប្បាយ​ចិត្ត​ ពេល​អ្នក​ជួប​រឿង​រ៉ាវ​អាក្រក់​ណា​​មួយ​។​

៧) គេ​មិន​ដែល​ឈរ​ ក្រោយ​អ្នក​សូម្បី​តែ​ម្ដង​ ទោះ​​បី​កាន់​ជើង​ ក៏​មាន​ភាគរយ​តិច​ដែរ​។ ៨) តែង​តែ​សន្យា គ្រប់​បែប​​យ៉ាង ប៉ុន្តែ ធ្វើ​មិនបាន​សូម្បី​ម្ដង​​។​

៩) តែង​តែ​ចង់​ឲ្យ​អ្នក​លះបង់​​ ដើម្បី​ឲ្យ​គេ​​ទទួល​បាន​​ជោគជ័យ ហើយ​ចង់​ទទួល​លាភសក្ការៈ​ពី​អ្នក​​ទៀត​​។​

១០) ចង់​យក​ឈ្នះ​អ្នក​ គ្រប់​ពេល​ មិន​ថា​រឿង​ធ្វើ​ការ​ ស្នេហា ជោគជ័យ និង​ ជំនួញ​អ្វី​ទេ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ thoughtcatalog

X
5s