បើ​មាន​មិត្ត​ពូកែ​ភ័យ​ស្លន់ស្លោ តើ​អ្នក​​គួរ​ជួយ​ពួក​គេ​ដោយ​របៀប​ណា?​



ពេល​​ខ្លះ​ បើ​អ្នក​ស្គាល់​មនុស្យ​ជិតដិត ដែល​កើត​មាន​ជំងឺ​ភ័យ​ស្លន់ស្លោ​នេះ អ្នក​នឹង​មាន​អារម្មណ៍​​ថា​ពិបាក​ ពេល​​ដែល​មិន​បាន​ជួយ​ពួក​គេ​។ ដូចនេះ​ ដើម្បី​ក្លាយ​ជា​មនុស្ស​ចិត្ត​ធម៌ ហើយ​ជួយ​នរណា​ម្នាក់​ដែល​កើត​មាន​ជំងឺ​ភ័យ​ស្លន់ស្លោ​នេះ​បាន​ទាន់​​ពេល​ អ្នក គូរ​អនុវត្ត​​តាម​វិធី​ខាង​ក្រោម​នេះ​៖​

១) រក​មូលហេតុ​នាំ​ឲ្យ​គេ​ភ័យ​តក់ស្លុត​៖ គួរ​សាកសួរ​គេ​មួយៗ​ទៅ​ថា តើ​មូលហេតុ​អ្វី​បាន​ជា​គេ​កើត​អាការៈ​បែប​នេះ​? បើ​សិន​ជា​អ្នកដឹង អ្នក​អាច​ជួយ​សម្រួល​អារម្មណ៍​​ពួក​គេ​បាន​មួយ​ចំណែក​ដែរ។​

២) ជម្លៀស​ពួក​គេ​ទៅ​​កន្លែង​ស្ងប់ស្ងាត់​​៖ កន្លែង​ស្ងប់ស្ងាត់ អា​ច​ជួយ​សម្រួល​អារម្មណ៍​ផ្លូវ​ចិត្ត​​ពួក​គេ​បាន​ល្អ​មួយ​កម្រិត​។ ដោយ​ឡែក​ បើ​អ្នក​ទុក​ពួក​គេ​ចោល​ឲ្យ​នៅ​កន្លែង​អ៊ូអរ ដែល​មាន​​មនុស្ស​រោម​ពេញ​ទឹក​ពេញ​ដី ពួក​គេ​កាន់​តែ​ច្របូកច្របល់​អារម្មណ៍​កាន់​តែ​ខ្លាំង​។​

៣) កុំ​ផ្ដល់​សម្ពាធ​ដល់​គេ​៖ បើ​សិន​ជា​គេ​មិន​ចង់​និយាយ​ ឬ​មួយ​ចង់​នៅ​ម្នាក់ឯង ចូរ​អ្នក​កុំ​ព្យាយាម​បង្ខំ​ឬ​ដាក់​សម្ពាធ​អ្វី​មួយ​លើ​ពួក​​គេ​ឲ្យ​សោះ។​ ផ្ដល់​គម្លាត​ឲ្យ​ពួក​គេ ដើម្បី​សម្រួល​អារម្មណ៍​ឲ្យ​កាន់​តែ​ស្ងប់។​

៤) ស្វែងរក​ថ្នាំពេទ្យ​ជា​បន្ទាន់​៖ បើ​សិន​ជា​អាការៈ​កាន់​តែ​ពិបាក​ទៅ​ៗ វា​ដល់​ពេល​អ្នក​បញ្ជូន​​គេ​ទៅ​ពិគ្រោះ​នឹង​គ្រូពេទ្យ​ហើយ​ បន្ទាប់​មក​ ពេទ្យ​​នឹង​ផ្ដល់​ថ្នាំ​ខ្លះ​ៗ ដើម្បី​សម្រួល​អារម្មណ៍​​ឡើង​វិញ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow

X
5s