ឡើងលើឆាកៗវេទិកាធំៗ ចេះតែភ័យត្រូវអត់? វិធី៨ យ៉ាងបំបាត់ការភ័យខ្លាចនេះតទៅទៀត
បើសិនជាអ្នកតែងតែភិតភ័យរាល់ពេលនៅលើឆាកបញ្ចេញមតិនានា អ្នកគួររិះរកវិធីបំបាត់វាហើយ។ អ្នកណាខ្លះមិនចេះភ័យទេ តែបើមនុស្សមួយចំនួនវិញឲ្យតែឡើងឆាកគឺភ័យញ័រជើងតែម្ដង។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖
១) កុំព្យាយាម ផ្ដោតអារម្មណ៍ខ្លាំងមកលើខ្លួនឯងពេក ផ្ដោតអារម្មណ៍តែលើប្រធានបទ និងអ្នកទស្សនារបស់អ្នកទៅបានហើយ។
២) ឈប់បំភ័យខ្លួនឯងជាមួយនឹងគំនិតអវិជ្ជមានទៀតទៅ ។ កុំគិតថាខុស តែព្យាយាមប្រាប់ខ្លួនឯងវិញឲ្យស្ងប់ចិត្តទើបល្អ។
៣) គួរហ្វឹកហាត់វិធីសម្រួលអារម្មណ៍ដោយខ្លួនឯង ដូចជាដកដង្ហើមមួយៗ តាំងអារម្មណ៍ឲ្យមូលជាដើម។
៤) ខំហាត់ប្រាណ ព្រមទាំងពិនិត្យឲ្យមែនទែនលើចំណីអាហារអ្នក ក្នុងនោះ កុំសូវពិសាកាហ្វេអ៊ីន ជាតិ ស្ករ និងគ្រឿងស្រវឹងច្រើនពេកទេ។
៥) ត្រូវគិតថា សមត្ថភាពអ្នក បូករួមនឹងភាពខ្លាំងអ្នក នឹងធ្វើឲ្យអ្វីៗ គ្រប់យ៉ាងទទួលជោគជ័យ។
៦) មុននឹងឡើងធ្វើបទបង្ហាញអ្វីមួយ ត្រូវប្រាកដថាអ្នក យល់ច្បាស់ពីវា មិនត្រឹមតែប៉ុណ្ណោះ ទេ អ្នកត្រូវត្រៀមអ្វីគ្រប់យ៉ាងសម្រាប់អ្នកដែលចង់សួរទៀតផង។
៧) ត្រូវបង្កើតទំនាក់ទំនងរវាងអ្នកនិយាយនឹងអ្នកស្ដាប់ ដូចជាការបង្ហាញស្នាមញញឹម រាក់ទាក់ដាក់គា្ន និងលើកឧទាហរណ៍ពីពួកគេជាក់ស្ដែងតែម្ដង។
៨) កុំគិតតែចង់ល្អឥតខ្ចោះពេក ហើយប្រាប់ខ្លួនឯងថា កំហុសគឺតែងតែមានហើយ តែសំខាន់ខំប្រឹងឲ្យអស់លទ្ធភាពសិន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ adaa.org