មនុស្សទាំង៣ប្រភេទ ដែលអ្នកមិនគួរនៅក្បែរឡើយបើមិនចង់ឲ្យក្ដីសុបិនរបស់ខ្លួនត្រូវរលាយ
ដើម្បីសម្រេចក្ដីសុបិនមួយបាន មនុស្សជុំវិញខ្លួនយើងគឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះថា បើដើរជាមួយមនុស្សត្រូវ នោះអ្នកនឹងឆាប់បានសម្រេចអ្វីដែលខ្លួនចង់បាន ប៉ុន្តែបើដើរតែជាមួយមនុស្សខុសវិញ នោះពួកគេនឹងទាញអ្នកឲ្យធ្លាក់ជ្រោះមិនខាន។ ដូច្នេះហើយអ្នកត្រូវតែប្រយ័ត្នឲ្យមែនទែន។ ខាងក្រោមនេះ ជាប្រភេទមនុស្សដែល អ្នកមិនគួរនៅក្បែរ៖
១) មនុស្សឈ្នានីស៖ មានមិត្តមួយចំនួន ដែលមិនដែលផ្ដល់ភាពចម្រុងចម្រើនដល់អ្នកនោះទេ ហើយពួកគេតែងតែចាំ ឈ្នានីស ច្រណែន ហើយព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឲ្យអ្នកមិនអាចសម្រេចបានក្តីសុបិនរបស់ខ្លួន ឬ សម្រេចនូវការងារអស្ចារ្យណាមួយ។ មនុស្សប្រភេទនេះ អ្នកមិនគួរយកខ្លួនទៅពាក់ព័ន្ធនោះទេ ព្រោះវាគ្មានបានផលល្អអ្វីឡើយ។
២) មនុស្សដែលពូកែរអ៊ូ និង គិតតែរឿងអវិជ្ជមាន៖ អ្នកមិនអាចមានគំនិត និង អារម្មណ៍ល្អនោះឡើយប្រសិនបើអ្នកជុំវិញខ្លួនរបស់អ្នកសុទ្ធតែជាប្រភេទមនុស្សរអ៊ូច្រើន ហើយតែងគិតអវិជ្ជមានជានិច្ចនោះ។ តិចតួចគឺមិនមែនជាបញ្ហានោះទេ តែបើថ្ងៃណាក៏ពួកគេជាធ្វើបែបនេះ នោះអ្នកនឹងទទួលរងនូវឥទ្ធិពលអាក្រក់ដែរមិនខាន។ ដូច្នេះហើយ អ្នកត្រូវដកឃ្លាដើម្បីគិតរឿងល្អៗ។
៣) មនុស្សប៉ោឡែ៖ មនុស្សប៉ោឡែគ្មានអ្វីក្រៅពីដើរផឹកស៊ី និង ធ្វើរឿងផ្ដេសផ្ដាសនោះឡើយ។ បើអ្នកដើរជាមួយមនុស្សប្រភេទនេះ គឺមុននឹងក្លាយអ្នកនឹងក្លាយជាមនុស្សប្រភេទដូចពួកគេដែរ ហើយមិនដឹងថា មួយថ្ងៃៗគួរធ្វើអ្វីដែលមានប្រយោជន៍ទាំងខ្លួនឯងនិង អ្នកដទៃ។ ត្រូវជៀសឲ្យឆ្ងាយ ព្រោះមិត្តប្រភេទនេះ បើមិនមានគឺល្អខ្លាំងណាស់៕
ដោយ៖ រតនា វិចិត្រ