ការស្រាវជ្រាវ៖ ពិសាទឹកតែជាប្រចាំ អាចកាត់បន្ថយអត្រាកើតជំងឺវិកលចរិតបាន
ពិសាទឹកតែជាប្រចាំ អាចកាត់បន្ថយនៃអត្រាប្រឈមនឹង បញ្ហាវិកលចរិត។ នេះបើយោងតាមការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យជាតិសិង្ហបុរី ដែលបានសិក្សាដោយផ្ទាល់ទៅលើជនជាតិចិនចំណាស់ៗ ដែលមានវ័យលើសពី៥៥ឆ្នាំ។
បើតាម Feng Lei ដែលជាជំនួយការរបស់សាស្ត្រាចារ្យប្រចាំសាកលវិទ្យាល័យជាតិសិង្ហបុរី បានលើកឡើងតាមរយៈការស្រង់សម្ដីដោយគេហទំព័រ World Economic Forum ថា ថ្វីត្បិតតែការសិក្សានេះធ្វើឡើងជាមួយនឹងជនជាតិចិន មានវ័យចំណាស់ក៏ដោយ តែវាអាចលើលទ្ធផលរបស់មនុស្សទូទៅជារួមបាន។
សូមបញ្ជាក់ថា តែជាប្រភេទភេសជ្ជៈម្យ៉ាងដែលទទួលបានការពេញនិយមពិសាយ៉ាងច្រើននៅលើពិភពលោក ជាពិសេសនៅតំបន់អាស៊ី ហើយតម្លៃរបស់វាគឺមិនថ្លៃឡើយ ដែលមនុស្សភាគច្រើនអាចមានលទ្ធភាពក្នុងការទិញបាន៕
ដោយ៖ រតនា វិចិត្រ