យល់ដឹងពីច្បាប់អាជីវកម្ម៖ តើសកម្មភាពណាខ្លះដែលចាត់ទុកថា ជាសកម្មភាពពាណិជ្ជកម្ម?
ពាណិជ្ជកម្ម គឺជាសកម្មភាពទិញ លក់ទំនិញ ឬសេវាដែលត្រូវបានអនុវត្តជាប្រចាំក្នុងគោលដៅធ្វើ ការដោះដូរ និង ស្វែងរកចំណេញ។ រូបវ័ន្តបុគ្គល (Natural Person) ឬនីតិបុគ្គល (Legal Entity) ទាំង ឡាយណាដែលធ្វើពាណិជ្ជកិច្ច ហើយដែលយកពាណិជ្ជកិច្ចនេះជាមុខរបរខ្លួនជាប្រចាំ ហៅថាពាណិជ្ជ ករ។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានស្វែងយល់ថា តើសកម្មភាពណាខ្លះដែលចាត់ទុកថាជា សកម្មភាពពាណិជ្ជកម្ម ហើយសកម្មភាពណាខ្លះដែលមិនចាត់ទុកថាជាសកម្មភាពពាណិជ្ជកម្ម? យោងទៅលើច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និង បញ្ជីពាណិជ្ជកម្ម សកម្មភាពខាងក្រោមនេះចាត់ ទុកថាជាសកម្មភាពពាណិជ្ជកម្ម៖ ការទិញដើម្បីលក់ទៅវិញ គិតបញ្ចូលទាំងក្នុងវិស័យអចលនទ្រព្យ។ រាល់សកម្មភាពនៃសហគ្រាសជួល សហគ្រាសការណកម្ម សហគ្រាសយកកម្រៃជើងសារ សហ គ្រាសដឹកជញ្ជូន សហគ្រាសបោះពុម្ពផ្សាយ និងសេវាដទៃទៀត។ ប្រតិបត្តិការនៃធនាគារប្តូររូបីយវត្ថុ។ ការផ្តល់សេវាអន្តរការ សេវាទីភ្នាក់ងារ ការិយាល័យសម្របសម្រួលកិច្ចការសេវាវប្បធម៌ និងការ ចាត់ចែងនូវទស្សនីយភាពជាសាធារណៈ។ ប្រតិបត្តិការនៃសហគ្រាសសំណង់ ការទិញ ឬការជួលនាវាដឹកជញ្ជូនក្នុងប្រទេស ឬក្រៅប្រទេស ការដឹកជញ្ជូន និងការផ្ញើបញ្ជូនតាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាស។ ការធានារ៉ាប់រងរងគ្រប់ប្រភេទ។ អាជីវកម្មនេសាទ អាជីវកម្មព្រៃឈើ និង រ៉ែ។ ផ្អែកទៅលើច្បាប់ដដែលនេះ សកម្មភាពខាងក្រោមនេះមិនត្រូវបានចាត់ទុកថាជាសកម្មភាព ពាណិជ្ជកម្មឡើយ៖ ការផលិតដែលមិនមែនសម្រាប់លក់ទៅវិញ។ ការផលិត ឬ សេវាទាំងឡាយ ដែលមានលក្ខណៈជាគ្រួសារ។ ការផលិតសិល្បៈសុទ្ធសាធ។ ការបង្ហាត់បង្រៀនដោយឯកជនផ្ទាល់ខ្លួន ឬដោយសមាគមស្របច្បាប់៕ អានលម្អិតអត្ថបទភាគទី១៖ ចំណេះដឹងអំពីច្បាប់៖ ស្វែងយល់ពីច្បាប់ពាណិជ្ជកម្មនៅកម្ពុជា (ភាគទី១) ចំណេះដឹងអំពីច្បាប់៖ ស្វែងយល់ពីច្បាប់ពាណិជ្ជកម្មនៅកម្ពុជា (ភាគទី២) ចំណេះដឹងអំពីច្បាប់៖ ស្វែងយល់ពីច្បាប់ពាណិជ្ជកម្មនៅកម្ពុជា-“ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ” (ភាគទី៣) ដោយ៖ ប៉ុម ទូច