បើ​មាន​សញ្ញា​បែប​នេះ​ហើយ ​នៅ​តែ​មិន​ពិសា​ទឹក​ឲ្យ​គ្រប់គ្នា​ទៀត​អ្នក​អាច​ប្រឈម​នឹង​បញ្ហាធ្ងន់ធ្ងរមិនខាន​



ការ​ពិសា​ទឹក​មិន​បាន​គ្រប់គ្រាន់​ វា​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ តាម​របាយការណ៍​របស់ CBS គឺ​ថា​៖ «​ជនជាតិ​អាមេរិក​​៧៥​ភាគរយ​​គឺ​មាន​បញ្ហា​សុខភាព​ដោយ​សារ​ពិសា​ទឹក​មិន​បាន​គ្រប់គ្រាន់​​នេះ​ឯង​។» តើ​មាន​សញ្ញា​​បែប​ណា​ខ្លះ​បង្ហាញ ថា​អ្នក​ គួរ​តែ​​ពិសា​ទឹក​ឲ្យ​បាន​ច្រើនជាង​រាល់​ដង?

១) មាត់​ ស្បែក​ ភ្នែក​ ដូច​ជា​​ស្ងួត​ខុស​ធម្មតា​៖ សញ្ញា​ដែល​អ្នក​អាច​មើល​ឃើញ​ជាង​គេ​ពេល​ដែល​អ្នក​ខ្វះ​ជាតិ​ទឹក​គឺ​ស្ថិត​​នៅ​លើ​ស្បែក​នេះ​ឯង​។ បើ​ពិសា​ទឹក​មិន​គ្រប់គ្រាន់ វា​នឹង​មិន​អាច​បញ្ចេញ​​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​អ្នក​ចេញ​មក​ក្រៅ​បាន​ច្រើន​​ទេ។

២) ទឹកនោម​ពណ៌​លឿន​និង​ត្នោត​៖ កាល​ណា​ទឹក​នោម​អ្នក​មាន​ពណ៌​នេះ​គឺ​ដោយ​សារ​កង្វះ​ជាតិ​ទឹក​ នេះ​ឯង​ ​ជាតិពុល​មាន​ការ​កើន​ឡើង​ក្នុង​ទឹក​នោម​។ អ្នក​មិន​ដឹង​ឡើយ​ថា​ទឹក​អាច​ជួយ​លាង​ជាតិ​ពុល​ក្នុង​ខ្លួន​អ្នក​បាន បើ​អ្នក​ពិសា​ទឹក​គ្រប់គ្រាន់​ទឹក​នោម​នោះ​វា​មាន​ពណ៌​ស​ធម្មតា​ទេ។

៣) មាន​អារម្មណ៍​ហេវហត់​អស់កម្លាំង​៖ ទឹក​បង្កើន​ខ្យល់​អុកស៊ីហ្សែន​ក្នុង​ខ្លួន​អ្នក​។ កាល​ណា​មាន ខ្យល់​អុកស៊ីហ្សែន​​ច្រើន​ក្នុង​ខ្លួន អ្នក​នឹង​មាន​ថាមពល​ច្រើន​ដែរ។ បើ​គ្មាន​ទឹក ខ្លួន​ប្រាណ​របស់​អ្នក​នឹង​​ស្រូប​យក​ខ្យល់​នេះ​បាន​ពី​ឈាម​ ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​អ្នក​ឆាប់​ចុះ​ទ្រុឌទ្រោម​អស់​កម្លាំង​។

៤) មាន​សម្ពាធ​ឈាម​ខ្ពស់​៖ កង្វះ​ជាតិ​ទឹក​ នឹង​ធ្វើ​ឲ្យ​គ្រាប់​ឈាម​អ្នក​ក្រាស់ ហើយ​ពិបាក​ក្នុង​ការ​ហូរ​ចុះ​ឡើង ដែល​ជា​ហេតុ​នាំ​ឲ្យ​សម្ពាធ​ឈាម​​ក៏​កើន​ឡើង​ទៅ​តាម​ហ្នឹង​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity

X
5s