ទម្លាប់អាក្រក់ទាំងនេះហើយ ដែលធ្វើឲ្យអ្នកក្លាយជាមនុស្សរាង«ម៉ាប់» ដោយមិនដឹងខ្លួន
ពេលអ្នកចំណាយពេលច្រើនពេកនៅមុខកុំព្យូទ័រ ធ្វើអាជីវកម្មពីកន្លែងមួយទៅកន្លែងមួយគ្មានពេលឈប់សម្រាក ពេលនោះអ្នកចាប់ផ្ដើមព្រងើយកន្តើយនឹងទម្ងន់អ្នកជាមិនខាន។ ហើយបើទម្លាប់ទាំងនេះនៅតែបន្ត អ្នកអាចនឹងស្ដាយក្រោយក៏ថាបាន ពេលឃើញថារាងរបស់ខ្លួនធាត់ឆ្ងាយពីពេលមុន។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖
១) រំលងការញុំាំអាហារ៖ បើអ្នករំលងការញុំាំអាហារញឹកញាប់ពេក វាបណ្ដាលឲ្យអ្នកកាន់តែធាត់ ដោយសារតែជាតិMetabolism នៅក្នុងខ្លួន មានលក្ខណៈថមថយ ហើយអ្នកនឹងចាប់ផ្ដើមញុំាំកាន់តែច្រើនទ្វេដង។
២)ញុំាំលឿនពេក៖ ការសិក្សារបស់សាកលវិទ្យាល័យ Rhode Island បានឲ្យដឹងថា ៖ «អ្នកដែលស្គម ពួកគេគេញុំាំលឿនជាងអ្នកធាត់ ១ភាគ៣ដងឯណោះ»។
៣) មើលទូរទស្សន៍បណ្ដើរញុំាំបណ្ដើរ៖ ពេលអ្នកមើលទូរទស្សន៍អារម្មណ៍អ្នកមិនបានផ្ដោតលើការញុំាំនោះទេ។ ដូចនេះអ្នកអាចញុំាំលើសចំនួនពីមួយថ្ងៃទៅមួយថ្ងៃ ប្រសិនបើរាល់ពេលញុំាំអ្នកផ្ដោតអារម្មណ៍លើតែទូរទស្សន៍បែបនេះ។
៤) មិនហាត់ប្រាណ៖ ការហាត់ប្រាណមិនមែនផ្ដល់ប្រយោជន៍តែចំពោះសុខភាពអ្នកប៉ុណ្ណោះទេ តែវាជួយឲ្យអ្នកញុំាំបានតាមចំណង់ ចំណូលចិត្តអ្នកដោយមិន ខ្លាចថាលើសគីឡូទៀតផង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ Forbes