មូលហេតុចាំបាច់អ្នកគួរតែបង្ខំខ្លួនឯងឲ្យពាក់វ៉ែនតា !!!
សម្រាប់អ្នកដែលពិបាកខ្លាំងក្នុងការមើលវត្ថុអ្វីមួយ វ៉ែនតាគឺជាអ្វីដែលអាចជួយស្រោចស្រង់អ្នកបានមកវិញ។ ពេលអ្នកប្រើវាទៅ ពេលអានសៀវភៅ មិនថាធ្វើដំណើរផ្លូវចិត្តឬឆ្ងាយ ឬក៏ការសម្លឹងមើលទៅវត្ថុនៅកន្លែងណាក៏ដោយ អ្នកអស់ក្ដីបារម្ភថាពិបាកមើលទៀតហើយ។ មានមូលហេតុជាច្រើនទៀតនៅពីក្រោយការគួរពាក់វ៉ែនតាផងដែរ៖
១) វាពេញនិយមហើយស្អាត៖ តាមពិតទៅ ការពាក់វ៉ែនតាគឺល្បីខ្លាំងណាស់មិនថានៅទីណា មិនថានៅវ័យណានោះទេ។ វ៉ែនតាគឺជាគ្រឿងតុបតែងខ្លួនមួយដ៏ពេញនិយម។ សព្វថ្ងៃនេះមានមនុស្សជាច្រើនណាស់ដែលគ្រាន់តែចង់ពាក់វ៉ែនតាត្រឹមតែជាស្ដាយ ទោះបីគេមើលឃើញក្ដី។
២) ការពារកម្ដៅព្រះអាទិត្យ៖ គួរអរគុណដល់វ៉ែនតាទៅដែលអាចជួយការពារភ្នែករបស់អ្នកពីកម្ដៅដ៏ខ្លាំងក្លារបស់ព្រះអាទិត្យបាន។ បើគ្មានវ៉ែនតាទេនោះ ភ្នែកអ្នកអាចចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការទទួលយកកាំរស្មីព្រះអាទិត្យខ្លាំងពេកនេះឯង។
៣) ធ្វើឲ្យអ្នកមើលទៅក្លាយជាមនុស្សឆ្លាត៖ ភាគច្រើនគេតែងគិតថា មានតែសិស្សពូកែ មានតែអ្នកប្រាជ្ញ និងបុគ្គលល្បីៗប៉ុណ្ណោះដែលពាក់វ៉ែនតា។ ដូចនេះបើអ្នកពាក់វាដែរ គេនឹងចាត់ទុកអ្នកស្ថិតក្នុងប្រភេទមនុស្សឆ្លាតហើយ។
៤) ផ្ដល់ភាពងាយស្រួលក្នុងការអាន៖ តើពេលអានសៀវភៅម្ដងៗ មានអារម្មណ៍ថាពិបាកទេ? ពេលពិបាកមើលម្ដងៗ អ្នកមិនចង់បន្តការអានសៀវភៅទៀតទេ។ ហេតុនេះ វ៉ែនតាគួរតែជួយអ្នកបាន ដើម្បីឲ្យមើលច្បាស់ឡើងវិញ។
៥) វាមានតម្លៃសមរម្យហើយស្រួលពាក់ទៀត៖ តាមពិតទៅ សម្រាប់អ្នកមើលមិនសូវច្បាស់ ពួកគេគួរតែជ្រើសរើសវ៉ែនតា តាមដឺក្រេភ្នែកទៅ ដោយសារវាមានតម្លៃសមរម្យ និងស្រួលពាក់ទៀត។ តែបើប្រៀបធៀបនឹងលែន(Lens) គ្រាប់ភ្នែកវិញ វាថ្លៃ ហើយមើលទៅដូចជាប្រថុយនឹងគ្រោះថ្នាក់ទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព ៖ 39dollarglasses.com