ហេតុ​ផល ​៣​ យ៉ាង​ដែល​​អ្នក​គួរ​ពង្រឹង​ជំនាញ​​របស់​អ្នក​ឲ្យ​កាន់​តែ​ខ្លាំង​



ជា​ការ​ពិត​ណាស់ គ្មាន​នរណា​ម្នាក់​មក​ជួយ​គិត​ពី​អនាគត​របស់​អ្នក​ជា​ជាង​អ្នក​ខ្លួន​ឯង​នោះ​ទេ។ បើ​ទោះ​បី​ជា​អ្នក​រវល់​នឹង​ការងារ​បច្ចុប្បន្ន​​ឬ​រវល់​ស្វែង​រក​ការងារ​ថ្មី​យ៉ាង​ណា​ក្តី​ ចូរ​កុំ​ភ្លេច​លៃ​លក​ពេល​វេលា​ខ្លះ​សម្រាប់​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​​ឲ្យ​ខ្លាំង​ជាង​មុន​។ ​

ហេតុផល​៣​យ៉ាង​ខាង​ក្រោម​នេះ​​នឹង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​បង្កើន​សមត្ថភាព​របស់​អ្នក៖

១) ប្រវត្តិរូប​ការងារ​ល្អ​ជាង​មុន

ចូរ​អ្នក​ចង​ចាំ​ថា​​អ្នក​ប្រៀប​បាន​​ជា​តៃកុង​ឡាន​អញ្ចឹង ពោល​គឺ​អ្នក​គ្រប់​គ្រង​ជីវិត​ខ្លួន​ឯង​។ អ៊ីចឹង​ហើយ​បាន​ជា​​អ្នក​ពុំ​ចាំ​បាច់​ត្រូវ​ការ​ការ​ដាស់​តឿន​ពី​មេ​របស់​អ្នក​​រាល់​ពេល​នោះ​ទេ។ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​ចេះ​ដាស់​តឿន​ខ្លួន​ឯងបន្ថែម អ្នក​គួរ​តែ​ចេះ​លៃ​លក​ពេលវេលា​មក​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ដើម្បី​ឲ្យ​ប្រវត្តិ​ការងារ​របស់​អ្នក​កាន់​តែ​ល្អ​ជាង​មុន​​​។ ម៉្យាង​វិញ​ទៀត ត្រូវ​ប្រាកដ​ថា​អ្នក​ឆ្ពោះ​ទៅ​មុន​ជា​និច្ច។

២)ប្រយោជន៍​ដល់​ថ្ងៃ​អនាគត

បើ​ទោះ​បី​ជា​អ្នក​មាន​តួ​នាទី​​និង​កិច្ច​ការ​ដែល​អ្នក​ត្រូវ​បំពេញ​ច្បាស់​លាស់​ មាន​ពេល​ខ្លះ​មេ​របស់​អ្នក​អាច​ដាក់​កិច្ច​ការ​ដែល​មិន​ត្រូវ​នឹង​ជំនាញ​ឬ​តួនាទី​របស់​អ្នក។ ចូរ​កុំ​ប្រកែក​ឬ​ខឹង​នឹង​មេ​អី។ ផ្ទុយ​​ទៅ​វិញ អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​និង​រៀន​សូត្រ​ពី​កិច្ច​ការ​ងារ​ថ្មីៗ​ទាំង​​នេះ វា​នឹង​ពង្រឹង​សមត្ថភាព​របស់​អ្នក​ដោយ​អ្នក​ពុំ​បាន​ដឹង​ក៏​ថា​បាន ដែល​ជា​ប្រយោជន៍​ដល់​ថ្ងៃ​អនាគត​។

៣) រៀន​សូត្រ​បន្ថែម​​

ភាព​ពេញ​ចិត្ត​ចំពោះ​ការងារ​គឺ​ជា​រឿង​សំខាន់​ពី​ព្រោះ​ថា​វា​ជួយ​​ដល់​ផលិតភាព​ការងារ​​របស់​អ្នក​ ដែល​ជា​លទ្ធផល​អ្នក​អាច​រក​កម្រៃ​ឬ​ទទួល​បាន​ប្រាក់​ខែ​​បាន​ច្រើន​ទៅ​តាម​នឹង​ដែរ។ ប៉ុន្តែ មិន​ថា​អ្នក​ស្រឡាញ់​ការងារ​​បច្ចុប្បន្ន​យ៉ាង​ណា​ក៏​ដោយ ប្រសិន​ជា​វា​​មិន​ផ្តល់​ឱកាស​​ឲ្យ​រីក​ចម្រើន​ទៀត​ទេ ចូរ​អ្នក​សិក្សា​ជំនាញ​បន្ថែម ​ដែល​អាច​ជួយ​អ្នក​រក​ការងារ​ថ្មី​និង​ល្អ​ប្រសើរ​ជាង​មុន​៕

ប្រែ​សម្រួល៖ អុឹង មុយយូ

ប្រភព៖ upwork.com

X
5s