​រឿង​រ៉ាវ​សំខាន់ៗ​​៥​យ៉ាង​ លោក​ បៀល​ ​ហ្គេត​ ​​អ្នក​មាន​ជាង​គេ​​​លើ​លោក​ទាយ​ថា ​នឹង​កើត​ឡើង​​​នៅ​ពេល​អនាគត​



លោក ​​បៀល​ ​ហ្គេត​ (Bill Gates) ​ជា​មហាសេដ្ឋី​​លំដាប់​កំពូល​នៅ​លើ​លោក​ ​ហើយ​​បុគ្គល​ដ៏​ជោគជ័យ​រូប​នេះ​​ធ្លាប់​បាន​ទស្សន៍ទាយ​នូវ​រឿងរ៉ាវ​​ជាច្រើន​កាល​ពី​​កំឡុង​ទសវត្ស​ឆ្នាំ​៩០​ ​ហើយ​បច្ចុប្បន្ន​អ្វី​​ពិត​ជា​កើត​ឡើង​ដូច​​ការ​គិត​មែន​ ​ដូច​ជា ការ​ប្រើប្រាស់​អ៊ីនធឺណិត​ និង ​បណ្ដាញ​សង្គម​។ ​​អ្នក​មាន​ជាង​គេ​លើ​លោក​រូប​នេះ ​​មិន​បញ្ឈប់​ការ​ទស្សន៍ទាយ​ត្រឹម​នេះ​ឡើយ ​​ពោល​គឺ​​លោក​បាន​បន្ត​ទស្សន៍ទាយ​អំពី​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើន​ទៀត​ ដែល​នឹង​កើត​ឡើង​​​នៅ​រយៈពេល​១០​ ឬ ២០​ឆ្នាំ​ទៅ​មុខ​​។​​​​

១) ​​នៅ​តំបន់​អាហ្វ្រិក​នឹង​លែង​ខ្វះ​អាហារ​៖ ​នៅ​ទ្វីប​អាហ្វ្រិក​​​ មាន​ប្រជាជន​ប្រហែល​៧០​ភាគ​គឺ​ជា​កសិករ​ ប៉ុន្តែ​​ដោយសារតែ​​ចំណេះដឹង​​នៅ​ទាប​ បូក​ផ្សំ​នឹង​កត្តា​អាកាស​ធាតុ​ មិន​អំណោយ​ផល​​ផង​នោះ ​នាំ​ឲ្យ​ប្រជាជន​ជាច្រើន​រស់នៅ​ជា​មួយ​នឹង​សេចក្ដី​ស្រេកឃ្លាន ​ព្រោះ​គ្មាន​អាហារ​គ្រប់គ្រាន់​។ ​​ក្នុង​មួយ​ឆ្នាំ​ៗ​ទ្វីប​​ដ៏​កម្សត់​មួយ​នេះ​នាំ​ចូល​អាហារ​ពី​បរទេស​ក្នុង​រង្វង់​ទឹក​ប្រាក់​ប្រមាណ​៥០​ពាន់​​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​​លោក​ ​​បៀល​ ​ហ្គេត​ (Bill Gates) ​​យល់​ឃើញ​ថា នៅ​ឆ្នាំ​២០៣០​ ​ប្រជាជន​នៅ​តំបន់​នេះ​នឹង​អភិវឌ្ឍ​ខ្លួន​​ក្លាយ​ជា​មនុស្ស​មាន​ចំណេះដឹង​ និង ការ​ច្នៃប្រឌិត​ច្រើន​ជាង​មុន ​ដែល​នាំ​ឲ្យ​ពួកគេ​អាច​​បង្កបង្កើន​ផល​យ៉ាង​មាន​ប្រសិទ្ធភាព និង សម្បូរ​បែប​​ ​នាំ​ឲ្យ​ពួកគេ​អាច​ចិញ្ចឹម​​ខ្លួន​ឯង​រស់​ ដោយ​មិន​ខ្វល់​រឿង​អត់ឃ្លាន និង នាំ​ចូល​អាហារ​យ៉ាង​ច្រើន​ពី​បរទេស​។​

២) ​​អំពើ​ភេរវកម្ម​ដោយ​ប្រើ​អាវុធជីវសាស្ត្រ​ នឹង​​អាច​សម្លាប់​មនុស្ស​៣៣​លាន​នាក់​​ក្នុង​មួយ​ឆ្នាំ(ឬតិចជាង១ឆ្នាំ)​​៖ អំពើ​ភេរវកម្ម​ដោយ​ប្រើ​អាវុធជីវសាស្ត្រ​ ​ គឺ​អំពើ​​ដ៏​គ្រោះ​ថ្នាក់​បំផុត​ ព្រោះ​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​នូវ​សារធាតុ​គីមី ​និង ​​​​មេរោគ​កាច​សាហាវ​ ដែល​​អាច​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ងាយ​ ​ហើយ​ក៏​អាច​ឆ្លង​ទៅ​កាន់​មនុស្ស​ផ្សេងទៀត​ផង​ដែរ​។ ​អ៊ីចឹង​ហើយ​ វា​គឺ​ជា​រឿង​គ្រោះ​ថ្នាក់​មួយ​ សម្រាប់​ពិភពលោក​ ​ហើយ​វា​នឹង​កើត​ឡើង​នៅ​ឆ្នាំ​២០៣០​។​

៣)​​ ធនាគារ​ចល័ត​​​ (Mobile Bank) នឹង​ជួយ​​​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាជន​ក្រីក្រ​យ៉ាង​ច្រើន​​​​​​​​​៖ ​បច្ចុប្បន្ន​នេះ ​​​​នៅ​តាម​ប្រទេស​ក្រីក្រ​​ជាពិសេស​នៅ​តំបន់​អាហ្រ្វិក​ គឺ វា​ពិត​ជា​មាន​ការ​លំបាក​​យ៉ាង​ខ្លាំង​​ ​ក្នុង​ការ​ប្រើប្រាស់​ការ​ចំណាយ​ និង ទូទាត់​សាច់ប្រាក់​ផ្សេងៗ ព្រោះ​ពួក​ត្រូវ​ប្រើ​សាច់ប្រាក់​ដោយ​ផ្ទាល់​​​ ​ហើយ​ក៏​ត្រូវ​ទៅ​ដល់​ធនាគារ​​ដោយ​ផ្ទាល់​ផង​ដែរ​ក្នុង​ករណី​ដែល​ពួក​គេ​ត្រូវ​ការ​បង្វិល​សាច់ប្រាក់​។ ប៉ុន្តែ​នៅ​ឆ្នាំ​​២០៣០ ​​បច្ចេកវិទ្យា​នឹង​កាន់​តែ​ទំនើប ​ហើយ​ការ​យល់​ដឹង​របស់​ប្រជាជន​​នៅ​ប្រទេស​ក្រីក្រី​ក៏​កាន់​តែ​ប្រសើរ​ ដូច្នេះ​ហើយ​ពួកគេ​អាច​ទូទាត់​ការ​ចំណាយ ឬ បង្វិល​ប្រាក់​របស់​ខ្លួន​ ដោយ​​គ្រាន់​តែ​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន ឬ ​Tablet ។

៤) ​នៅ​មុន​ឆ្នាំ​២០៣៦ ​នឹង​ស្ទើតែ​លែង​មាន​ប្រទេស​ក្រីក្រ​ក្នុង​លោក​៖ ​​​នៅ​ពេល​ខាង​មុខ​ ​​ប្រទេស​ដែល​ក្រីក្រ​ នឹង​ព្យាយាម​អភិវឌ្ឍ​ខ្លួន​​យ៉ាង​ឆាប់រហ័ស​ ជាពិសេសការ​សិក្សា​ពី​ប្រទេស​ជិតខាង​ អំពី​របៀប​ក្នុង​ការ​បង្កើន​ផលិត​ភាព​ការងារ​ ​​ ​និង ​ជំរុញ​ឲ្យ​មាន​ការ​ច្នៃប្រឌិត​ និង ការ​បង្កើត​ថ្មីច្រើន​ជាង​មុន​។

៥) ​​នៅ​​មុន​ឆ្នាំ​២០៣០​ ​​​​ពិភពលោក​នឹង​​រក​ឃើញ​​ថាមពល​សុវត្ថិភាព​ ដែល​អាច​​​​​គ្របដណ្ដប់​ពិភពលោក​ទាំង​មូល​៖ ​បច្ចុប្បន្ន​នេះ មាន​ប្រទេស​តិចតួច​ប៉ុណ្ណោះ​ដែល​ព្យាយាម​ប្រើប្រាស់​ថាមពល​សុវត្ថិភាព​ ដែល​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​​ និង ជីវិត​របស់​មនុស្ស​សត្វ ដូច​ជា​ ​ថាមពល​ដែល​ដើរ​ដោយ​ខ្យល់​ ឬ ទឹក ខណៈ​មាន​ភាគរយ​យ៉ាង​ខ្ពស់​ដែល​ប្រើប្រាស់​ប្រភេទ​ថាមពល​ដែល​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​។

ប៉ុន្តែ​នៅ​មុន​ឆ្នាំ​ ២០៣០ ​នឹង​មាន​របកគំហើញ​​​ថ្មី​នៃ​ថាមពល​សុវត្ថិភាព​ ​ដែល​នាំ​ឲ្យ​ពិភពលោក​ទាំង​មូល​អាច​ប្រើប្រាស់​ ដោយ​មិន​បង្ក​បញ្ហា​ដល់​បរិស្ថាន​៕

អត្ថបទល្អៗផ្សេងទៀត៖ ​​​​លោក​ ​ Bill Gates ​អ្នក​មាន​បំផុត​ក្នុង​លោក​ថា ​​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ស្ដាយក្រោយបំផុតនោះ គឺ​​«មិន​បាន​រៀន​ភាសា​បរទេស» ​​សម្រង់​សម្ដី​ទាំង​៥​ឃ្លា​របស់​​មហាសេដ្ឋី​​អាមេរិក​ ​លោក​ Bill Gates ​​​​អាច​ជួយ​បំភ្លឺ​ផ្លូវ​ទៅ​រក​ភាព​ជោគជ័យ​ ​​រឿង​សំខាន់ៗ​៦​យ៉ាង​ដែល​ Bill Gates ​​បាន​ទស្សន៍ទាយ​កាល​ពី​ឆ្នាំ ១៩៩៩ ​គឺ​កើត​ឡើង​នៅ​បច្ចុប្បន្ន​មែន​!​

​ដោយ​៖ រតនា​ ​វិចិត្រ​

X
5s