ទាំង​នេះ​អាច​ជា​មូលហេតុ​ ​​ធ្វើ​ឲ្យ​អ្នក​​នៅ​សុខ​ៗ​មាន​អារម្មណ៍​មួម៉ៅ​ក្ដៅ​ក្រហាយ​ខុស​ធម្មតា​



តើ​អ្នក​មាន​ដែល​ឆ្ងល់​ទេថា ពេល​ខ្លះ​អ្នក​មិន​បាន មាន​កំហឹង​នឹង​នរណា​ម្នាក់​​ទេ​ តែ​ហេតុ អី បាន​ជា​ អ្នក​ងើប​ពី​គេង​មក​ភ្លាម អ្នក​មាន​អារម្មណ៍​មួម៉ៅ និង​ចេះ​​តែ​ចង់​ខឹង​គេ​ឯង​បែប​នេះ​។ ខាង​ក្រោម​នេះ​​គឺ​អាច​​ជា​មូលហេតុ​៖

១) កត្តា​គេង​៖ កាល​ដែល​អ្នក​គេង​មិន​គ្រប់​គ្រាន់ វា​ធ្វើ​ឲ្យ​អ្នក​ឆាប់ ខឹង និង​មិន​សូវ​ជា​មាន​កម្លាំង​កំហែង។ យោង​តាម​ការ​សិក្សា​​របស់​អ្នក​ស្រាវជ្រាវ បាន​ឲ្យ​ដឹង​ថា មនុស្ស​វ័យ​ជំទង់ គឺ​ទាមទារ​ការ​គេង​ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ចំណែក​ឯ​កូន​ក្មេង​គឺ​គេង​លើស​​ពី​៨​ម៉ោង​ទៅ​ទៀត។

២) បញ្ហា​ស្រ្ដេស​៖ ភាព​​តានតឹង​កាន់​តែ​ច្រើន កំហឹង​ក្នុង​ខ្លួន​អ្នក​ក៏​កាន់​តែ​ច្រើន​ទៅ​តាម​ហ្នឹង​។ ដូចនេះ បើ​សិន​ជា​អាច អ្នក​គួរ​តែ​ធ្វើ​អ្វី​​មួយ​ដើម្បី​លុប​បំបាត់​​បញ្ហា​តាន​តឹង​របស់​អ្នក ហើយ​ព្យាយាម​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ម្ដង​មួយ នោះ ភាព​មួម៉ៅ​អ្នក​ក៏​ថមថយ​ទៅ​​តាម​ហ្នឹង​ដែរ​។​

៣) សារធាតុ​ដែល​អ្នក​បាន​ហូប​៖ ជាតិ​ស្រវឹង និង​ជាតិ​កាហ្វេ​អ៊ីន គឺ​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​ទាំង​អស់។ ដូច​ដែល​អ្នក​បាន​ដឹង​ថា ជាតិ​ស្រវឹង​ងាយ​ធ្វើ​ឲ្យ​អ្នក​មួម៉ៅ ពិបាក​ចិត្ត និង​ប្រែប្រួល​អារម្មណ៍​មួយ​រំពេច។ ឯ​ជាតិ​កាហ្វេ​អ៊ីន​វិញ អាច​មាន​លទ្ធភាព​បង្កើន​ ​ភាព​តានតឹង​បន្ថែម​ដល់​អ្នក​​មួយ​កម្រិត​ទៀត​ដែរ។

៤) អ្នក​អាច​ឈឺ​៖ ជា​ការ​ពិត​ណាស់ មនុស្ស​ដែល​ធៀប​នឹង​មាន​ជំងឺ​អ្វី​មួយ​មក​វាយ​លុក ពួក​គេ​​គឺ​មិន​សូវ​មាន​អារម្មណ៍​ល្អ​​ប៉ុន្មាន​ទេ។ ហេតុនេះ​បើ​អ្នក​កត់​សម្គាល់​ថា ខ្លួន​មួម៉ៅ​ខុស​រឿង​ នេះ​អាច​មក​ពី​អ្នក​​ចង់​ឈឺ​ក៏​ថា​បាន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ psychologytoday

X
5s