ប្រើវិធីសាស្ត្រទាំងនេះ ដើម្បីជម្រុះភាពកម្ជិលក្នុងការធ្វើកិច្ចការសាលា
មិនថាសិស្សនោះពូកែឬមិនពូកែយ៉ាងណាទេ ពេលខ្លះបើរៀនហត់ពេក គឺមានអារម្មណ៍ថា ខ្ជិលធ្វើកិច្ចការ សាលាតែម្ដង។ តែវិធីខាងក្រោមនេះអាចជួយអ្នកកុំឲ្យមានអារម្មណ៍លែងខ្ជិលតទៅទៀតបាន៖
១) រកអ្វីដើម្បីជំរុញចិត្តខ្លួន៖ បើចង់ធ្វើអ្វីមួយដែលអ្នកមិនចង់ធ្វើ អ្នកគួររំលឹកខ្លួនឯងពីអ្វីមួយដែលអាចជំរុញទឹកចិត្តអ្នកឲ្យចង់ធ្វើ។ ក្នុងនោះមានដូចជា ធ្វើកិច្ចការហើយ អ្នកនឹងទៅញុំាអី អ្នកនឹងទៅដើរលេង អ្នកនឹងទៅលេងហ្គេម ឬធ្វើអ្វីដែលសប្បាយ។ ពេលនោះ អ្នកនឹងមាន ទឹកចិត្ត ប្រញាប់ធ្វើវា ដើម្បីឆាប់បានទៅធ្វើអ្វីដែលអ្នកចង់ធ្វើ។
២) មានតារាងសិក្សាច្បាស់លាស់មួយ៖ សិស្សណាក៏ដូចសិស្សណាដែរ បើពួកគេមានតារាងពេលវេលាសិក្សាច្បាស់លាស់ គេលែងមានអារម្មណ៍ថាខ្ជិលទៀតហើយ។ កាលវិភាគសិក្សាគឺពិតជាសំខាន់ណាស់ ក្នុងការ រៀបចំពេលវេលា ថា តើអ្នកគួរធ្វើអ្វីខ្លះ ?
៣) ធ្វើវាម្ដងមួយ ម្ដងមួយ៖ ក្នុងពេលមួយ អ្នកមិនអាចធ្វើអ្វីបានច្រើនឡើយ ហេតុនេះ អ្នកត្រូវ រៀបចំកិច្ចការ ធ្វើវា ម្ដងមួយម្ដងមួយ។ កាលដែលធ្វើបែបនេះ អ្នកនឹងដឹងថា តើមួយណាគួរធ្វើមុនគេ ហើយអ្នកនឹងមានអារម្មណ៍ថា ស្មុគស្មាញទៀតផង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ youngresearchersinmaths