ប្រសិន​ជា​អ្នក​ចង់​ឲ្យ​គេ​ជួយ​ដោយ​ការ​ស្ម័គ្រចិត្ត អ្នក​គួរ​ជៀសវាង​នូវ​កំហុស​​ធំ​ៗ​ទាំង​៣​នេះ​



មនុស្ស​មួយ​ចំនួន​ចង់​បាន​ការ​ជួយ​ពី​អ្នក​ដទៃ​ដោយ​​​ផ្តល់​នូវ​ប្រាក់​រង្វាន់​ឬ​ទិញ​អ្វី​ឲ្យ​ទុក​ជា​ការ​ប៉ះប៉ូវ​ទៅ​វិញ។ អ្នក​គិត​វា​ជា​ការ​ប៉ះប៉ូវ​នូវ​កម្លាំង​ឬ​ពេលវេលា​របស់​អ្នក​ដទៃ។ ប៉ុន្តែ វា​មិន​មែន​ជា​រឿង​ល្អ​ដែល​អ្នក​គួរ​ធ្វើ​នោះ​ទេ។ តើ​ហេតុអ្វី​ទៅ ?

១) បាត់​បង់​តម្លៃ​នៃ​មិត្តភាព៖ ជឿ​វា​អត់ មនុស្ស​ជា​ច្រើន​គិត​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ​ទៅ​វិញ​ទេ​ប្រសិន​ជា​មិត្ត​របស់​គាត់​ចង់​ប៉ះប៉ូវ​សម្រាប់​ការ​ជួយ​​របស់​ពួក​គាត់។ ពួក​គាត់​នឹង​ចាប់​ផ្តើម​សួរ​ខ្លួន​ឯងថា​តើ​ពួក​គាត់​ត្រូវ​បាន​គេ​ជួយ​ឬ​​បោកប្រើ? ក្នុង​នាម​ជា​មិត្ត យើង​ត្រូវ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​មិត្ត​ឬ​នៅ​ជា​មួយ​ពួក​គេ​នៅ​ពេល​ពួក​គាត់​ជួប​ប្រទះ​នូវ​បញ្ហា ដោយ​មិន​រំពឹង​ទុក​អ្វី​ត្រឡប់​មក​វិញ​ទេ។

២) ​ចង់​កសាង​កេរ្តិ៍ឈ្មោះ៖ សម្រាប់​មនុស្ស​មួយ​ចំនួន ពួក​គាត់​​ចង់​ជួយ​​អ្នក​ដទៃ​ដោយ​សារ​តែ​ចង់​បាន​កេរ្តិ៍ឈ្មោះ​ថា​ជា​មនុស្ស​ចិត្ត​ល្អ​​និង​ទទួល​ប្រយោជន៍។ ឧទាហរណ៍៖ ក្រុមហ៊ុន​ដែល​បរិច្ចាគ​ថវិកា​សម្រាប់​​ជួយ​ជន​ក្រី​ក្រ ក្រុមហ៊ុន​ទាំង​នោះ​ទទួល​បាន​​ការគាំ​ទ្រ​និង​ល្បី​ល្បាញ​ជាង​មុន​ ដែល​ជួយ​ឲ្យ​ក្រុមហ៊ុន​របស់​ពួក​គេ​រីក​ចម្រើន​។

៣) ចង់មានអារម្មណ៍​ល្អ៖ មនុស្ស​ខ្លះ​ជួយ​អ្នក​ដទៃ​ដោយ​សារ​វា​ផ្តល់​ឲ្យ​នូវ​អារម្មណ៍​ល្អ ពី​ព្រោះ​ថា​អ្នក​មាន​អារម្មណ៍​ថា​អ្នក​បាន​ធ្វើ​អំពើ​ល្អ​អឹចឹង ហើយ​ឲ្យ​អ្នក​ដទៃ​គិត​ថា​ខ្លួន​ជា​មនុស្ស​ល្អ។​​ មាន​តែ មនុស្ស​ដែល​ធ្លាប់​ជួប​ការ​លំបាក​នោះ​ទេ​​ដែល​ពេញ​ចិត្ត​ជួយ​អ្នក​ដទៃ​ដោយ​ចេញ​ពី​ចិត្ត៕

​​ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s