មូលហេតុសំខាន់ៗ ដែលអ្នកគួរសិក្សា «ប្រវត្តិសាស្ត្រ» ឲ្យបានច្រើន និង ពូកែ
បើអ្នកស្រេកឃ្លានចង់រៀននិងស្គាល់ពីប្រវត្តិអតីតកាល អ្នកគួររៀនមុខវិជ្ជានេះ។ ខាងក្រោមនេះជាមូលហេតុសំខាន់ ដែលរៀនមុខវិជ្ជាប្រវត្តិវិទ្យាគឺល្អសម្រាប់អ្នក៖
១) បង្កើនចំណេះដឹងប្រវត្តិសាស្ត្រ៖ មុខវិជ្ជានេះមិនត្រឹមតែបង្រៀនអ្នកពីអតីតកាលរបស់ប្រទេសមួយតែ តែវាថែមទាំងឆ្លុះបញ្ចាំង តថភាព ពិតៗ ក្នុងបច្ចុប្បន្នភាពទៀត។
២) ប្រវត្តិវិទ្យាគឺជាមុខវិជ្ជាដ៏គួរឲ្យចាប់អារម្មណ៍៖ ប្រវត្តិសាស្ត្រពេលខ្លះអ្នកសឹងមិនគួរឲ្យជឿថាវាកើតមានឡើង តែតាមពិតវាមានមែន នៅក្នុងពិភពលោក។ វាលាយឡំនឹងភាពសប្បាយរីករាយ ក៏ដូចជាភាពទុក្ខសោករបស់សកលលោក ផងដែរ នៅពេលអ្នកបានសិក្សាពីវា។
៣) វាអាចបង្រៀនអ្នកឲ្យស្គាល់ពីព្រឹត្តិការណ៍ពិភពលោក៖ មានព្រឹត្តិការណ៍ច្រើនណាស់ដែលបានកើតឡើង លើលោក ។ ហើយតាមរយៈការសិក្សាប្រវត្តិវិទ្យា អ្នកអាចដឹងថាតើព្រឹត្តិការណ៍ប្លែកៗ អ្វីខ្លះបានកើតឡើងលើលោក នៅសម័យមុន ក៏ដូចចាំមកទល់សព្វថ្ងៃ។
៤) បង្រៀនអ្នកវិនិច្ឆ័យបានទូលំទូលាយ៖ បើអ្នកដឹងថា ពេលអតីតកាលមានអ្វីកើតឡើងខ្លះ នោះអ្នកនឹងសិក្សាពីវា ហើយផ្លាស់ប្ដូរផ្នត់គំនិតចាស់ៗ ចេញ ដើម្បីបានអ្វីមកវិញឲ្យល្អៗ ជាងពីពេលមុន។
៥) បង្រៀនអ្នកឲ្យស្គាល់ពីវប្បធម៌៖ ដោយសារវាបង្រៀនអ្នកពីអតីតកាលច្រើន ដូចនេះអ្នកក៏អាចសិក្សាពីវប្បធម៌របស់ប្រទេសនីមួយៗ បានច្រើនដែរ។ អ្នកអានរៀនពីជំនឿ វប្បធម៌ព្រមទាំងរបៀបរស់នៅរបស់ប្រជាជនតាមតំបន់នីមួយៗទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ topyaps