​​ច្បាប់​ថៃ​​ត្រូវ​បាន​​រិះគន់ក្រោយបុរស​ម្នាក់​​​ជាប់​​ពន្ធនាគារ៣៧ឆ្នាំ​ ​​​​រឿង​ជេរ​ឆ្កែ​​ស្ដេចថៃ​



ការ​​ប្រើ​ច្បាប់​ពី​សំណាក់​ក្រុម​យោធា​ថៃ​ដើម្បី​ការពារ​​ការ​រិះគន់​​មក​លើ​ព្រះ​មហាក្សត្រ​ថៃ​ ​​ត្រូវ​បាន​ក្រុម​អ្នក​សិទ្ធិ​មនុស្ស​រិះគន់​ បន្ទាប់​ពី​បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​​​ពី​រឿង ​ជេរ​ប្រមាថ​សុនក​របស់​ព្រះ​មហាក្សត្រ​​ថៃ។ ​​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​ដោយ​ Bloomberg។

​បុរស​ឈ្មោះ Thanakorn Siripaiboon ​មាន​វ័យ​ ២៧​ឆ្នាំ​ដែល​មាន​មុខ​របរ​ជា​កម្មករ​រោង​ចក្រ ត្រូវ​បាន​ប៉ូលិស​ចូល​ចាប់​ខ្លួន​ដល់​ផ្ទះ បន្ទាប់​ពី​​បុរស​ម្នាក់​នេះ​​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​សរសេរ​​​ទៅ​លើ​​សុនក​​មួយ​ក្បាល​ដែល​ស្ដេច​របស់​ប្រទេស​ថៃ​ស្រលាញ់​ជាង​គេ។ ឆ្កែ​មួយ​ក្បាល​នោះ​មាន​ឈ្មោះ​ថា Tongdaeng ​ឬ​ហៅ​ក្រៅ​ថា copper ​ជា​សត្វ​ដែល​ស្ដេច​ថៃ​ស្រលាញ់​និង​យក​មក​ចិញ្ចឹម​តាំង​ពី​ឆ្នាំ​២០០២​ម៉្លេះ៕​ ​

ដោយ៖ រតនៈ​វិភូ​

X
5s