បើ​ខ្វះ​ធាតុ​៣​សំខាន់​នេះ ​​​​​អ្នក​នឹង​​គ្មាន​ថ្ងៃ​​អាច​រក្សា​​​ពាក្យ​ថា​​«មិត្តភាព»​បាន​ឡើយ​



មនុស្ស​មួយ​ចំនួន​ មាន​មិត្តភ័ក្ដិ​រាប់​អាន​គ្នា រាប់​សិប​ឆ្នាំ​ឯណោះ តើ​អ្នកមាន​ឆ្ងល់​ទេ ហេតុអ្វី​ពួក​គេ​រក្សា​មិត្តភាព​បាន​យូរ​ដល់​ម្ល៉ឹង? ឯ​មនុស្ស​មួយ​ចំនួន​ ​វិញ​ទៀត មិត្តភ័ក្ដិ​ធ្លាប់​តែ​ច្រើន​តែ​ពេល​ត្រូវ​​ការ​រក​មួយ​គ្មាន តើ​វា​មក​ពី​អ្វី​វិញ​? ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​៖

១) លះ​បង់​ពេលវេលា​៖ ត្រូវ​ហើយ បើ​មនុស្ស​ម្នាក់​ៗ បើ​មិន​មាន​ពេល​សម្រាប់​គ្នា​ផង​ តើ ចង់​ឲ្យ​មិត្តភាព​គង់វង្ស​ម្ដេច​បាន​? មិន​ថា​អ្នក​រវល់​យ៉ាង​ណា​ទេ បើ​អ្នក​អាច​ឆ្លៀត​បាន​មួយ​ភ្លែត ក៏​ជឿ​ថា​មិត្ត​ភក្ដិ​របស់​អ្នក​​អស់​ចិត្ត ហើយ​អរគុណ​ការ​ចំណាយ​​ពេល​បន្តិច​បន្តូច​នោះ​ដែរ។

២) បង្កើន​ភាព​ជិតស្និទ្ធ​គ្រប់​ពេល​៖ បើ​អ្នក​ផ្ដល់​ភាព​ជិតស្និទ្ធ​មិន​ដូច​មុន​ផង​ តើ​អ្នក​​អាច​បន្ត​មិត្តភាព​បាន​យូរ​ប៉ុណ្ណា​ទៅ​? ភាព​ជិត​ស្និទ្ធ​មិន​គួរ​កាត់​បន្ថយ​ទេ វា​គួរ​តែ​កើន​ឡើង​វិញ បាន​ត្រូវ​ព្រោះ​ថា​អ្នក​ស្គាល់​គ្នា​យូរ​មក​ហើយ​ មិន​មែន​ទើប​តែ​ស្គាល់​ឯណា​។

៣) មាន​រឿង​អី​ក៏​ដោយ​ត្រូវ​​តែ​ជួយ​គ្នា​៖ ជួយ​គ្នា​នេះ​ គឺ​ជួយ​ដោយ​សុទ្ធចិត្ត និង​ភាព​ស្មោះត្រង់។ មិត្តភ័ក្ដិ​ អាច​ទាល់​ខ្លាំង​ហើយ ទើប​គេ​ដាច់​ចិត្ត​សុំ​ជំនួយ​ពី​អ្នក ដូចនេះ បើ​អ្នក​មិន​បាន​ជួយ​ច្រើន តែ​យ៉ាង​ណា​ក៏​ជួយ​បាន​ខ្លះ​ៗ ​ដើម្បី​សម្រាល​បន្ទុក​គ្នា​ដែរ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s