ដើមហេតុសំខាន់ៗ នាំឲ្យមនុស្សភាគច្រើនខ្ជិលហាត់ប្រាណ
ប្រសិនជាអ្នកតាមដានព័ត៌មានអំពីកីឡាឬការហាត់ប្រាណ អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកមិនបានមើលថែខ្លួនឯងនោះទេ។ អ្នកប្រហែលជាអង្គុយមុខកុំព្យូទ័ររាល់ថ្ងៃ អ្នកប្រហែលជាជិះជាជាងការដើរ ឬ អ្នកប្រហែលដេកមើលទូរទស្សន៍ផង។ ហេតុផលខាងក្រោម ជាដើមហេតុនាំឲ្យអ្នកខ្ជិលហាត់ប្រាណ៖
១) យើងមិនសកម្ម៖ សម្រាប់មនុស្សដែលមិនសកម្មហើយចង់បន្ថែមទម្លាប់ហាត់ប្រាណចូលមកកាន់ជីវិតដែលកំពុងតែមមាញឹកស្រាប់ផងនោះគឺជារឿងពិបាកបំផុត។ ជាលទ្ធផល មនុស្សជាច្រើនមានអារម្មណ៍ធុញថប់ទៅវិញពេលហាត់ប្រាណ។
២) សម័យនេះមិនទាមទារសកម្មភាពច្រើន៖ សម័យកាលដែលយើងរស់នៅនាពេលបច្ចុប្បន្នមិនទាមទារឲ្យមនុស្សមានសកម្មភាពច្រើននោះទេ ពីព្រោះថាអ្វីៗគឺមានស្រាប់ឬធ្វើដោយម៉ាស៊ីន ជាលទ្ធផល មនុស្សខ្ជិលជាងមុន។ សម្រាប់មនុស្សដែលមិនសូវសកម្ម ការហាត់ប្រាណអាចជារឿងពិបាក។
៣) លេស៖ យើងដឹងហើយថាការហាត់ប្រាណនាំឲ្យសុខភាពល្អ។ មិនថាគ្រូពេទ្យណែនាំយើងឲ្យហាត់ប្រាណនិងប្រាប់ពីសារៈប្រយោជន៍ពីការហាត់ប្រាណ យើងនៅតែមិនព្រមធ្វើតាម ដោយតាមគិតយើងអាចទទួលបានអត្ថប្រយោជន៍ដោយពុំចាំបាច់ធ្វើលំហាត់ប្រាណ។
៤) មិនទទួលបានលទ្ធផលភ្លាមៗ៖ សម្រាប់រឿងផ្សេង អ្នកប្រហែលជាអាចទទួលបានលទ្ធផលភ្លាមៗ។ ប៉ុន្តែ លំហាត់ប្រាណមិនផ្តល់លទ្ធផលភ្លាមៗនោះទេ។ វាទាមទារពេលវេលានិងការតាំងចិត្ត។ មនុស្សជាច្រើនបោះបង់ដោយសារតែគិតថាលំហាត់ប្រាណមិនបានផ្តល់អត្ថប្រយោជន៍អ្វីផង៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.verywell.com