៣ សំនួរនេះអ្នកត្រូវសួរខ្លួនឯងសិន មុននឹងចាប់ផ្ដើមអាជីវកម្ម
រាល់អាជីវកម្មជោគជ័យទាំងអស់គឺចាប់ផ្តើមពីគំនិតដ៏អស្ចារ្យ ប៉ុន្តែបញ្ហាត្រង់ថាតើរកគំនិតបែបនោះដោយរបៀបណា? ការចាប់ផ្តើមអាជីវកម្មគឺត្រូវតែមានការប្រថុយប្រថាន ដូចនេះអ្នកត្រូវធ្វើអោយប្រាកដថា គំនិតមួយណាដែលអាចធ្វើអោយអាជីវកម្មលោកអ្នកជោគជ័យក្នុងចំណោមគំនិតជាច្រើនទៀតនោះ។ នៅពេលលោកអ្នកឆ្លើយនិងសំនួរខាងក្រោមនេះរួច ហើយប្រសិនបើលោកអ្នកមានអារម្មណ៍ថា គំនិតអាជីវកម្មលោកអ្នកនឹងមានរឿងល្អកើតឡើង នោះលោកអ្នកកំពុងតែដើរទៅរកភាពជោគជ័យជាក់ជាពុំខាន។
- តើអាជីវកម្មនេះនឹងដោះស្រាយបញ្ហាដែលមនុស្សកំពុងមានឬទេ?៖ នេះជាសំនួរដ៏សាមញ្ញមួយ ហើយអាជីវកម្មលោកអ្នកនឹងជោគជ័យកាលណា អាជីវកម្មនោះនឹងដោះស្រាយបញ្ហាដែលមនុស្សទូទៅកំពុងជួប។ លោកអ្នកត្រូវផ្ដោតសំខាន់លើបញ្ហាដែលខ្លួនផ្ទាល់កំពុងជួប ហើយធ្វើការប្រៀបធៀបជាមួយអ្នកផ្សេងទៀត បន្ទាប់មកតើមានដំណោះស្រាយបញ្ហានោះទេ បើអាជីវកម្មលោកអ្នកដោះស្រាយវាបាននោះអាជីវកម្មនោះនឹងជោគជ័យ។ លោកអ្នកត្រូវមើលបញ្ហាថាជាឪកាស ហើយឆាប់ចាប់យកឪកាសនោះមុនអ្នកផ្សេង។
- តើឪកាសទីផ្សារមានការជំរុញគ្រប់គ្រាន់ឬទេ?៖ មនុស្សជាច្រើនគិតថា គំនិតអាជីវកម្មរបស់គេត្រូវការទីផ្សារធំដើម្បីជំរុញ តែតាមពិតវាមិនត្រឹមត្រូវទេ។ ព្រោះថាកាលណាទីផ្សារតូចការប្រកួតប្រជែងក៏ទាបដែរ ដូចនេះការប្រថុយប្រថានក៏មិនខ្ពស់ដែរ។ លោកអ្នកគួរធ្វើអាជីវកម្មពីតូចហើយពង្រីកវាអោយកាន់តែធំឡើងៗ។ រឿងសំខាន់គឺត្រូវផ្ដោតទៅការប្រកួតប្រជែង ព្រោះថាប្រសិនបើផលិតផលឬសេវាកម្មរបស់លោកអ្នក មានតែលោកអ្នកប៉ុណ្ណោះដែលផ្គត់ផ្គង់បាន នោះអាជីវកម្មនឹងមានភាពងាយស្រួល។
- តើខ្ញុំអាចធ្វើអាជីវកម្មមួយនេះបានល្អជាងគេឬទេ?៖ នេះគឺជាសំនួរដែលសហគ្រិនភាគច្រើនមិនដែលមើលរំលង។ កាលណាអាជីវកម្មរបស់លោកអ្នកមានភាពល្អប្រសើរហើយអាចដោះស្រាយបញ្ហាមនុស្សជាច្រើនទៀតនោះ មិនយូរមិនឆាប់នឹងមានក្រុមហ៊ុនមួយទៀតចម្លងពីអ្នកជាក់ជាមិនខាន។ ហើយចំនុចសំខាន់នោះគឺលោកអ្នកមានសមត្ថភាពក្នុងការធ្វើអោយផលិតផលឬសេវាកម្មរបស់ខ្លួនមានភាពល្អជាងគេ ឬអត់។ សូមចាំថាទោះបីជាមានក្រុមហ៊ុនដែលធំជាងអ្នកផ្គត់ផ្គងផលិតផលឬសេវាកម្មដូចអ្នកក៏ដោយ ចូលកុំខ្លាចហើយជឿជាក់ថាអ្នកអាចធ្វើបានប្រសើរជាងគេ។