មិត្តល្អក្នុងជីវិតគឺមាន៤ចំណុចនេះ! តើអ្នកស្គាល់១ហើយឬនៅ?
កើតមកជាមនុស្ស បន្ទាប់ពីខ្លួនឯង និងគ្រួសារមក មានតែមិត្តភ័ក្ដិនេះហើយ ដែលជាទីពឹងពាក់បាន។ ៤ចំណុចនេះ គឺជាចំណុចដែលបង្ហាញថា ពួកគេជាមិត្តល្អ ក្នុងជីវិត។ តើអ្នក បានជួបពួកគេហើយឬនៅ?
១) ពេលអ្នកមានបញ្ហា «ម្នាក់នោះតែងបង្ហាញថាអ្នកមិននៅម្នាក់ឯងឡើយ» ៖ មនុស្សយើងម្នាក់ៗ គឺមាន ចំណុចពិបាកមួយគ្រប់ៗ គ្នា។ វាតែងតែមានអ្វីមួយដែលអ្នកមិនសប្បាយចិត្តនឹងវា ហើយអ្នកចង់ចែករំលែកជាមួយនរណាម្នាក់តែអ្នក មិនហ៊ាន ព្រោះខ្លាចគេសើចចំអក។ ហេតុនេះហើយបានជាអ្នក ត្រូវការមិត្តល្អ មួយ ដែលយល់ពីចិត្តអ្នក ហើយផ្ដល់ភាពកក់ក្ដៅថាអ្នកមិននៅម្នាក់ឯងឡើយ។
២) ពេលអ្នកកើតទុក្ខ« ម្នាក់នោះ តែងនាំអ្នកសប្បាយជានិច្ច»៖ ជីវិតគឺតានតឹងណាស់ ហើយអ្នកក៏មិនអាចសប្បាយបានដោយខ្លួនឯង កើតដែរ បើគ្មានអ្នកណានាំមុននោះ។ តែមិត្តល្អ គឺជាមិត្តដែលយល់ថាអ្នកកំពុងកើតទុក្ខ ហើយសុខចិត្តធ្វើឆ្កួតលីលា គ្រប់បែបយ៉ាង ក៏ដោយសារតែចង់ឃើញស្នាមញញឹមអ្នកឡើងវិញដែរ។
៣) ពេលអ្នកគិតអីមិន ចេញ«ម្នាក់នោះ តែងផ្ដល់ជាពន្លឺដល់អ្នក» ៖ គ្មាននរណាដែលល្អឥតខ្ចោះទេ។ គង់មានពេលមួយដែលអ្នក សុញគំនិត គិតអ្វីក៏លែងចេញ។ តែមិត្តល្អ គឺ មិនដែលខ្វះគំនិតឲ្យអ្នកទេ គឺពួកគេផ្ដល់យោបល់ សួរជាសំណួរដើម្បីឲ្យអ្នក ដោះស្រាយហើយរកផ្លូវដើរទាល់តែចេញ។
៤) ពេលអ្នកខ្វះជំនួយ«ម្នាក់នោះតែងចេញមកជួយបញ្ចប់ការងារអ្នកឲ្យរួចរាល់»៖ ការងារបើធ្វើតែម្នាក់ឯង គឺវាមិនងាយហើយទេ។ ហេតុនេះអ្នកពិតជាត្រូវការជំនួយជាចាំបាច់ពេលណាមួយមិនខាន។ មិត្តល្អ តែងស្វះស្វែងជួយអ្នក សម្រាលការងារដើម្បីឲ្យឆាប់ដល់គោលដៅដែលអ្នកចង់បាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack