និស្សិតតែងទទួលបាននិទ្ទេសA ភាគច្រើនមិនដែលមើលរំលងកត្តាទាំងនេះទេ!
សិស្សនិស្សិត ជាច្រើន ចាប់ផ្ដើមខ្វាយខ្វល់ លើការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ខ្លួនហើយ ។ គ្មានសិស្សឯណាដែលមិនចង់បាននិទ្ទេសល្អ នោះទេ ព្រោះថាអ្នកដែលមាននិទ្ទេសល្អ ពួកគេមានឱកាសបានធ្វើការល្អ ព្រមទាំងអាចជាភស្តុតាងមួយដើម្បីដាក់អាហារូបករណ៍រៀនក្រៅស្រុកបានទៀត។ នេះជាអ្វីដែលអ្នកគួរធ្វើ ប្រសិនបើចង់បានលទ្ធផលល្អក្នុងការសិក្សា៖
១) មានផែនការច្បាស់លាស់៖ ផែនការល្អ ការងារដែលអ្នកធ្វើក៏ល្អ ទៅតាមហ្នឹង ។ ផែនការនោះគួរមានជាផែនការប្រចាំថ្ងៃ ប្រចាំអាទិត្យ ប្រចាំខែ ហើយវាគួរបង្ហាញថាអ្នកគួរធ្វើអ្វីខ្លះ ពេលណា ថ្ងៃណាដែរ។
២) ត្រូវកត់ចំណាំមេរៀន៖ សិស្សពូកែ ទាំងអស់ តើមួយណាដែលថាមិនដែលកត់មេរៀនទុក? ទោះបីអ្នក ជាសិស្យពូកែស្ដាប់និងមានការចងចាំខ្ពស់កម្រិតណាក៏ដោយ បើអ្នកមិនដែលកត់ចំណាំមេរៀនទេ មេរៀនទាំងអស់នឹងត្រូវរសាត់ចេះពីខួរក្បាលអ្នកទាំងអស់ដដែល។
៣) រៀនដោយយកចិត្តទុកដាក់៖ មុននឹងមករៀន អ្នកត្រូវតែតាំងចិត្តរៀន មិនមែនមកឲ្យបានតែពាក្យថាសិស្ស ហើយទៅផ្ទះវិញគ្មានពាំនាំអ្វីទាល់តែសោះនោះទេ។
៤) មករៀនឲ្យជាប់៖ មិនថាអ្នកចេះកម្រិតណាឡើយ បើអ្នកឧស្សាហ៍អវត្តមានពេក នោះ អ្នកក៏មិនងាយនឹងទទួលបានពិន្ទុខ្ពស់ពីគ្រូ ឬសាស្ត្រាចារ្យអ្នកដែរ។ មេរៀនចេះតែរំលងទៅមុខ ហើយអ្នកនឹងមិនយល់ថាគ្រូអ្នក បានពន្យល់ពីអ្វីខ្លះ។
៥) ពេលមិនចេះត្រូវសួរ៖ ពេលដែលមិនចេះ អ្នកត្រូវសួរនាំគេឯង។ ការចង់ចេះចង់ដឹង នឹងជួយបង្កើនចំណេះដឹងរបស់អ្នកឲ្យកើនឡើងជាលំដាប់។
៦) ធ្វើកិច្ចការដែលអ្នកមានដោយកុំចេះតែពន្យារ៖ ការពន្យារពេលគឺជាទម្លាប់របស់សិស្សកម្ជិល តែប៉ុណ្ណោះ។ ដូចនេះបើចង់ក្លាយជាសិស្សពូកែ ទម្លាប់ពន្យារពេលនេះគួរកុំអនុវត្តអី។
៧) ផ្ដល់តម្លៃលើការសិក្សាមុនគេជានិច្ច៖ មិនថាអ្នកមានការងារអ្វីត្រូវធ្វើនោះទេ អ្នកត្រូវផ្ដល់តម្លៃលើការសិក្សាឲ្យមានតម្លៃនិងសំខាន់ជាងគេបំផុត។ ពេលអ្នកស្គាល់ពីតម្លៃវាហើយ អ្នកនឹងមានមហិច្ឆតាចង់ទទួលបានចំណេះដឹងនោះកាន់តែច្រើនឡើងច្រើនឡើង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow