ប្រេះ​បបូរ​​មាត់ ​ស្លេក​ មាន​ពងបែក​មាត់ ​​ព្រម​ទាំង​អាការៈ​ជា​ច្រើន​ទៀត ​សុទ្ធ​តែ​បង្ហាញ​ថា​អ្នក​កំពុង​តែ​ខ្វះ​ជីជាតិ​អ្វីម្យ៉ាង​



អ្នក​មិន​ដឹង​ឡើយ បើ​សិន​ជា​សុខភាព​អ្នក​កំពុង​តែ​ខ្វះខាត​ជីជាតិ​​ណា​មួយ​ វា​នឹង​លេច​ចេញ​ឡើង​ឲ្យ​អ្នក​ដឹង​។ វា​អាច​លេច​ចេញ​លើ​ផ្ទៃ​មុខ ឬ​ក៏​ស្បែក​អ្នក​​ ហេតុនេះ​ហើយ​អ្នក​​ត្រូវ​​តែ​រៀន​ចាប់​អារម្មណ៍​នឹង​ស្គាល់​ថា​វា​ជា​សញ្ញា​អ្វី​?

១) បបូរ​មាត់​ស្លេក​

វា​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​ខ្វះ​ជាតិ​ដែក។​ ដើម្បី​បំពេញ​ជាតិ​ដែក​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​​​វិញ អ្នក​គួរ​ពិសា​សាច់​ក្រហម​ៗ​ ត្រី​ រួម​ទាំង​​គ្រាប់​ធញ្ញជាតិ ។​​

២) ប្រេះ​បបូរ​មាត់​​

ខ្វះ​ជាតិ​ដែក និង​វីតាមីន​ បេ ។ នេះ​ដោយ​សារ​តែ​អ្នក​ មិន​សូវ​ទទួល​ទាន​ អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន​ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​ទទួល​ទាន​ចំណី​ដូច​ជា​ស៊ុត ត្រី​សមុទ្រ​ និង​គ្រឿង សមុទ្រ​ផង​ដែរ។

៣) កន្ទួល​ក្រហម​លើ​ស្បែក​

ជា​សញ្ញា​កង្វះ​វីតាមីន​បេ​៧ ហេតុនេះ​អ្នក​ត្រូវ​ពិសា​អាហារ​ណា​ដែល​មាន​ជាតិ​អាមីណូអាស៊ីត និង​អាហារ​ដែល​ធ្វើ​ឲ្យ​ធាត់​ឲ្យ​បាន​ច្រើន​។

៤) មុន​នៅ​លើ​ចង្កា​

នេះ​មក​ពី​កង្វះ​ វីតាមីន អា និង​ដេ ​ហើយ​អ្នក​គួរ​ពិសា​អាហារ​សមុទ្រ​ឲ្យ​បាន​ច្រើន រួម​ទាំង​បន្លែ​មាន​ដូច​ជា​ការ៉ុត ដំឡូង​ផ្អែម​ ព្រម​ទាំង​​ទឹក​ដោះ​គោ​ផង​ដែរ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.lifehack.org

X
5s