IMF អនុម័តទទួលយកប្រាក់យ័នចិនជារូបិយប័ណ្ណបម្រុងរបស់ខ្លួនហើយ
មូលនិធិរូបិយវត្ថុអន្តរជាតិបានសម្រេចអនុម័តទទួលយកប្រាក់យ័នរបស់ចិន ជារូបិយប័ណ្ណបម្រុងរបស់ខ្លួនហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg។
ប្រធានក្រុមប្រឹក្សា IMF ដែលតំណាងឱ្យប្រទេសចំនួន ១៨៨ បានសម្រេចថា ប្រាក់យ័ន អាចបំពេញបាននូវបទដ្ឋាន "ប្រើប្រាស់ដោយសេរី (freely usable”) ហើយប្រាក់យ័ននឹងត្រូវដាក់បញ្ចូលទៅក្នុងកញ្ចប់រូបិយប័ណ្ណមានសិទ្ធិដកពិសេស (SDR) ជាមួយនឹងរូបិយប័ណ្ណដុល្លារ អឺរ៉ូ ផោន និងយេនផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១០ IMF បានបដិសេធទៅលើការដាក់បញ្ចូលប្រាក់យ័នដោយលើកហេតុផលថា មិនទាន់អាចបំពេញបទដ្ឋានរបស់ខ្លួនបាន៕
ដោយ៖ រតនៈវិភូ