គន្លឹះ​ងាយ​ៗ ៣​យ៉ាង​ដែល​អាច​ជួយ​បង្កើន​ភាព​រីករាយ​ក្នុង​ជីវិត​របស់​​អ្នកបាន​



វាពិតជាពិបាក ដែលអ្នកមិនចង់ឲ្យរឿងអាក្រក់កើតឡើងចំពោះអ្នក។ ក្នុងជីវិតតែងតែមានការលំបាក និងភាពរីករាយ។ ប៉ុន្តែ អ្នកអាចឆ្លើយតបទៅនឹងភាពមិនរីករាយទាំងនោះបាន។ វិធីងាយៗទាំងនេះ ក៏អាចជួយអ្នកបានដែរ៖

១) គេង៖ គ្មាននរណាម្នាក់ មិនចង់គេងបានគ្រប់គ្រាន់នោះទេ។ វាពិតជាមានភាពខុសគ្នាប្រសិនជាអ្នកបានគេងគ្រប់គ្រាន់។ តាមការសិក្សា ការគេងនិងអារម្មណ៍របស់អ្នក ពិតជាមានទំនាក់ទំនងជាមួយគ្នា។

២) ធម្មជាតិ៖ អ្នកសាកស្រមៃលើកចុងក្រោយ ដែលអ្នកទៅតំបន់ធម្មជាតិទៅមើល។ អ្នកវិទ្យាសាស្ត្របានរកឃើញថា ធម្មជាតិពិតជាប៉ះពាល់ដល់អារម្មណ៍របស់អ្នក។

៣) ការសើច៖ នៅពេលដែលអ្នកសើច វាមានការប៉ះពាល់ដល់ខួរក្បាលដែលគ្រប់គ្រងអារម្មណ៍របស់អ្នក។ អ្នកតែងតែមានអារម្មណ៍ល្អប្រសិនជាអ្នកសើចជាមួយមិត្តមួយក្រុមដោយនិយាយរឿងកំប្លែងអ្វីមួយ។ ងាយៗ បើអ្នកមិនជឿ អ្នកសាកអនុវត្តទៅមើល៕

ប្រែសម្រួល៖ អ៊ឹង មួយយូ

ប្រភព៖www.lifehack.org  

X
5s