វិធី៤ យ៉ាងដើម្បីធានាថា «ស្អែកឡើង អ្នកទៅរៀនដោយសប្បាយរីករាយគ្មានកង្វល់»!
ពេលខ្លះសាលារៀន តែងតែធ្វើឲ្យអ្នកមានអារម្មណ៍ថា ធុញថប់ តប់ប្រមល់ ផងដែរ នេះហើយដែលជាមូលហេតុនាំឲ្យពេលខ្លះ អ្នកស្រែក ឬក៏ និយាយពាក្យជ្រុលជ្រួស លើមិត្តភ័ក្ដិ និងអ្នកដទៃ ដែលធ្វើឲ្យអ្នកស្ដាយក្រោយផងដែរ។ ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យដឹងពីវិធីធានាថា អ្នកនឹងគ្មានអារម្មណ៍មួរម៉ៅពេលទៅសាលាទៀតនោះទេ៖
១) ត្រូវដឹងថាអ្នកមិនចូលចិត្តអ្វីពេលទៅសាលា៖ អាចថាអ្នកមានរបស់អ្វីមួយ ដែលអ្នកមិនចូលចិត្ត ហើយពេលទៅដល់សាលាភ្លាម អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ក្ដៅក្រហាយឬមួរ មៅមួយ រំពេចពេលឃើញវានោះ។ បើអ្នកអាចដឹងថា វាជាអ្វីគឺជារឿងប្រសើរណាស់ ព្រោះថា អ្នកអាចបង្ការបញ្ហាបានទុកមុន។
២) ឧស្សាហ៍ញញឹមឲ្យច្រើន៖ ពេលខ្លះការញញឹមនេះ វាអាចនាភាពសប្បាយរីករាយនិងសំណាងមកដល់អ្នក ហើយអ្នកដទៃ នឹងកាន់តែចូលចិត្តអ្នកនៅពេលឃើញស្នាមញញឹមមួយ នោះ។ វាក៏ជាផ្នែកមួយ បង្ការថ្ងៃ មិនល្អ សម្រាប់អ្នកផងដែរ។
៣) ធ្វើរឿងអ្វីដែលអ្នកចូលចិត្ត៖ អាចថាអ្នកធុញថប់នឹងរឿងរៀនសូត្រនោះ តែពេលម៉ោងសម្រាកអ្នកគួរតែអនុញ្ញាតឲ្យខ្លួន ឯង ធ្វើអ្វីដែលចូលចិត្ត ដើម្បីកែអផ្សុក និងធ្វើឲ្យអារម្មណ៍ធូរស្រាល ដូចជាការស្ដាប់ ចម្រៀង ការអានសៀវភៅ គូរគំនូរឬអ្វីៗ ផ្សេងទៀតក៏បាន។ ៤) បង្កើតកត្តាជំរុញចិត្តដើម្បីប្រមូលផ្ដុំអារម្មណ៍៖ យករឿងណាមួយដែលជាកត្តាជំរុញចិត្តរបស់អ្នកឱ្យកំប្រឹងឥតឈប់ឈរ និងបន្តដំណើរទៅមុខគ្មានពេលល្ហែរ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា