ធ្វើយ៉ាងណាខ្លះដើម្បីឱ្យខ្លួនឯងមាន «សុខភាពល្អនិងសប្បាយរីករាយជានិច្ច»?
មនុស្សគ្រប់គ្នាតែងចង់រស់នៅប្រកបដោយសុភមង្គល សុខភាពល្អ គ្មានភាពតប់ប្រមល់ នៅក្នុងជីវិត។
អត្ថបទ ខាងក្រោមនេះ នឹងបង្ហាញផ្លូវ មួយ ចំនួន ដល់ អ្នក ដើម្បីឈានទៅរកអ្វីដែលអ្នកចង់បាននោះ៖
១) សម្រាកឲ្យបានគ្រប់គ្រាន់៖ វាមិនគ្រាន់តែធ្វើឲ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងអាចឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ថែមទៀតផង។ ការចូលសម្រាកលឿន ហើយក្រោកលឿន នោះ វានឹងធ្វើឲ្យអ្នក កាន់តែឆ្លាត ហើយមានសុខភាពល្អ ដូចនេះ កុំភ្លេចឲ្យសោះ ការសម្រាកឲ្យបានគ្រប់គ្រាន់ គឺជាគន្លឹះនាំអ្នកទៅកាន់ភាពសប្បាយរីករាយ។
២) ពិសាអាហារសំបូរវីតាមីន៖ អ្នកមិនគួរចំណាយទឹកប្រាក់ ទៅទិញអាហារណាដែលគ្មានប្រយោជន៍ទាល់តែសោះសម្រាប់សុខភាពនោះទេ ។ អ្នកគប្បី ពិសាអាហារណាដែលមានជីជាតិវីតាមីន និងប្រូតេអ៊ីន ទើបជាការប្រសើរ រួមមាន បន្លែ ផ្លែឈើ សាច់ ស៊ុត ជាដើម។
៣) ពិសាទឹកឲ្យបានគ្រប់គ្រាន់៖ ទឹកគឺពិតជាសំខាន់ណាស់សម្រាប់ជីវិតមនុស្សម្នាក់ៗ ក្នុងនោះរួមមាន ធ្វើឲ្យស្បែកស្អាតមានសំណើម ជួយបំបាត់អាការៈធីងធោង នានា ហើយអ្វីដែលអ្នកគួរធ្វើនោះ អ្នកគួរតែពិសា ទឹកឲ្យបាន៨កែវក្នុងមួយ ថ្ងៃ។
៤) ធ្វើលំហាត់ប្រាណ៖ មិនថា ការរាំរែក ដើរកម្សាន្ត រត់ប្រណាំង ឬក៏ធាក់កង់អ្វីឡើយ ឲ្យតែអ្នកអាចចំណាយពេលខ្លះ ក្នុងមួយ ថ្ងៃ លើការហាត់ប្រាណនេះ គឺប្រាកដណាស់ អ្នកនឹងឆាប់បានសុខភាពមួយ ដ៏គាប់ប្រសើរ។
៥) ព្យាយាមញញឹមនិងសើចឲ្យច្រើន៖ កុំព្យាយាមកើតទុក្ខលើរឿងតូចតាច ហើយក៏កុំពិបាកចិត្តលើសម្ដីរបស់អ្នកដទៃ ព្រោះថា អ្នកនឹងមិនទទួលបានអ្វីដែលល្អពីគេនោះទេ។ អ្វីដែលអ្នកគួរធ្វើនោះគឺ រស់នៅឲ្យសប្បាយរីករាយ ជាមួយ មនុស្សជុំវិញអ្នក និងមនុស្សដែលស្រឡាញ់អ្នកទើបជាការល្អ។
៦) គួរចេះគ្រប់គ្រងភាពតប់ប្រមល់ពីក្នុងជីវិត៖ ភាពតប់ប្រមល់និងការពិបាកចិត្ត នឹងកាន់តែធ្ងន់ធ្ងរទៅៗ ប្រសិនបើអ្នកមិនចេះគ្រប់គ្រងវាទេ នោះ ។ បើអ្នកប្រើប្រាស់អារម្មណ៍ស្មុគស្មាញ ក្នុងការធ្វើអ្វីមួយ នោះ វា នឹងកាន់តែខាតបង់ ។ ហេតុនេះ ហើយ មុននឹងធ្វើអ្វីមួយ អ្នកគួបចេះរៀបចំ និងសម្រួល អារម្មណ៍ឲ្យបាននឹងន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com