បុគ្គលជោគជ័យតែងតែមានទម្លាប់ទាំងនេះរៀងរាល់សប្ដាហ៍​



វាតែងតែមានលក្ខណៈអ្វីមួយដែលជំរុញមនុស្សឲមានភាពជោគជ័យ។ ដើម្បីមានភាពជោគជ័យ អ្នកត្រូវតែមានសកម្មភាពចំពោះវា។ តើអ្នកអាចធ្វើដូចម្តេច ដើម្បីទទួលបានផលច្រើន? មនុស្សភាគច្រើនចូលចិត្តប្រើប្រាស់ថ្ងៃចុងសប្តាហ៏ ទៅលំហែកាយ អ្នកជោគជ័យប្រើប្រាស់វាទៅធ្វើផ្សេង។

១) ពួកគាត់ងើបពីព្រលឹម៖ មនុស្សភាគច្រើនប្រហែលគេងដល់ថ្ងៃចាំងគូទ។ តែ អ្នកជោគជ័យមិនធ្វើអញ្ចឹងនោះទេ។ ពួកគេងើបពីព្រលឹមពីព្រោះថាពួកគេដឹងថាពេលវេលាគឺមានតម្លៃនិងមិនសមខ្ជះខ្ជាយ។

២) ពួកគេអាន៖ មនុស្សជោគជ័យអានដើម្បីពង្រីកចំណេះដឹងរបស់ពួកគេនិងតាមដានពីសង្គម។

៣) ពួកគេចំណាយពេលទៅគិតរឿងសារឡើងវិញ៖ មនុស្សជោគជ័យប្រើប្រាស់ចុងសប្តាហ៏ទៅគិតរឿងដែលពួកគេបានធ្វើកន្លងមក តើមានចំណុចអ្វីដែលពួកគេអាចធ្វើប្រសើរជាងនេះដែរឬទេ។

៤) ធ្វើអ្វីដែលគេចូលចិត្ត៖ មនុស្សជោគជ័យដឹងថាការខំខិតសម្រេចក្តីសុបិនមិនមានន័យថាពួកគេត្រូវចោលអ្វីដែលពួកគេចូលចិត្តឡើយ។ ពេលវេលាចុងសប្តាហ៏ផ្តល់ឱកាសដល់ពួកគេក្នុងការធ្វើអ្វីដែលពួកគេចូលចិត្ត៕

ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.success.com

X
5s