អនុវត្តវិធីងាយៗ អ្នកនឹងស្រកទម្ងន់ជាក់ជាមិនខាន
មានមនុស្សជាច្រើនគិតថាការស្រកទម្ងន់គឺជារឿងដ៏សែនពិបាក។ ទោះបីជាវាគ្មានរូបមន្តអ្វី តែអ្នកអាចសាកល្បងអនុវត្តនូវយុទ្ធសាស្ត្រខាងក្រោមនេះបាន៖
១) ផឹកកាហ្វេខ្មៅ
កាហ្វេខ្មៅគឺជាវិធីមួយយ៉ាងសាមញ្ញសម្រាប់សម្រកទម្ងន់។ ប្រសិនជាអ្នកមិនចេះកាហ្វេខ្មៅនោះទេ អ្នកក៏អាចដាក់ទឹកដៅគោឬស្ករសរជាដើម។ វិធីនេះគឺវិធីតាមបែបធម្មជាតិ។
២) គេង
យើងដឹងហើយថា ការដេកផ្ដល់អត្ថប្រយោជន៍ជាច្រើន។ ការគេងមិនត្រឹមតែបង្កើនការចងចាំនិងផលិតភាពនោះទេ ថែមទាំងជួយអ្នកសម្រកទម្ងន់ទៀតផង។
៣) គម្រោងដើរផ្សារ
ប្រសិនជាអ្នកដើរផ្សារដោយមិនមានគម្រោងអ្វីទាំងអស់ អ្នកនឹងទិញនូវអ្វីដែលអ្នកចង់ទិញ។ ដូច្នេះហើយ ការមានគម្រោងត្រឹមត្រូវនឹងជួយកាត់បន្ថយនូវទំនិញដែលអ្នកចង់ទិញ។
៤) កុំធ្វើតែម្នាក់ឯង
ការមានមិត្តភ័ក្ដិឬគ្រួសារទៅហាត់ប្រាណជាមួយពិតជាការល្អ។ តាមការស្រាវជ្រាវ អ្នកមានកំដរអាចកាត់បន្ថយលើស៣ដងបើប្រៀបទៅមនុស្សដែលហាត់ប្រាណតែឯង៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖www.success.com